ជប៉ុន និងកម្ពុជាជំរុញពន្លឿនការអភិវឌ្ឍគម្រោងទីក្រុងឆ្លាតវៃនៅខេត្តសៀមរាប

0
A Budget-Friendly Travel Guide to Siem Reap, Cambodia

ដោយ​ ​ប៊ី​ ​

​ភ្នំពេញ​៖​ ​ជប៉ុន​គ្រោង​នឹង​អភិវឌ្ឍ​គម្រោង​ទីក្រុង​ឆ្លាតវៃ​នៅ​ខេត្ត​ ​សៀមរាប​ ​ដែល​ជា​គម្រោង​ទីក្រុង​ឆ្លាតវៃ​អាស៊ាន​ ​ខណៈ​កម្ពុជា​បាន​ជំរុញ​ឱ្យ​ភាគី​ទាំងពីរ​ធ្វើការ​ជាមួយគ្នា​ ​ដើម្បី​ឱ្យ​គម្រោង​នេះ​ពន្លឿន​ការអនុវត្ត​នា​ពេល​ឆាប់​ខាងមុខ​។​

​ពន្លឿន​ការអនុវត្ត​នៅ​គម្រោង​ទីក្រុង​ឆ្លាតវៃ​នៅ​ខេត្ត​ ​សៀមរាប​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី៨​ ​ខែមករា​ ​ឆ្នាំ២០២០​ ​តំណាង​អង្គការ​ ​JICA​ ​ប្រចាំ​កម្ពុជា​ ​បាន​ជួប​សម្ដែង​ការគួរសម​ជាមួយ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា​។​ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ក្នុង​ជំនួប​ដ៏​មាន​សារសំខាន់​នោះ​ ​លោក​ ​តា​ណា​កា​ ​កូ​តា​រ៉ុ​ ​អនុប្រធាន​ ​JICA​ ​បាន​បង្ហាញ​ពី​គម្រោង​រៀបចំ​ ​Smart​ ​Cities​ ​(​ទីក្រុង​ឆ្លាតវៃ​)​ ​អាស៊ាន​-​ជប៉ុន​ ​ដែល​រាជរដ្ឋាភិបាល​ជប៉ុន​ទទួល​បានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​នៅដើម​ឆ្នាំ២០១៩​ ​ដោយ​គម្រោង​នេះ​ត្រូវ​អភិវឌ្ឍន៍​ទីក្រុង​ប្រកបដោយ​និរន្តរភាព​ដោយ​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ ​ICT​ ​គឺ​សំដៅ​ដល់​ការ​ផ្ដល់​លទ្ធភាព​ប្រើប្រាស់​ព័ត៌មាន​ដោយ​ប្រើ​មធ្យោបាយ​ទូរគមនាគមន៍​ ​ដើម្បី​ដោះស្រាយ​បញ្ហា​មួយចំនួន​ដូចជា​ ​លំនៅ​ដ្ឋាន​ប្រជាជន​ ​ការ​កកស្ទះ​ចរាចរណ៍​ ​និង​បរិស្ថាន​។​ ​

​គម្រោង​ទីក្រុង​ឆ្លាតវៃ​ដែល​អាស៊ាន​បាន​ជ្រើសរើស​នេះ​រួមមាន​ ​ភ្នំពេញ​ ​សៀមរាប​ ​និង​បាត់ដំបង​។​

​បន្ថែម​ពីនេះ​ ​លោក​ ​តា​ណា​កា​ ​កូ​តា​រ៉ុ​ ​ក៏បាន​សុំ​យោបល់​ពី​អាជ្ញាធរ​ជាតិ​អប្សរា​លើ​គោលការណ៍​រៀបចំ​ឯកសារ​ផ្សព្វផ្សាយ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​ ​និង​ស្ថាប័ន​ជប៉ុន​ដែល​កំពុង​ចូលរួម​កិច្ចការ​អភិរក្ស​ក្នុង​រមណីយដ្ឋាន​អង្គរ​។​ ​ជប៉ុន​ចង់​បង្កើត​កម្មវិធី​ក្នុង​ទូរសព្ទ​ដៃ​ ​និង​ដាក់បញ្ចូល​ព័ត៌មាន​លើ​ការងារ​នានា​ ​ដើម្បី​ឱ្យ​មានការ​ផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ​មួយ​កម្រិត​ទៀត​។​

​ឆ្លើយតប​ចំពោះ​ការ​លើកឡើង​ខាងលើ​នេះ​ ​លោ​ក​ហង់​ ​ពៅ​ ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ស្វាគមន៍​ ​និង​កោតសរសើរ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​ជប៉ុន​តាមរយៈ​អង្គការ​ ​JICA​។​ ​

​អគ្គនាយក​យល់ថា​ ​នេះ​ជា​កិច្ចការ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ចង់បាន​នា​ពេល​អនាគត​ដូចជា​រៀបចំ​ ​Smart​ ​Cities​ ​រួម​និង​ការ​ចង់​ក្រង​ឯកសារ​នានា​ពី​កិច្ចការ​អភិរក្ស​ជាដើម​ ​និង​ជំរុញ​ឱ្យ​ភាគី​ទាំងពីរ​ធ្វើការ​ជាមួយគ្នា​ ​ដើម្បី​ឱ្យ​គម្រោង​នេះ​ពន្លឿន​ការអនុវត្ត​នា​ពេល​ឆាប់​ខាងមុខ​៕​

A Budget-Friendly Travel Guide to Siem Reap, Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here