ជម្លោះ​ពាណិជ្ជកម្ម​អាម៉េរិក​ និង​ចិន​អាច​ដោះស្រាយ​តាមរយៈ​ “ការគោរព​គ្នា​ទៅវិញទៅមក​”

0

ដោយ​ Donald​ lee​

ប្រទេស​ចិន៖​ រដ្ឋា​ភិបាល​ចិន​បាន​បង្ហាញ​នូវ​ចេតនា​របស់​ខ្លួន​ថា​ ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក​-ចិន​អាច​ត្រូវ​បាន​ដោះស្រាយ​ដោយ​ឈរ​លើ​មូលដ្ឋាន​សមភាព​ និង​ការគោរព​គ្នា​ទៅវិញទៅមក​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​ បាន​និយាយ​នៅ​ថ្ងៃនេះ​នៅក្នុង​សន្និសីទសារព៌តមាន​នា​នៅ​ថ្ងៃទី១១​ កក្កដា​នេះ​ថា​ ជម្លោះ​ចាស់​ៗអាច​ត្រូវ​បាន​ដោះស្រាយ​ តាមរយៈ​ការ​ចាប់ផ្តើម​កិច្ចពិភាក្សា​ឡើងវិញ​ ដោយ​ផ្អែកលើ​ការ​ជឿជាក់​ និង​ការចរចា​ដោយ​យុត្តិធម៌​។

លោក​ Gao​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​និយាយ​ថា​ “ក្រុមការងារ​ពាណិជ្ជកម្ម​មក​ពី​ភាគី​ទាំងពីរ​ យោង​តាម​ការយល់​ស្របគ្នា​ដែល​បាន​ធ្វើឡើង​ នៅ​ឯអូ​សា​កា​ ដោយ​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ នឹង​ចាប់ផ្តើម​ការ​ចរ​ចារ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ឡើងវិញ​ ដោយ​ឈរ​លើ​មូលដ្ឋាន​សមភាព​ និង​គោរព​គ្នា​ទៅវិញទៅមក​។

អ្នកនាំពាក្យ​រូប​នេះ​បាន​និយាយ​ថា​ “ប្រទេស​ចិន​ជឿ​ថា​ ភាគី​ទាំងពីរ​អាច​ស្វែងរក​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន​ ប្រសិន​បើ​មាន​ដំណោះស្រាយ​សម​ហេតុផល​ សម្រាប់​គ្នា​ទៅវិញទៅមក​ ហើយ​ត្រូវ​បាន​គេ​ពិចារណា​តាមរយៈ​ការសន្ទនា​គ្នា​”។

ភាព​តានតឹង​ពាណិជ្ជកម្ម​ បាន​កើនឡើង​ជា​ផ្លូវការ​នៅ​ថ្ងៃទី៦​ ខែកក្កដា​ឆ្នាំមុន​ នៅពេល​ដែល​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​បង្កើន​ការ​កើនឡើង២៥ភាគរយ​លើ​ទំនិញ​របស់​ចិន​ចំនួន ៨១៨មុខទំនិញ​ និង​បាន​បន្ថែម​ការ​កើនឡើង​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​ដែល​បាន​កើតឡើង​កាលពី​ខែមុន​។

កាលពី​ខែមុន​លោក​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​ថ្លែង​ថា​ លោក​នឹង​មិន​បន្ថែម​ពន្ធ​បន្ថែម​ទៀត​ លើ​ទំនិញ​នាំចូល​ដែល​នៅ​សេសសល់​ពី​ប្រទេស​ចិន​ បន្ទាប់ពី​បាន​ជួប​ជាមួយ​លោក​ស៊ី​ ជី​នភី​ង ប្រធានាធិបតី​ចិន​ក្នុង​កិច្ចប្រជុំ​ G20​ នៅ​ប្រទេស​ជប៉ុន​ដែល​បង្ហាញ​ពី​ការ​ផ្អាក​បណ្ដោះអាសន្ន​ រវាង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំងពីរ​ នៅ​លើ​ពិភពលោក​។

របាយការណ៍​សេដ្ឋកិច្ច​របស់​ទីភ្នាក់ងារព័ត៌មាន​ Bloomberg​ បាន​ចេញផ្សាយ​កាលពី​ខែមុន​ថា​ ការខាតបង់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​អាច​មាន​ទំហំ​គិតជា​ទឹកប្រាក់​ប្រមាណ ១​,២ពាន់​ពាន់​លាន​ដុល្លារ​ ដែល​ប៉ះពាល់​ដល់​ផលិតផល​សរុប​ក្នុង​របស់​ពិភពលោក​។

សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ បាន​ស្ថិតនៅ​លើកំពូល​លើ​អាមេរិក​ បន្ទាប់ពី​ឆ្នាំ​ដំបូង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​។ ខណៈ​ពេល​ដែល​ការនាំចេញ​របស់​ចិន​ ទៅកាន់​សហរដ្ឋអាមេរិក​បាន​ធ្លាក់ចុះ ១៤ភាគរយ​ ដែល​មានតម្លៃ ១៨ពាន់​លាន​ដុល្លារ​ អាមេរិក​សេដ្ឋកិច្ច​អាមេរិក​មានការ​លំបាក​បំផុត​ ដោយ​ការខាតបង់​កើនឡើង៣៨ភាគរយ​ ដែល​ស្មើនឹង​ទំហំ​ទឹកប្រាក់​ប្រមាណ ២៣ពាន់​លាន​ដុល្លារ​។

លើស​ពីនេះ​ តួលេខ​ត្រីមាស​ដំបូង​បាន​រក​ឃើញ​ ការនាំចេញ​ខ្ពស់​ពី​ប្រទេស​ចិន​ទៅកាន់​ពិភពលោក​ ដោយមាន​អត្រា​កំណើន ៦​,៤ភាគរយ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​។

ប៉ុន្តែ​ក្រុម​អ្នកវិភាគ​សេដ្ឋកិច្ច​ នៅ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ធំ​បំផុត​របស់​ជប៉ុន​ Normura ​បាន​និយាយ​ថា​ អត្រាកំណើន​ត្រីមាស​ទី១គឺជា​ការយល់​ច្រឡំ​ ពីព្រោះ​ក្រុមហ៊ុន​ចិន​ បាន​រក្សា​ទំ​និញ​ធំៗ​ទុក​នៅក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ដើម្បី​ជៀសវាង​ការ​យកពន្ធ​កាន់តែ​ខ្ពស់​ ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​បាន​កើតឡើង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here