ដំណឹង​ល្អ! រដ្ឋាភិបាល​ចាប់ផ្តើម​គិតគូ​ពី​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ក្រោម​ដី

0

ដោយ វុត្ថា

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​សិក្សា​បញ្ហា​បច្ចេកទេស ក្នុង​ការតភ្ជាប់​បណ្ដាញ​លូ​សាធារណៈ ដោយ​តម្រូវឱ្យ​ឆ្លងកាត់​អាង​ស៊ិ​ប​ទិច ឬ​គ្មាន​អាង​ស៊ិ​ប​ទិច ក្នុង​តំបន់​ដែលមាន​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ត្រឹមត្រូវ ព្រមទាំង​បាន​ពិភាក្សា​លើ​ការរៀបចំ​កញ្ចប់​ហិរញ្ញវត្ថុ ប្រកបដោយ​ចីរភាព​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​លូទឹកកខ្វក់​ផងដែរ។

ការសិក្សា​លើ​បញ្ហា​បច្ចេកទេស​នេះ ស្របទៅនឹង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នានា​ដូច​សំណង់​ផ្ទះល្វែង សណ្ឋាគារ ផ្ទះសំណាក់​បុរី ខុន​ដូរ និង​វីឡា​កំពុងតែ​រីកចម្រើន​ខ្លាំង​នៅ​ទូទាំងប្រទេស​កម្ពុជា។

លោក ហេង រត្ន​ពិសិដ្ឋ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សាធារណការ  នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី លក្ខខណ្ឌ​ត​ភ្ជាប់​បណ្ដាញ​លូ​សាធារណៈ នៅ​ទី៦ខែធ្នូ ឆ្នាំ២០១៨នេះ​ដោយ​មានការ ចូលរួម​ពី​តំណាង​ក្រសួង និង​ដៃគូ​ពាក់ព័ន្ធ ព្រមទាំង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ផងដែរ​នោះបាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​គម្រោង​លូ​ខ្នែង​សម្រាប់​ប្រមូលយក​ទឹក​សំណល់​នៅ ខេត្តសៀមរាប បាន​នឹង​កំពុង​សិក្សា​ដោយ​ក្រុមហ៊ុន SUEZ ដោយមាន​ការគាំទ្រ​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សម្រាប់​ទ្វីបអាស៊ី (CDIA) ក្រោម​គម្រោង​វិនិយោគ​របស់​ធនាគារពិភពលោក ចំណែក​នៅតាម​បណ្ដា​ខេត្តផ្សេងៗទៀត នឹងត្រូវ​ធ្វើឡើង​បន្ទាប់ពី​ការសិក្សា​នៅ​ខេត្តសៀមរាប​បាន​ចប់សព្វគ្រប់។

Advertisement

លោក​បន្តថា “គម្រោង​លូ​ខ្នែង​នេះ នឹង​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការតភ្ជាប់​ប្រព័ន្ធ​លូទឹកកខ្វក់​ទៅកាន់ បណ្ដាញ​លូ​សាធារណៈ ព្រមទាំង​ងាយស្រួល​ក្នុងការ​គ្រប់គ្រង ថែទាំ និង​រក្សាបាន​នូវ​អនាម័យ​ល្អ បរិស្ថាន​ស្អាត​សម្រាប់​ប្រទេសជាតិ”៕

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here