ដំណឹងល្អ! សួនកំសាន្តភ្នំពេញ Safari World បើកដំណើរការនៅចុងខែមេសានេះហើយ

0

ដោយ វុត្ថា

ភ្នំពេញ៖ ដំណឹងល្អ! ប្រជាពលរដ្ឋខ្មែរជិតបានទៅលេងសួនកំសាន្តភ្នំពេញ Safari World ដែលវិនិយោគដោយ
លោកឧញ្ញ៉ា លី យ៉ុងផាត់ នាយកក្រុម ហ៊ុនលីយ៉ុងផាត់គ្រុប នឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០១៨ ។

សួនសត្វធំជាងគេនេះបានរើទីតាំងចេញពីខេត្តកោះកុង មកកាន់សង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកឧកញ៉ា លី យ៉ុងផាត់ នាយកក្រុម ហ៊ុនលីយ៉ុងផាត់គ្រុប កាលពីពេលថ្មីៗនេះថា ការរើសួនសត្វពីខេត្តកោះកុងមកកាន់រាជធានីភ្នំពេញនេះ ដោយសារនៅរាជធានីភ្នំពេញមាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើន។
លោកឧកញ៉ាបន្តថា ទុនវិនិយោគលើសួនសត្វថ្មីនេះ មានទំហំទឹកប្រាក់ប្រមាណ៩លានដុល្លារអាម៉េរិក ជាការវិនិយោគ ដែលផ្តោតលើការកម្សាន្ត ដ៏សម្បូរបែបសម្រាប់ឱ្យប្រជាពលរដ្ឋបានចូលទស្សនា។ សួនសត្វ Safari World Phnom Penh មានការសម្តែងរបស់ស្វាអូរ៉ង់អូតង់ ការសម្តែងរបស់សត្វសេកពីអាហ្វ្រិកការសម្តែងរបស់ ថនិក សត្វដទៃទៀត និងមានសេវាកម្មកំសាន្តដ៏សម្បូរបែបជាច្រើនទៀតផងដែរ។

Advertisement

ក្រៅពីសួនកម្សាន្តដ៏ធំនេះក្រុមហ៊ុនលីយ៉ុងផាត់គ្រុប ក៏ បាន និងកំពុងបោះទុន វិនិយោគ៣០លានដុល្លារអាម៉េរិក ដើម្បីបង្កើតសួនទឹកកម្សាន្តធំជាងគេនៅរាជធានីភ្នំពេញ និងធំជាងគេក្នុងតំបន់អាស៊ានដោយដាក់ឈ្មោះ Angkor Water Park ផងដែរ ។ ការបើកសួនសត្វធំជាងគេនៅ រាជធានីភ្នំពេញនេះក៏ជាផ្នែក មួយនៃការបង្កើតរមណីយដ្ឋាន កែច្នៃដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕

- Advertisement -

Leave a Reply