ដំណឹងល្អ​៖​ ​ប្រជាជន​កម្ពុជា​អាច​ធ្វើដំណើរ​តាម​រថភ្លើង​ដល់​សឹង្ហ​បុរី​ហើយ​ចាប់​​ពី​ថ្ងៃទី២២មេសា​ខាងមុខ​

0

​ដោយ​ ​ស៊ីវ​ ​ម៉េ​ង​

​ភ្នំពេញ​៖​ ​ជា​ដំណឹងល្អ​មួយ​សំរាប់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ដែល​មានបំណង​ធ្វើដំណើរ​តាមផ្លូវ​ដែក​ ​គឺ​អាច​ធ្វើដំណើរ​ពី​កម្ពុជា​ដល់​ប្រទេស​សឹង្ហ​បុរី​ហើយ​ ​ចាប់ពី​ថ្ងៃទី២២​ ​មេសា​ខាងមុខនេះ​។​

​អនុរដ្ឋ​លេខាធិការ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​ទទួលបន្ទុក​ការងារ​ផ្លូវដែក​លោក​លី​ ​បូរិ​នបាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី១១​ ​មេសា​នេះ​ថា​ ​នៅ​ថ្ងៃទី២២មេសា​ខាងមុខនេះ​ ​ប្រមុខ​ដឹកនាំ​កម្ពុជា​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ ​និង​ប្រមុខ​រដ្ឋាភិបាល​ថៃ​ ​នឹង​អញ្ជើញ​ជា​អធិបតី​រួមគ្នា​ ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​ផ្លូវដែក​ ​ជា​ប្រវត្តិ​សាស្រ្ត​រវាង​កម្ពុជា​ ​ថៃ​ ​និង​ប្រមុខ​ដឹកនាំ​ទាំងពីរ​នឹង​អញ្ជើញ​ចូលរួម​ចាក់​បេតុង​ជា​និម្មិត​រូប​ ​សំរាប់​ការ​តភ្ជាប់​ស្ពាន​ឆ្លងកាត់​ព្រំដែន​កម្ពុជា​ ​ថៃ​នៅ​ច្រក​ស្ទឹង​បត់​និង​ពិធី​មួយចំនួន​ទៀត​។​

​លោក​បន្ត​ថា​ ​“​បន្ទាប់ពី​ពិធី​ចុះ​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​ផ្លូ​ដែក​នេះ​ ​អ្នកធ្វើ​ដំណើរ​អាច​ធ្វើដំណើរ​ឆ្លង​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ​ ​ម៉ាឡេស៊ី​ ​និង​សឹង្ហ​បុរី​បាន​ហើយ​ ​ដោយ​គ្រាន់តែ​វាយ​ប៉ាស័្ព​ពេល​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​និ​មួយ​ៗ​”​។​ ​លោក​បន្ត​ថា​“​តាមច្បាប់​អន្តរជាតិ​ ​គឺ​ប្រទេស​និ​មួយ​ៗ​មិន​អាច​ឲ្យ​រថភ្លើង​ ​ឆ្លងកាត់​ប្រទេស​របស់​ខ្លួន​បានទេ​ ​គឺ​តម្រូវឲ្យ​ពេល​មកដល់​ព្រំដែន​នៃ​ប្រទេស​និ​មួយ​ៗ​ ​គឺ​ប្រទេស​សា​ម៉ី​ជា​អ្នក​យក​ក្បាលរថភ្លើង​មក​អូស​ ​ទូរថភ្លើង​របស់​ប្រទេស​ឆ្លងកាត់​ ​ដើម្បី​មកកាន់​គោលដៅ​ណាមួយ​”​។​

​លោក​លី​ ​បូរិ​នបា​នប​ន្ត​ថា​ ​ការ​ច​ចារ​ដើម្បី​ការ​តភ្ជាប់​ការ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​នេះ​ ​បាន​ចំណាយពេល​ជាង២ឆ្នាំ​រួចមក​ហើយ​ ​ទម្រាំ​ទ​ទទួ​លបានលទ្ឋ​ផល​នេះ​ ​ដែល​រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​នៃ​ប្រទេស​ទាំងពីរ​ ​នឹង​ចុះហត្ថលេខា​ក្រោម​អធិបតីភាព​ ​នៃ​ប្រមុខ​រដ្ឋាភិបាល​របស់​ប្រទេស​ទាំងពីរ​ ​នៅ​ថ្ងៃទី២២​ ​មេសា​ខាងមុខនេះ​។​

​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ​លោ​កហូ​ ​វណ្ឌី​បាន​មានប្រសាសន៍​ថា​ ​ការ​តភ្ជាប់​ខ្សែរថ​ភ្លើង​រវាង​ប្រទេស​ ​និង​ប្រទេស​បែបនេះ​ ​វា​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ថែមទៀត​ ​ព្រោះ​ភ្ញៀវ​ទេសចរណ៍​ពិតជា​ចង់​ភ្លក់​ការ​ធ្វើដំណើរ​តាម​រថភ្លើង​ ​ដោយសារ​ការ​ធ្វើដំណើរ​តាមផ្លូវអាកាស​ជា​រឿង​សាមញ្ញ​របស់​ពួកគេ​រួចហើយ​។​ ​ហេតុនេះ​ប្រសិនជា​មានការ​តភ្ជាប់​ខ្សែរថ​ភ្លើង​បែបនេះ​ ​វា​នឹងជា​ជម្រើស​ថ្មី​សំរាប់​ភ្ញៀវ​ទេសចរណ៍​ ​ហើយ​វា​មិន​ត្រឹមតែ​បង្កើន​ភ្ញៀវ​ទេសចរណ៍​នោះ​ទេ​ ​តែ​ក៏​នឹង​ធ្វើឲ្យស​កម្ម​ភាព​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​កើនឡើង​ផង​ដែរ​។​

​លោក​បន្ត​ថា​ ​“​វា​អាច​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​ ​ដែល​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត​ ​ប៉ុន្តែ​អ្វី​ជា​បញ្ហា​ប្រឈម​របស់​យើង​គឺ​សេវាកម្ម​បដិសណ្ឋារ​កិច្ច​តាម​ទូរថភ្លើង​មិនទាន់​បាន​រៀបចំ​នៅឡើយ​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here