ចំណេះដឹង​សំ​ខាន់​ៗចំនួន៩​ គួរ​ស្វែងយល់​ទាក់ទង​​នឹង​ផ្លូវ​ល្បឿន​លឿន​ដែល​សាងសង់​នៅ​ថ្ងៃនេះ​

0

ដោយ​ ស៊ីវ​ ម៉េ​ង

ភ្នំពេញ​៖ ខណៈ​ការ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ ល្បឿន​លឿន​បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី២២​ មិនា​នេះ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ផ្លូវ​ល្បឿន​លឿន​នេះ​មាន​ចំណុច​ពិ​សេស​ៗចំនួន៩​ ដែល​អ្នកអាន​គួរ​សិក្សា​ស្វែងយល់​។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​លោក​ វ៉ា​ស៊ី​ម សូ​រិយា​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ផ្លូវ​នេះ​ពិតជា​មាន​ចំណុច​ពិសេស​មួយចំនួន​ ខុសពី​ផ្លូវ​ធម្មតា​ ដូចជា​ ទី១​ ផ្លូវ​នេះ​មាន​ចំណត​ឈប់​សំរាក​ចំនួន​ ៣កន្លែង​ ទី២​ មាន​ស្ពាន​តូច​ ៥កន្លែង​ និង​ស្ពាន​ធំ​ចំនួន​ ៨០កន្លែង​ មាន​ប្រវែង​សរុប​ ៦០១៥ម៉ែត្រ​ ទី៣​ មាន​ស្ពាន​អាកាស​ដែល​មាន​សណ្ឋាន​ ដូច​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ ៦កន្លែង​ និង​សា​គួរ​ ១កន្លែង​ ទី៤​ ការសាងសង់​ផ្លូវ​នេះ​នឹង​ធ្វើ​របង​បិទ​ជិត​ មិន​ឱ្យ​សត្វពាហនៈ​ ម៉ូតូ​ និង​រ៉ឺម៉កម៉ូតូ​ឆ្លងកាត់​បាន​នោះ​ទេ​។

ទី៦​ មាន​មណ្ឌល​ប្រតិបត្តិ​ការ​ថែ​រទាំ​យានយន្ត​ចំនួន១កន្លែង​ ពិសេស​កន្លែង​បង់លុយ​ពីរ​ថយន្ត​ឆ្លងកាត់​ ទី៧​ ផ្លូវ​នេះ​មាន​ចម្ងាយ​ខ្លី​ ធៀប​ជាមួយ​ផ្លូវជាតិ​លេខ៤​ ដែល​មាន​ចម្ងាយ២២៤គីឡូម៉ែត្រ​ តែ​ផ្លូវ​នេះ​មាន​ចម្ងាយ​ជាង​ ១៩០គីឡូម៉ែត្រ​បន្តិច​ប៉ុណ្ណោះ​ ទី៨​ ផ្លូវ​នេះ​តម្រូវ​ឱ្យ​អ្នកបើកបរ​យានយន្ត​ បើកបរ​ក្នុង​ល្បឿន៩០ទៅ១៦០គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង​។

ចំណុច​កាន់តែ​ពិសេស​និង​ត្រូវ​ប្រុងប្រយ័ត្ន​ គឺ​ចំណុច​ទី៩​ សម្រាប់​អ្នកបើកបរ​លើ​ផ្លូវ​នេះ​នឹង​រង​ការ​ផាកពិន័យ​ ប្រសិនជា​បើកបរ​មិន​គ្រប់​ល្បឿន​កំណត់​។ ពិសេស​ផ្លូវ​នេះ​មាន​គំនូស​សញ្ញា​បង្ហាញ​ផ្លួវ​ និង​ល្បឿន​ដែល​ត្រូវ​បើកបរ​ផង​ដែរ​។

នៅពេល​សាងសង់​ចប់​ សម្តេច​តេជោ​នឹង​បើក​ឱ្យ​អ្នកបើកបរ​មិន​បង់ថ្លៃ​រយៈពេល១ខែ​តំបូង​ និង​បញ្ចុះតម្លៃ២០ភាគរយ​សម្រាប់​រយៈពេល១ឆ្នាំ​ បន្ទាប់ពី​បើក​ដំណើរ​កា​រន​នៅ​ឆ្នាំ​ដំបូង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here