ដំណឹងល្អៈរដ្ឋាភិបាលគ្រោងបំពាក់ប្រព័ន្ឋអ៊ីនធើណេតគ្មានខ្សែបច្ចេកវិទ្យាជំនាន់ទី៥ នៅរមណីយដ្ឋានអង្គរ

0

​ដោយវុត្ថា
​ភ្នំពេញ:​ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ គ្រោងនឹងបំពាក់ប្រព័ន្ឋអ៊ីនធើ ណេតគ្មានខ្សែបច្ចេកវិទ្យាជំនាន់ទី៥ នៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប។

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកត្រាំ អ៊ីវតឹករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១១ មករានេះបានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីគម្រោងបំពាក់ប្រព័ន្ធអ៊ីនធឺណិតគ្មានខ្សែបច្ចេកវិទ្យាជំនាន់ទី៥ (5G WiFi) ដើម្បីបម្រើសេវាអ៊ីនធឺណិតល្បឿនលឿន និងសេវាកម្មOnline ផ្សេងទៀតជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប។

- Advertisement -

ល្បឿនអ៊ីនធឺណិតដែលផ្ដល់ដោយប្រព័ន្ធបច្ចេកវិទ្យាគ្មានខ្សែជំនាន់ទី៥ (5G WiFi) គឺមានល្បឿនប្រមាណជា២០ជីហ្គាប៊ីតក្នុងមួយវិនាទី មានសមត្ថភាពតភ្ជាប់ខ្ពស់ជាងបច្ចេ​កវិទ្យាជំនាន់ទី៤ដល់ទៅ៥០០ដង (ក្នុងរង្វង់២០គីឡូម៉ែត្រការ៉េ ភ្ជាប់បាន១លានឧបករ​ណ៍) និងល្បឿនរលកសញ្ញាតភ្ជាប់គឺ១មីលីវិនាទី។

Advertisement

គម្រោងប្រព័ន្ធអ៊ីនធឺណិតគ្មានខ្សែបច្ចេកវិទ្យាជំនាន់ទី៥ (5G WiFi) នេះ គឺជាផ្នែកមួយក្នុងពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធជាតិ ដើម្បីជម្រុញការផ្ដល់សេវារបស់រាជរដ្ឋាភិបាលកម្ពុជាតាមប្រព័ន្ធឌីជីថល ពាណិជ្ជកម្មឌីជីថល និងសេដ្ឋកិច្ចឌីជីថល ដែលនឹងចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង និងឈានទៅសម្រេចបានប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

- Advertisement -

ការបំពាក់ឧបករណ៍ប្រព័ន្ធអ៊ីនធឺណិតគ្មានខ្សែ បច្ចេកវិទ្យាជំនាន់ទី៥ (5G WiFi)នេះនឹមិនធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាព បរិស្ថាន និងមិនមានការជីកគាស់ ឬសាងសង់អ្វីបន្ថែមនៅក្នុងតំបន់រមណីយដ្ឋាននោះទេ៕

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here