ដំណឹងល្អ : ផ្សារទំនើប PRINCE CENTRAL PLAZA នឹងបើកនៅថ្ងៃទី ៣០ ខែឧសភានេះ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ផ្សារទំនើប PRINCE CENTRAL PLAZA ដែលស្ថិតក្រោមអាគារ PRINCE PLAZA នៅតាមបណ្តោយមហាវិថីព្រះនរោត្តម នឹងបើកដំនើរការនៅថ្ងៃទី៣០ ឧសភាខាងមុខនេះហើយ។
ផ្សារទំនើបនេះត្រូវបានវិនិយោគ ដោយក្រុមហ៊ុនអចលនទ្រព្យយក្សមានមូលដ្ឋាននៅប្រទេសចិន គឺក្រុមហ៊ុន PRINCE Real Estate Group ។ ផ្សារទំនើបនេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ។
ការបើកផ្សារទំនើបនេះ នឹងជាការចាប់ផ្តើមនូវការរីកចម្រើនថ្មីនៃវិស័យផ្សារទំនើប​នៅកម្ពុជា ដែលនឹងមានផ្សារចំនួន១៣នឹងបើកដំណើរការនៅឆ្នាំនេះ។
យោងតាមព៌តមានពីក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា ផ្សារទំនើបនេះមានឈ្មោះ PRINCE CENTRAL PLAZA ដែលមានទំហំសរុបចំនួន៨១០០ម៉ែត្រការ៉េ ដែលជាផ្សារធំមួយ ស្ថិតក្នុងគំរោងអភិវឌ្ឍន៍ចម្រុះ ដែលមានរួមបញ្ចូលនូនខុនដូ ការិយា​ល័យ និងផ្សារទំនើប។


នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE CAMBODIA អ្នកនាង អាន សុធីតា បានលើកឡើងថា ការកើនឡើងនូវផ្សារទំនើបនៃក្រុងភ្នំពេញ ដោយសារការកើនឡើ់ងនូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ពិសេសការកើនឡើងនូវការមកដល់នៃអ្នកវិនិយោគអន្តរជាតិ ព្រោះពួកគេកិតថាការវិនិយោគរបស់ពួកគេនឹងទទួលបានជោគជ័យ ដោយសារកំលាំងទិញឬអំណាចនៃការទិញមានការកើនឡើង។
អ្នកនាងបន្តថា “ការវិនិយោគផ្សារទំនើប ជាការវិនិយោគបានផលចំណេញច្រើនពី​ការវិនិយោគ ហេតុនេះទើបមានការវិនិយោគច្រើន ប៉ុន្តែអ្នកវិនិយោគផ្សារទំនើបទាមទារសិក្សាពីស្ថានភាពទីផ្សារឲ្យបានច្បាស់លាស់ និងចេះបត់បែនតាមបរិបទទីផ្សារជាក់ស្តែង”។អ្នកនាងបន្ថែមថា “តាមធម្មតាផកសារទំនើបរយៈពេល៥ទៅ១០ឆ្នាំម្តង ទាមទារឲ្យ​មានការរៀបចំឡើងវិញ ដើម្បីបំពេញតម្រូវការ និងទាក់ទាញអតិថិជននានា”៕

 

- Advertisement -

Leave a Reply