តើ​ក្តី​សង្ឃឹម​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​នៅ​ឆ្នាំ២០២០ កម្ពុជា​ជួប​បញ្ហា​ ខណៈ​ក្រុមហ៊ុន​ KrisEnergy​ ប្រកាស​ក្ស័យ​ទុន​?

0

ដោយ​ Donald​ Lee​

សឹង្ហ​បូ​រីៈ​ អណ្តូង​ប្រេង​អប្សា​រា​នៃ​តំបន់​ប្លុក​ A នៅ​ដែនសមុទ្រ​របស់​កម្ពុជា​ នឹង​ជួប​វិបត្តិ​ ខណៈ​ក្រុមហ៊ុន​ KrisEnergy​ ដែល​មាន​មូលដ្ឋាន​នៅ​សឹង្ហ​បូរី​ព្យាយាម​ស្តារ​បំណុល​ជិត ៥០០លាន​ដុល្លារ​អាមេរិក​ បន្ទាប់ពី​បាន​ប្រកាស​ជួបបញ្ហាបំណុល​កាលពី​ខែ​ សីហា​។

តំបន់​ប្លុក​ A ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ផលិត​ប្រេងឆៅ​ដំបូង​នៅ​កម្ពុជា​ នៅ​ឆ្នាំក្រោយ​ ប៉ុន្តែ​ក្រុម​អ្នកវិភាគ​កំពុង​ចាប់ផ្តើម​សង្ស័យ​ថា​ ក្រុមហ៊ុន​នេះ​នឹង​ឈាន​ដល់​គោលដៅ​របស់​ខ្លួន​ នៅពេល​ដែល​ខ្លួន​កំពុង​ព្យាយាម​ជាមួយ​ការ​សង​ប្រាក់​ រាប់​រយ​លាន​ដុល្លារ​ដល់​ធនាគារ​ និង​ម្ចាស់បំណុល​បរទេស​។

ក្រុមហ៊ុន​នេះ​ បាន​ជាប់​គាំង​ជា​បំណុល​ចំនួន ៤៧៦​,៨លាន​ដុល្លារ​ ហើយ​បាន​បញ្ឈប់​ការ​សង​ប្រាក់កម្ចី​ និង​ការប្រាក់​ចាប់តាំងពី​ខែ​ សីហា​។

របាយការណ៍​របស់​ក្រម​ហ៊ុន​ Fitch​ Solutions​ Macro​ Research​ បាន​លើកឡើង​ថា​ “ផែនការ​របស់​កម្ពុជា​ ដើម្បី​ផលិត​ប្រេងឆៅ​ដំបូង​របស់​ខ្លួន​នៅ​ឆ្នាំ២០២០​ ហាក់ដូចជា​នឹង​ទទួលរង​ផល​ប៉ះពាល់​ដោយ​ឧបសគ្គ​ បន្ទាប់ពី​ក្រុមហ៊ុន​ KrisEnergy​ របស់​ប្រទេស​សឹង្ហ​បូរី​បាន​ប្រកាសជួបបញ្ហាបំណុល​កាលពី​ខែ​ សីហា​ ចំ​ពេល​តម្លៃ​ប្រេង​ទាប​ និង​ផលិតកម្ម​ប្រេង ​និង​ឧស្ម័ន​ចុះ​ខ្សោយ​”។

ក្រុមហ៊ុន​ KrisEnergy​ បាន​ស្នើសុំ​ការ​ការពារ​ពី​តុលាការ​រយៈពេល៦ខែ​ ពី​ធនាគារ​ និង​ម្ចាស់បំណុល​ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​នៅ​ឯស​វនា​ការ​កាលពី​ថ្ងៃច័ន្ទ​។

តុលាការ​សឹង្ហ​បូរី​ បាន​បដិសេធ​សំណើ​រយៈពេល៦ខែ​ និង​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​រៀបចំ​ស្តារ​បំណុល​ឡើងវិញ​ក្នុងរយៈពេល៣ខែ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here