ចំណេះដឹង​! ហេតុអ្វី​រដ្ឋាភិបាល​យកពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សំរាប់​ការគ្រប់គ្រង​ឆ្នាំ១៩៩៥​ ជំពូក៣​ ផ្នែក​ទី១​ បាន​ចែង​អំពី​ពន្ធ​លើ​ដី​មិនបាន​ប្រើប្រាស់​ ត្រូវ​បាន​អនុម័ត​ដោយ​សភាជាតិ​នៅ​ថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ​ ១៩៩៤​ ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ១១​/នស​/ ៩៤​ ចុះ​ថ្ងៃទី​ ៣១​ ខែធ្នូ​ឆ្នាំ​ ១៩៩៤​ ហើយ​បាន​ចូលជាធរមាន​នៅក្នុង​ឆ្នាំ១៩៩៦​។

យោង​តាម​ឯកសារ​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ស្តី​ពី​ ក្រម​ខណ្ឌ​យុទ្ធសាស្ត្រ​ នៃ​គោលនយោបាយ​ដីធ្លី​បានឱ្យ​ដឹង​ថា​ ប្រភេទ​ពន្ធ​នេះ​មាន​គោលបំណង​ ទប់ស្កាត់​គ្រប់រូប​ភាព​នៃ​ការទិញ​ដី​ទុក​មិន​ប្រើប្រាស់​ រង់ចាំ​ពេល​ឡើងថ្លៃ​លក់​កេងយក​តម្លៃលើស​។ ជំរុញ​ការប្រើ​ប្រាស់​ដី​ឱ្យ​បាន​សមស្រប​ និង​រកចំណូល​ដើម្បី​រួមចំណែក​ដល់​ផលប្រយោជន៍​ថវិកាជាតិ​។

ឯកសារ​ដដែល​បន្ត​ថា​ ចំពោះ​ដី​មិនបាន​ប្រើប្រាស់​ ត្រូវ​បន្ត​ធ្វើ​ឱ្យ​ច្បាស់​ថែមទៀត​នូវ​និយមន័យ​ និង​លក្ខណៈ​វិនិច្ឆ័យ​ផ្អែកលើ​ការកំណត់​ជាធរមាន​ ធ្វើជា​មូលដ្ឋាន​នៃ​ការពិចារណា​។

កម្មសិទ្ធិករ​នៃ​ដី​មិនបាន​ប្រើប្រាស់​ ត្រូវ​ទទួលខុសត្រូវ​លើ​ការ​បង់ពន្ធ​ដី​ប្រភេទ​នេះ​ ។ ពន្ធ​លើ​ដី​មិនបាន​ប្រើប្រាស់​ត្រូវ​គណនា​តាម​អត្រា២​% នៃ​តម្លៃ​ដី​តាម​ទីផ្សារ​ដី​ ដោយ​ប៉ាន់តម្លៃ​ទៅតាម​ថ្លៃ​ដី​ក្នុង​មួយ​ម៉ែត្រការ៉េ​ និង​គិត​តាម​ខេត្ត​ ក្រុង​ និង​តំបន់​នី​មួយ​ៗ ដែល​កំណត់​ជា​រាល់​ឆ្នាំ​ ដោយ​គណៈកម្មការ​វាយតម្លៃ​ដី​មិនបាន​ប្រាស់​ប្រាស់​។

បច្ចុប្បន្ន​ចំណូល​ពន្ធ​មានការ​កើនឡើង​ ដោយសារ​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ពន្ធដី​មិន​ប្រើប្រាស់​។ ការ​ប្រមូល​ពន្ធ​ប្រភេទ​នេះ​ មានការ​លំបាក​ដោយហេតុថា​ សមត្ថភាព​ត្រួតពិនិត្យ​ការប្រើ​ប្រាស់​ដីធ្លី​ នៅ​មានកម្រិត​និង​ពុំ​មានការ​បញ្ជាក់​ម្ចាស់ដី​ច្បាស់លាស់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here