តើវិនិយោគដីធ្លីដូចម្តេច ដើម្បីទទួលបានចំណេញ និងគ្មានហានិភ័យ ?

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ៖ ការមានប្រាក់មួយមុខមិនគ្រប់គ្រាន់ទេ វាទាមទារចំណេះដឹង ការ​ស្រាវជ្រាវជាច្រើនទៀត ដើម្បីទទួលបានជោគជ័យក្នុងការវិនិយោគលើវិស័យអ​ចលនទ្រព្យ ពិសេសការវិនិយោគលើដីធ្លី។

លោកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន World Bridge Group បានថ្លែងឲ្យដឹងនៅពេលថ្មីៗនេះថា លោកបានចាប់ផ្តើមក្រុមហ៊ុនតំបូងជា ក្រុមហ៊ុនបែប Logistic ដែលបាននិងកំពុងបន្តមកដល់បច្ចុប្បន្ននេះ ប៉ុន្តែលោកទទួលបានជោគជ័យខ្លាំងលើវិស័យអចលនទ្រព្យ ពិសេសការវិនិយោគលើដីធ្លី ដែលធ្វើឲ្យ​លោកក្លាយជាអ្នកមានក្នុងវិស័យនេះ។ លោកបន្តថា ដើម្បីទិញដីធ្លីទទួលបានផលចំណេញខ្ពស់ ត្រូវឈរលើកត្តាចំនួនបី ទី១ វិនិយោគនៅតំបន់ដែលស្ថិតក្នុង ផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ទី២ ត្រូវដឹងមុនគេ និងទិញមុនគំរោងអភិវឌ្ឍ​ន៍ចាប់ផ្តើម ព្រោះបើទិញនៅតំបន់គេដឹងគ្រប់គ្នាហើយ យើងមិនទទួលបានផលចំ ណេញច្រើននោះទេ និងទី៣ ទិញដីដែលមិនមានបញ្ហា ព្រោះបើទិញកន្លែងមានបញ្ហា យើងនឹងមានរឿងឈឺក្បាលជាច្រើនត្រូវដោះស្រាយ។

នៅពេលសួរថា តើលោកក្លាយជាអ្នកមានដោយសារដីធ្លី ឬយ៉ាងណា? លោកឧកញ៉ា សៀ រិទ្ធី បានថ្លែងថា “បាទ ខ្ញុំក្លាយជាអ្នកមានដោយសារការវិនិយោគ​លើវិស័យដីធ្លី”។

លោកឧកញ៉ា សៀ រិទ្ធី បច្ចុប្បន្នបាននិងកំពុងក្លាយជាអ្នកវិនិយោគអចលនទ្រព្យលេចធ្លោមួយរូបនៅកម្ពុជា ដោយសារគំរោង​ The Bridge, The PeAk ទទួល​បានជោគជ័យខ្លាំង និងមកំពុងវិនិយោគគំរោងលំនៅដ្ឋានប្រណីតមួយទៀតឈ្មោះThe Palmស្ថិត​នៅតាមបណ្តោយផ្លូវជាតិលេខ១ ដែលគម្រោងទាំងបីនេះចំណាយទឹកប្រាក់ប្រ​មាណ១,០០០លានដុល្លារអាមេរិក។

Advertisement

 

ទោះជាយ៉ាងណាលោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន Hutton CPLបានថ្លែងឲ្យដឹងផងដែរថា ការវិនិយោគដីធ្លី មិនមែនចេះតែទទួលបានជោគជ័យ និងទទួលបានផលចំណេញទេ ទោះជាអ្នកមានលុយច្រើនប៉ុណ្ណាក៏ដោយព្រោះបើអ្នកគ្មានជំនាញច្បាស់លាស់ទេ មិនយល់ពីបញ្ហាផ្លូវច្បាប់ត្រឹមត្រូវទេ ពួកគេនឹង​មិនទទួលបានផលចំណេញ និងអាចមានបញ្ហាក្តីក្តាំជាច្រើន ក្នុងករណីមិនយល់ពីទិដ្ឋភាពច្បាប់ ក៏ដូចជានិតិវិធីច្បាស់លាស់។ លោកបន្តថា “ហេតុនេះអ្នកវិនិយោគនានា គួរស្វែងរកការពិគ្រោះយោបល់​ជាមួយក្រុមហ៊ុន ដែលមានជំនាញលើកិច្ចការទាំងអស់នេះ ដើម្បីបញ្ចៀសហានិភ័យ និងអាចទទួលបានជោគជ័យក្នុងការវិនិយោគរបស់ខ្លួន”៕

- Advertisement -

Leave a Reply