ចំណេះដឹង! តើ​សម្បទា​និក​លើដី​មាន​សិទ្ធិ​អ្វីខ្លះ?

0

ដោយ វុត្ថា

ភ្នំពេញ៖ សម្បទាន​ជា​សិទ្ធិ​ស្របច្បាប់ ដែល​មានចែង​ក្នុង​ច្បាប់ រាជរដ្ឋាភិបាល​ចេញ​អាជ្ញាប័ណ្ណ​ផ្តល់​ឲ្យ​រូបវន្តបុគ្គល ឬ​នីតិបុគ្គល កាន់កាប់​ដី និង​ប្រើប្រាស់​ដី​តាមច្បាប់​វិនិយោគ ។ ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ផ្តល់ទៅឱ្យ​សម្បទា​និក ជា​ដី​ដែល​ឆ្លើយតប​នឹង​ផលប្រយោជន៍​សេដ្ឋកិច្ច ដែល​អាច​ទាញយក​ផល​ពី​កសិកម្ម ឧស្សាហកម្ម ។

ច្បាប់​ភូមិបាល ឆ្នាំ ២០០១ មាត្រា ៥៦ សិទ្ធិ​របស់​សម្បទា​និក​លើដី ដែល​បានផ្តល់​ជា​សម្បទាន​ក្នុងអំឡុងពេល​នៃ​សម្បទាន ។ សម្បទាន​និក​អាច​ទាញយក​ផល​ពី​ការធ្វើ​ស​កិក​ម្ម ដែល​រួមទាំង​ការ​អារ​សាងសង សិប្បកម្ម រោងចក្រ​ផងដែរ ។

លើសពីនេះ​សិទ្ធិ​របស់​សម្បទា​និក ត្រូវបាន​ការពារ​ដោយ​ច្បាប់​ដូចជា​កម្មសិទ្ធិករ​ដែរ។ រយៈពេល​កន្លង​មករា​ជ​រដ្ឋាភិបាល​បាន​ធ្លាប់​ផ្តល់​ដី​សម្បទាន​ដល់​វិនិយោគិន​ដែរ ប៉ុន្តែ​ហាកដូចជា​មិនមាន​ប្រ​សិ​ទិ្ធ​ភាព​ទេ ថែមទាំង​បង្ក​ឲ្យ​មាន​វិវាទ​ជាច្រើន​ករណី រវាង​វិនិយោគិន និង​ប្រជាពលរដ្ឋ​នៅ​តំបន់​ដី​សម្បទាន​នោះ ។

ហេតុនេះ​រាជរដ្ឋាភិបាល​បានចេញ​បទបញ្ជា​កំណត់​វិធាន​ការពង្រឹង និង បង្កើន​ប្រសិទ្ធិភាព​លើ​ការគ្រប់គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច ដែល​ត្រូវបាន​ផ្អាក់​ជា​បណ្តោះអាសន្ន (បទបញ្ជា​ស្តីពី​វិធាន​ពង្រឹង និង​បង្កើន​ប្រសិទ្ធិភាព​នៃ​ការគ្រប់គ្រង​សម្បា​ទាន​ដី​សេដ្ឋកិច្ច ឆ្នាំ២០១២) ។

យោងតាម​ការយកចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា គ្រប់​បុគ្គល​ទាំ​អស់​ទទួលបាន​សិទ្ធិ​ស្របច្បាប់​លើដី​ធ្លី តាម​ទម្រង់ កម្មសិទ្ធិ ភោះ​គៈ ផលុបភោគ សិទ្ធិ​ជួល​អចិន្ត្រៃយ៍ ដែល​អាច​សាងសង់​សំណង​នៅលើ​ដី​ទាំងអស់​នោះបាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here