តើកាណូតដឹកជញ្ជូនតាមផ្លូវទឹកនឹងទទួលជោគជ័យដែរឬទេ?

0

ដោយ ៖  វុត្ថា

ភ្នំពេញ ៖ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ជារឿងអបអរមួយសម្រាប់ក្រ​សួង​សាធារណៈការ និងដឹកជញ្ជូន ប៉ុន្តែតើសេវាកម្មបែបនេះទទួលបានជោគ​ជ័យ ឬអត់វា​នៅតែជាចម្ងល់នៅឡើយ ហើយពេលវេលានឹងបង្ហាញលទ្ឋផល។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៦ មេសានេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានដាក់ឱ្យ​ដំណើរការ បណ្តោះអាសន្នកាណូតដឹកអ្នកដំណើរព្រែកព្នៅ-ភ្នំពេញ

-តាខ្មៅនៅស្ថានីយនាវាដឹកអ្នកដំណើរឬស្សីកែវ គីឡូម៉ែត្រលេខ៦ ចំណុចទីលាន​ប្រជាធិបតេយ្យថ្មី មិនគិតថ្លៃរយៈពេល៣ខែ ដែលចាប់ដំណើរការ ជាផ្លូវការនៅថ្ងៃនេះ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារ​ណការ និងដឹកជញ្ជូន។

Advertisement

លោក ស៊ុន ចាន់ថុល បានថ្លែងថា ៖ ការដាក់អោយដំណើរបណ្តោះអាសន្នកាណូត​ដឹក​អ្នកដំណើរនេះ គឺ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការកក់ស្ទះចររាចរណ៍ ហើយ​អាចកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត។លោក​បន្ថែមថា ការដាក់ឱ្យដំណើរការជាបណ្តោះអាសន្នកាណូត ភ្នំពេញ-តាខ្មៅ គឺបានចូល​រួម​ចំណែក យ៉ាងសំខាន់ដើម្បីសម្រួល ការធ្វើដំណើររបស់ពលរដ្ឋគ្រប់នៅកម្ពុជា។

រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ទៀតថា “ផ្លូវទឹក គឺជាគន្លឹះសំខាន់ដែលរដ្ឋាភិបាលតែងគិតគូ និងកំពុងដោះស្រាយជូនពលរដ្ឋកម្ពុជាគ្រប់រូប”។ លោកបន្តថា “កាណូត ដែលដាក់ឱ្យ​ដំណើរជាបណ្តោះអាសន្ន គឺជាការល្បង និងវាស់ស្ទង់រកចំណុលសំខាន់រួមមួយ ដើម្បីផែនការនៅពេលអនាគត”។

ការដាក់ដំណើរការ លើកដំបូងនេះផងដែរ មានកាណូតចំនួន៣គ្រឿង ២គ្រឿង ជាកាណូតរបស់ក្រុមហ៊ុន Royal Express Boat អាចផ្ទុកមនុស្ស៦០នាក់ និង​៣គ្រឿង​ទៀត ជាកាណូតរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលកំពុងសាងសង់ អាចផ្ទុក​បាន៥៤នាក់ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងពោងសុវត្ថិភាព  ក្រោយការ​ដាក់​ដំណើរ​ការ កាណូតរបស់កំពង់ផែស្វយ័តភ្នំពេញ នឹងមកដល់បន្ថែមមួយគ្រឿង​ផ្សេងទៀត។

ទីតាំងសម្រាប់ចំណតកាណូត ដឹកអ្នកដំណើរពីភ្នំពេញ ទៅក្រុងតាខ្មៅ ស្ថិតនៅក្នុងដំណើរការសាងសង់ រួមមាន ទី១ កំពង់ផែព្រែកព្នៅ ទី២ កំពង់ផែមុខឃ្លាំងសាំងឫស្សីកែវ ឬនៅទីលានប្រជាធិបតេយ្យ ទី៣ កំពង់ផែ ផែបណ្តែតទល់មុខផ្សាររាត្រី, ទី៤ កំពង់ផែណាហ្គា នៅក្បែរកោះពេជ្រ ទី៥ កំពង់ផែ ភូមិដើមចាន់ នៅច្បារអំពៅ និងទី៦កំពង់ផែ សួនច្បារតាខ្មៅ។

ការដណើរការផ្លូវទឹកនេះ ជាប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ដើម្បីចូលរួមចំណែក កាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវគោក និងបង្កើនសុវត្ថិភាពចរាចរណ៍​ដល់អ្នក​ធ្វើដំណើរចូល-ចេញ និងឆ្លងកាត់រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ។

ការដឹកជញ្ជូនតាមផ្លូវទឹកចេញពីតំបន់ព្រែកព្នៅ មកកាន់ក្រុងតាខ្មៅ ខេត្ត​កណ្តាលក៏​ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ផងដែរ៕

 

- Advertisement -

Leave a Reply