ដំណឹង​ល្អ! ក្រុមហ៊ុន​ថៃ​ចំនួន២៥កំពុង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម វិនិយោគ​នៅ​កម្ពុជា

0


ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន​ថៃ​ចំនួន២៥ កំពុងតែ​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម វិនិយោគ និង​ស្វែងរក​ទីផ្សារ​នៅ​កម្ពុជា ខណៈដែល​ប្រទេស​កម្ពុ​ជាមាន​សក្កដានុពល​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ប្រកបដោយ​ភាពអំណោយ​ផល ជាពិសេស​គឺ​សន្តិ-ភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌ​ច្បាប់ និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន។

នៅក្នុង​ជំនួប​គណៈប្រតិភូ​ថៃ​ចំនួន៣២នាក់ មកពី២៥ក្រុមហ៊ុន ដែល​បាន​អញ្ជើញ​មក​កម្ពុជា ដើម្បី​បង្កើត​ដៃគូ​ពាណិជ្ជកម្ម និង​ពង្រីក​ការសហការ​រវាង​ប្រទេស​កម្ពុជា-ថៃ​នៅ​ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៨ នេះ លោក កឹម ស៊ីថន រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួងពាណិជ្ជកម្ម បានបង្ហាញ​អំពី​សក្តានុពល នៃ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​វិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ទេសចរណ៍ ព្រមទាំង​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ថៃ ក្នុងការ​នាំចេញ-នាំចូល​ផលិតផល និង​ការតាំង​ពិ​ព័រ​ណ៌​ផលិតផល​ថៃ​នៅ​កម្ពុជា​នៅតាម​ព្រឹត្តិការណ៍ធំៗក្នុង​រាជធានី​ភ្នំពេញ ក៍​ដូចជា តាម​បណ្តា​ខេត្ត​នានា​ផងដែរ។

លោក​រដ្ឋមន្ត្រី​ស្តីទី​ក៏បាន​ប្រកាស​ស្វាគមន៍ក្រុមហ៊ុន​ថៃ​ទាំងអស់​ដែលមាន​គោលបំណង​ចង់​វិនិយោគ​នៅ​កម្ពុជា ដោយ​យ​ក្រសួងពាណិជ្ជកម្មនឹង​ជួយ​សម្របសម្រួល​ដល់​ក្រុមហ៊ុន​ថៃ ដើម្បី​មក​វិនិយោគ​មាន​ភាពងាយស្រួល (ការចុះបញ្ជី​ពាណិជ្ជកម្មនិង​ការចុះ​ស្លាក​ពាណិជ្ជកម្ម) និង​ត្រៀមខ្លួន​សម្រាប់​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែនពាណិជ្ជកម្ម​ថ្នាក់ជាតិ​រវាង​កម្ពុជា-ថៃ នៅ​ដើម​ត្រីមាស​ទី១ ក្នុង​ឆ្នាំ២០១៩។

លោក វ៉ាន់​ឆៃ វៈ​រ៉ា​វីដ តំណាង​គណៈប្រតិភូ​ថៃ បាន​សំដែង​ការ​អរគុណ​ដល់​ក្រសួងពាណិជ្ជកម្ម​សម្រាប់​ក្រុមហ៊ុន​ថៃ បាន​ស្វែងយល់​ពី​ការវិនិយោគ​នៅ​កម្ពុជា និង​ពង្រីក​ការសហការ​ពាណិជ្ជកម្ម​ជា​ដៃគូ ព្រមទាំង​ពង្រឹង​ការសហការ​លើ​កិច្ច ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ពាណិជ្ជកម្ម​ថ្នាក់ជាតិ​រវាង​កម្ពុជា-ថៃ​នៅ​ដើមឆ្នាំ២០១៩ ។

Advertisement

លោក​បាន​បន្ថែមទៀតថា ប្រទេស​ថៃ​សូម​ស្វាគមន៍​ដល់​កម្ពុជា លើ​ការចូលរួម​កម្មវិធី​ពិ​ព័រ​ណ៌​ថៃ​នៅតាម​បណ្តា​ខេត្ត​ជាប់​កម្ពុជា និង​ព្រឹត្តិការណ៍សំខាន់ៗនានា ដែល​នឹងធ្វើ​ការអញ្ជើញ​កម្ពុជា​ចូលរួម​ផងដែរ។គណៈប្រតិភូ​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ និង​សភាពាណិជ្ជកម្ម​ថៃ មាន​បេសកកម្ម​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០១។ ជាមួយនេះ​គណៈប្រតិភូ​ថៃ មាន​សមាជិក​ចំនួន២៥ ក្រុមហ៊ុន នឹងធ្វើ​ជំនួប​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ថៃ នៅ​រាជធានី​ភ្នំពេញ​ផងដែរ ៕

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here