ចំណេះដឹង​! តើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ផ្តល់​ផលប្រយោជន៍​អ្វីខ្លះ​ដល់​កម្ពុជា​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ប្រជាជន​កម្ពុជា​ជាច្រើន​រូប​ប្រកដ​ជា​ បាន​លឺ​ជា​រឿយ​ៗនូវ​ពាក្យ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ តាមរយៈ​សហភាព​អឺរ៉ុប​ ប្រមា​នដ​កកម្មវិធី​នេះ​ ចេញពី​ប្រទេស​កម្ពុជា​ ហើយ​រដ្ឋាភិបាល​កម្ពុជា​ បាន​នឹង​កំពុង​ស្វះស្វែង​រក​វិធីសាស្ត្រ​ បញ្ចុះបញ្ចូល​ទៅ​ប្រទេស​សមាជិក​អឺរ៉ុប​ឱ្យ​រក្សាទុក​វិញ​ដល់​ម្ពុ​ជា​។

តើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ នេះ​ ផ្តល់​ផលប្រយោជន៍​អ្វីខ្លះ​ដល់​កម្ពុជា​?

យោង​តាម​ឯកសារ​របស់ក្រ​សួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ អ្វី​ៗគ្រប់យ៉ាង​លើ​លែងតែ​អាវុធ ​(EBA​) ត្រូវ​បាន​អនុម័ត​ដោយ​ វិធាន​របស់​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​ លេខ​ No​.416​/2001​ ចុះ​ថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០០១​។ EBA​ គឺជា​គំនិត​ផ្តួចផ្តើម​ របស់​សហភាព​អឺរ៉ុប​ ដែល​អនុញ្ញាត​ឱ្យ​ការនាំចូល​ទំនិញ​ទាំងអស់​ លើកលែងតែ​សព្វាវុធ​ ទៅ​សហភាព​អឺរ៉ុប​ ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ទទួល​នូវ​ការ​អនុគ្រោះ​ដោយ​មិន​ជាប់ពន្ធ​នាំចូល​ និង​កូតា​។

EBA​ គឺជា​ផ្នែក​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​របស់​សហភាព​អឺរ៉ុប​ ដែល​បាន​ចូលជាធរមាន​ចាប់តាំងពី​ថ្ងៃទី៥​ ខែមីនា​ ឆ្នាំ២០០១ មក​ម្ល៉េះ​ និង​គ្មាន​កំណត់ពេលវេលា​បញ្ចប់​នោះ​ទេ​។ ​ទំនិញ​នាំចូល​ទាំងអស់​ នឹង​ត្រូវ​ទទួល​បាន​នូវ​ការ​អនុគ្រោះ​ មិន​ជាប់ពន្ធ​នាំចូល​ និង​កូតា​ ប្រសិនបើ​អនុលោម​ទៅតាម​វិធាន​ប្រភព​ដើម​ទំនិញ​ និង​បណ្តា​វិធាន​ពាក់ព័ន្ធ​ដទៃទៀត​។

គម្រោង​នេះ​ គ្រប់​ដណ្តប់​ទៅលើ​ផលិតផល​ប្រមាណ៧២០០បន្ទាត់​ពន្ធគយ​ ក្នុង​នោះ៩១៩បន្ទាត់​ពន្ធគយ​ គឺជា​ផលិតផល​កសិកម្ម​។ ប្រទេស​អភិវឌ្ឍន៍​តិចតួច​ចំនួន៤៨​ រួម​ទាំង​កម្ពុជា​ផង​ដែរ​ ទទួល​បានការ​អនុគ្រោះ​ពី​គំនិត​ផ្តួចផ្តើម​នេះ​។

ចំពោះ​កម្ពុជា​ EBA​ ផ្តល់​ផលប្រយោជន៍​យ៉ាង​ខ្លាំង​ ដល់​វិស័យ​កសិកម្ម​ ជាពិសេស​ អង្ករ​ និង​ផលិត​ផល​សក្តា​នុ​ពល​មួយចំនួន​ទៀត​។ ជាក់ស្តែង​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ កម្ពុជា​បាន​បង្កើន​ការនាំចេញ​អង្ករ​យ៉ាងច្រើន​ ទៅ​សហភាព​អឺរ៉ុប​ ជាពិសេស​ប្រទេស​បារាំង​ អ៊ីតាលី​ ជាដើម​។ ដូចគ្នា​ដែរ​ការនាំចេញ​ សំលៀកបំពាក់​ទៅ​សហភាព​អឺរ៉ុប​ក៏​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ដែរ​។

ការនាំចេញ​អាច​ប្រព្រឹត្តទៅ​បាន​ ដោយសារតែ​ការ​បន្ធូរបន្ថយ​លើ​វិធាន​ប្រភព​ដើម​ទំនិញ​ដែល​កំណត់​ធាតុផ្សំ​ក្នុង​ស្រុក​ (local​ content​) ត្រឹមតែ៣០ភាគរយ​ប៉ុណ្ណោះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here