ការសិក្សា៖ តម្លៃ​ដី​ថ្មី​នៅក្នុង​ប្រទេស​ថៃ​នឹង​កើនឡើង ៨% ជាប្រចាំ​ចាប់ពី​ឆ្នាំ ២០២០ខាងមុខនេះ

0
តម្លៃ​ដី​ថ្មី​នៅក្នុង​ប្រទេស​ថៃ
តម្លៃ​ដី​ថ្មី​នៅក្នុង​ប្រទេស​ថៃ

ដោយ​ វុត្ថា

ភ្នំពេញ៖ ការវាយតម្លៃ​ដី​នៅក្នុង​ប្រទេស​ថៃ​បានចាប់ផ្តើម​ចូល​ជា​ធរមាន​ដោយ​គិត​ជា​មធ្យម​ក្នុង​រយៈពេល ៤ឆ្នាំ​ទៅមុខ ពោលគឺ​ចាប់ពី​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះ​នឹង​កើនឡើង ៨% នៅ​ទូទាំងប្រទេស បើ​ធៀប​នឹង​តំលៃ​ដី​បច្ចុប្បន្ន។

លោកស្រី Wilawan Veerakun អគ្គនាយករង​នៃ​នាយកដ្ឋាន​រតនាគារ​រ​បស់​ប្រទេស​ថៃ បាន​ប្រាប់​សារព័ត៌មាន Bangkok Post នៅ​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៩ នេះ​ថា ការវាយតំ​លៃ​ដីធ្លី​ថ្មី​គឺ ដើម្បី​យកពន្ធ​ដីធ្លី និង​អគារ​នាពេលខាងមុខ​ឱ្យបាន​ត្រឹមត្រូវ ដោយ​ជំនួស​ការ​ពន្ធ​លើ​តម្លៃ​បច្ចុប្បន្ននេះ​មានការ​រិះគន់ថា​ហួស​សម័យ​ទៅហើយ។

លោកស្រី​បន្តថា តម្លៃ​ដី​ដែល​បាន​វាយតម្លៃ កាលពី​លើក​មុន​លើ​ផ្ទៃ ៧០ភាគរយ​នៃ​ផ្ទៃដី​សរុប​កើនឡើង ២៩ភាគរយ និង​នៅសល់ ១ភាគរយ​ទៀត​បាន​ធ្លាក់ចុះ។

លោកស្រី Wilawan បន្តថា សម្រាប់​តម្លៃ​ដី​វាយតម្លៃ​នៅ​ខេត្ដ Kamphaeng Phet បាន​កើនឡើង​ខ្លាំង​បំផុត​គឺ ២០០ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​កំណែ​បច្ចុប្បន្ន ប៉ុន្តែ​តម្លៃ​ថ្មី​គឺ​ប្រហាក់ប្រហែល​នឹង​បណ្តា​ខេត្ត​ដទៃ​ទៀតហើយ​តម្លៃ​សម្រាប់ Kamphaeng Phet មិនត្រូវ​បានកែតម្រូវ​សម្រាប់​ជុំ​ទី២នោះទេ។

លោកស្រី Wilawan បាន​និយាយថា តម្លៃ​វាយតម្លៃ​ថ្មី​សម្រាប់​ដី​នៅ​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងកើត​នឹងមិន​មានការ​កើនឡើង​តម្លៃ​នោះទេ ពីព្រោះ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មិនទាន់​បានបញ្ចប់។

ទោះបីជា​មានការ​វាយតម្លៃ​ដីធ្លី​របស់​ក្រសួង​រតនាគារ​មាន​រយៈពេល ៤ ឆ្នាំ​ទៅមុខ​ក៏ដោយ ក៏​មន្ទីរ​មាន​សិទ្ធិ​ផ្លាស់ប្តូរ​តម្លៃ បើ​តម្លៃ​ទីផ្សារ​ឡើងថ្លៃ​ខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here