ចំណេះដឹង! តើ​គោលនយោបាយ​លើកទឹកចិត្ត​គាំទ្រ​ការងារ​គ្រប់គ្រង​លំនៅស្ថាន​តម្លៃសមរម្យ​មាន​សារៈសំខាន់​ដូចម្តេច?

0

ដោយ ​វុត្ថា

ភ្នំពេញៈ គោលនយោបាយ​លើកទឹកចិត្ត និង​ឯកសារ​បច្ចេកទេស​ដែល​គាំទ្រ​ការងារ​គ្រប់គ្រង​លំនៅស្ថាន ដែលមាន​តម្លៃ​សមរម្យ​ត្រូវបាន​រៀបចំឡើង មាន​លក្ខណៈសម្បត្តិ​ដល់​អតិថិជន​គោលដៅ​ដែល​អាច​ទទួលបាន​សិទ្ធិ ក្នុង​ការទិញ​លំនៅឋាន​តម្លៃ​សមរម្យ លក្ខខណ្ឌ​កំណត់​ក្រោយ​ការទិញ​លំនៅឋាន​តម្លៃ​សមរម្យ និង​និតិ​វិធី នៃ​ការដាក់​ពាក្យស្នើសុំ​ទិញ ឬ​ជួល​លំនៅឋាន​តម្លៃ​សមរម្យ។

រដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​ស្ដីពី ការលើកទឹកចិត្ត និង​ការបង្កើត​កម្មវិធី​ជាតិ សម្រាប់​ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ និង​ឯកសារ​បច្ចេកទេស​គាំទ្រ​នេះ គឺ​ដើម្បី​ធានា​សិទ្ធ​ទទួលបាន​លំនៅឋាន​សមរម្យ ជូន​ប្រជាជន និង​សម្រាប់​គាំទ្រ​ដល់​ការរៀបចំ​អភិវឌ្ឍន៍​នគរូបនីយកម្ម​មួយ ប្រកបដោយ​ប្រសិទ្ធភាព ដែល​អាច​ទ្រទ្រង់​សុខមាលភាព និង​វិបុលភាព សេដ្ឋកិច្ច និង​សង្គម​ផង។

ជាពិសេស​ជួយ​គាំទ្រ ដល់​ក្រុមគ្រួសារ​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម​ព្រមទាំង​គ្រួសារ​ងាយ​រងគ្រោះ​នៅ​ទូទាំងប្រទេស។ ដោយឡែក​នឹងមាន​កាលានុវត្តភាព​និង​លទ្ធភាព​ខ្ពស់ជាង​មុន ក្នុងការ​ទទួលបាន​លំនៅស្ថាន​សមរម្យ ជាមួយ​តម្លៃ​ដែល​អាចឆ្លើយតប​លទ្ធភាព​ចំណូល​របស់​ពួកគាត់។

អាស្រ័យ​ដោយ​កំណើន​តម្រូវការ​លំនៅឋាន និង​ការតាំង​ទីលំនៅ​ថ្មី មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស ដែល​បាន​ជះឥទ្ធិពល​ដល់​សណ្តាប់ធ្នាប់​របៀបរៀបរយ សន្តិសុខ សុវត្ថិភាព និង​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង ជាពិសេស​ដោយ​មើលឃើញថា លទ្ធភាព​ទទួលបាន​លំនៅឋាន​សមរម្យ មាន​សភាព​កាន់តែ​ទាបទៅ។

តាម​គោលនយោបាយ​នេះ ប្រជាពលរដ្ឋ​ដែលមាន​ចំណូល​ទាប និង​ធ​ម្យ​ម​អាចមាន​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​ទិញ​ដោយ​បង់​ប្រាប់​បង្គ្រប់​ក៏បាន ឬ​បង់​រំ​លោះ​ក៏បាន។

ម្យ៉ាងទៀត​គោលនយោបាយ ស្តីពី​ការលើកទឹកចិត្ត និង​ការបង្កើត​កម្មវិធី​ជាតិ​សំ​រា ប់​ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ ដែល​រដ្ឋាភិបាល​ដាក់ចេញ​នេះ​ពេលនេះ គឺ​បាន​គិតគូរ​ក្នុងការ​រួមចំណែក​លើក​កម្ពស់ សុខុមាលភាព និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជន​កម្ពុជា​ជាទូទៅ និង​ជាពិសេស​ក្រុមគ្រួសារ​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម ព្រមទាំង​គ្រួសារ​ងាយ​រងគ្រោះ តាមរយៈ​ការបង្កើត​កាលានុវត្តភាព​ថ្មី​មួយ​នេះ ដែល​ក្រុមគ្រួសារ​ទាំងនោះ មានលទ្ធភាព​ខ្ពស់ជាង​មុន ក្នុងការ​ទទួលបាន​លំនៅឋាន​សមរម្យ ជាមួយ​តម្លៃ​ដែល​អាចឆ្លើយតប​លទ្ធភាព​ចំណូល​របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here