ដំណឹង​ល្អ! ក្រុមហ៊ុន​អាកាសចរណ៍ Air China នឹង​ចា​ប់ត​ផ្តើម​ហោះហើរ​ត្រង់មក​កម្ពុជា​នៅ​ដើមឆ្នាំ២០១៩

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន​អាកាសចរណ៍ Air China នឹង​ចាប់ផ្តើម​ហោះហើរ​ត្រង់​ពី​ទីក្រុង​ប៉េកាំង​របស់​ប្រទេស​ចិន​មកកាន់​ទីក្រុង​ភ្នំពេញ នៅក្នុង​ខែមករា ឆ្នាំ ២០១៩ ខាងមុខនេះ បន្ទាប់ពី​មានការ​ពន្យា​ពេល២ខែ​កន្លងមកនេះ។

លោក​ខែ​ក នរិន្ទ​ដា ប្រធាន​ទំនាក់ទំនង​សាធារណៈ​នៃ​អាកាសចរណ៍​កម្ពុជា បានអោយដឹង​តាម​ទូរស័ព្ទ​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា ក្រុមហ៊ុន​អាការ​ច​ណ៍ ​Air China នឹង​ប្រតិបត្តិការ​យន្តហោះ​ចំនួន៣ ដែលមាន​បំពាក់​ទង់ជាតិ​ចិន ដោយ​ហោះហើរ​ត្រង់​ពី​ទីក្រុង​ប៉េកាំង និង​ទីក្រុង​ភ្នំពេញ​រៀងរាល់​សប្តាហ៍​ចាប់ពី​ថ្ងៃទី៧ ខែមករា​ឆ្នាំ ២០១៩ ខាងមុខនេះ ។ នៅពេល​ក្រុមហ៊ុន​ដាក់អោយ​ដំណើរការ​ហើយ​នោះ ចំនួន​យន្តហោះ​នឹង​កើនឡើង​អាស្រ័យ​លើ​តម្រូវការ។

លោក​ពន្យល់ថា ក្រុមហ៊ុន​អាកាសចរណ៍ Air China បាន​ស្តីបន្ទោស​ពី​ហេតុផល​ទីផ្សារ ដែល​បានធ្វើអោយ​មានការ​សម្រេច​ចិត្ត ក្នុងការ​ពន្យា​ពេល​យូ​ក្នុងការ​ចាប់ផ្តើម​ប្រតិបត្តិការ​ថ្មី​នេះ។ ក្រុមហ៊ុន​បានប្រកាស​ពី​គម្រោង​ហោះហើរ​ត្រង់ ពី​ទីក្រុង​ប៉េកាំង មកកាន់​ទី​កាន់​ទីក្រុង​ភ្នំពេញ ដោយ​ប្រើប្រាស់​យន្តហោះ​ប្រភេទ Airbus A320  ប៉ុន្តែ​ត្រូវបាន​ពន្យា​ពេល។

Advertisement

កាលពី​ឆ្នាំមុន ក្រុមហ៊ុន​នេះ​ក៏បាន​ពន្យា​ពេល​ហោះហើរ​ត្រង់ ពី​ទីក្រុង​ប៉េកាំង​ទៅកាន់​សៀមរាប​ម្តង​រួចទៅហើយ ដោយសារតែ​តម្រូវការ​នៅ​ទាប​នៅឡើយ។

យោងតាម​ទិន្នន័យ​រយៈពេល ៩ខែ នា​ឆ្នាំ ២០១៨នេះ ទេសចរណ៍​ចិន ដែល​បានធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា មាន​ចំនួន១,៤៤០,៧២១នាក់ ច្រើនជាង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៧ ដែលមាន​ត្រឹម៨៤១,៣៤០នាក់​ប៉ុណ្ណោះ ពោលគឺ​ស្មើនឹង​កំនើន៧១,២%។ ក្រៅពីនេះ​ទេសចរ​វៀតណាម ស្ថិតក្នុង​លេខ​រៀង​ទី​ពីរ ដែលមាន​ចំនួន ៥៨៤,២៦៩នាក់ បន្ទាប់មក​គឺ​ទេសចរ​ឡាវ ២៧៤,៥៩២នាក់ និង​ថៃ ២៣៥,៣២១នាក់។

តាម​ទិន្នន័យ​របស់​ក្រសួងទេសចរណ៍ បានឱ្យដឹង​ផងដែរ​ថា គិត​ត្រឹម​ខែកញ្ញា ឆ្នាំ ២០១៨ ពោលគឺ​រយៈពេល ៩ខែ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ចំនួន​សរុប៤,៣៧៦,០៣៣នាក់ កើនឡើង១១,៨ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៧ ដែលមាន​ចំនួន​ត្រឹមតែ ៣,៩១២,៧៦១នាក់​ប៉ុណ្ណោះ៕

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here