ឆ្នាំ២០១៨ ការវិនិយោគខុនដូចាប់ផ្តើមផ្លាស់ប្តូរនិន្នាការបញ្រ្ចាសទិស

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ឆ្នាំ២០១៨មានអ្វីៗជាច្រើនបានផ្លាស់ប្តូរ និងកំពុងផ្លាស់ប្តូរ ដោយឡែកទីផ្សារខុនដូវិញ អ្នកវិនិយោគបានចាប់យកទីផ្សារថ្មី ដែលផ្តោតលើប្រជាជនមានប្រាក់ចំណូ លមធ្យម។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញនេះថា ឆ្នាំ២០១៨នេះទីផ្សារខុនដូបា​នផ្តោតមកកាន់ប្រជាជនមានប្រាក់ចំណូលមធ្យម និងប្រាក់ចំណូលទាប ដោយមានគំ​រោងមួយចំ​នួនបានបើកការដ្ឋានសាងសង់នៅដើមឆ្នាំនេះ ដែលគំរោងខុនដូបែបនេះឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋក្នុងស្រុក ហើយប្រជាជនក្នុងស្រុកអាចមានលទ្ឋភាពទិញបាន។

ខុនដូដែលមានតម្លៃសមរម្យឆ្នាំនេះ មានដូចជា គំរោងខុនដូ Arakawa ស្ថិតក្នុង​សង្កាត់ទឹកថ្លា ខ័ណ្ឌពោធិសែនជ័យ គំរោង Urban Village ស្ថិតក្នុងសង្កាត់ចក្រអង្រែលើ ខ័ណ្ឌមានជ័យ គំរោងខុនដូL ស្ថិតក្នុងសង្កាត់បឹងទំពុន ខ័ណ្ឌចំការមនជាដើម។

អ្នកនាងអាន សុធីតាបានបន្តថា គំរោងខុនដូដែលផ្តោតលើប្រជាជនមានប្រាក់ចំណូលមធ្យម មានប្រមាណជាង២០០០យូនីត ដែលនឹងបញ្ចប់នៅពេលខាងមុខ ស្រប​ពេលទីផ្សារខុនដូបែបនេះមានភាពល្អប្រសើរ ខណៈខុនដូមានតម្លៃខ្ពស់និងប្រណីតមានការលំបាកក្នុងការលក់ ប៉ុន្តែយ៉ាងណាក៏ដោយខុនដូប្រណីតនៅតែលក់បានដដែល ប៉ុន្តែមានល្បឿនយឺតជាងមុន។

Advertisement

ភាគហ៊ុនិកនៃគំរោងលំនៅដ្ឋានL ភ្នំពេញលោកទុយ ប៊ុ​នដែលបានវិនិយោគខុនដូចំនួន៥គំរោងនៅទីក្រុងភ្នំពេញបានថ្លែងថា ទីផ្សារខុនដូដែលលោកផ្តោត គឺស្ថិតនៅចំតម្រូវការទីផ្សារពិតប្រាកដ ហេតុនេះលោកមិនបារម្ភពីការប្រកួតប្រជែង និងអតិថិជននោះទេ ដោយសារលោកចាប់យកចំណែកអតិថិជនខុសពីគេ។លោកបន្តថា ការលក់ខុនដូរបស់លោកនៅតែទទួលបានជោគជ័យ ទោះបីជាអតិថិជនជនជាតិខ្មែរស្ងប់ស្ងាត់ ប៉ុន្តែអ្នកវិនិយោគចិនជាច្រើនបានទិញគំរោងរបស់លោក។

លោកបន្តថា “ខ្ញុំនៅតែមានសុទិដ្ឋិនិយមពីចំណែកនៃទីផ្សារនេះ ហើយខ្ញុំគិតថាគំ​រោងរបស់ខ្ញុំនឹងបន្តទទួលបានជោគជ័យ”៕

- Advertisement -

Leave a Reply