តើ​ផ្នែក​អ្វីខ្លះ​នៅក្នុង​អចលនទ្រព្យ​កម្ពុជា​មាន​ភាព​លេចធ្លោ​ខ្លាំង​ក្នុង​ឆ្នាំ​ ២០១៩នេះ​?

0

ដោយ ​វុត្ថា

​ភ្នំពេញ​៖ អ្នកជំនាញ​ឱ្យ​ដឹង​ថា​ ទីផ្សារ​អចន​ទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ដើមឆ្នាំ​ ២០១៩​ រហូតមកដល់​ពេលនេះ​ ចរន្ត​នៃ​ទីផ្សារ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ នៅតែ​មាន​សុខភាព​ល្អ​ប្រសើរ​ ដោយ​ក្នុង​នោះ​អគារ​ពាណិជ្ចក​ម្ម​ និង​អគារ​សហកម្មសិទ្ធិ​ហាក់​មាន​ភាព​លេចធ្លោ​។

លោកស្រី​ Grace​ Rachny​ Fong​ នាយិកា​ក្រុមហ៊ុន​ Century21​ Cambodia​ បានឱ្យ​ដឹង​ដែរ​នៅ​ថ្ងៃទី០៨​ ខែតុលា​នេះ​ថា​ សម្រាប់​ឆ្នាំ​ ២០១៩​ នេះ​ លោកស្រី​មើលឃើញ​វិស័យ​ខុន​ដូ​ដែល​មានតម្លៃ​មធ្យម​ហាក់​មានសន្ទុះ​រីក​ចំ​រើ​នខ្លំា​ង ដោយសារ​មានការ​បញ្ជា​ និង​ចំណាប់​អារម្មណ៍​ច្រើន​ទី​ពី​ក្នុង​ស្រុក​។

លោកស្រី​បន្ត​ថា​ កាលពី​លើក​មុន​ មានតែ​បញ្ជាទិញ​ក្រៅ​ស្រុក​ប៉ុណ្ណោះ​ តែ​ឥឡូវនេះ​ មានការ​បញ្ជាទិញ​ពី​អ្នក​រស់នៅ​ច្រើនជាង​មុន​។លោក​បន្ថែម​ថា​ ទាក់ទង​នឹង​ការជួល​ការិយាល័យ​វិញ​ អ្នក​វិនិយោគ​ចាប់អារម្មណ៍​ជួល​លើ​អគារ​ការិយាល័យ​មាន​សន្តុះ​រីក​ចំរើន​ខ្លាំង​ជាង​ជួលផ្ទះ​ល្វែង​ ដោយសារតែ​មាន​ក្រុមហ៊ុន​បរ​ទេស​ធំៗ​ជាច្រើន​បាន​មក​បណ្តាក់​ទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។

កញ្ញា​ គឹម​ គិ​នកេ​សា​ អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ CBRE​ បានឱ្យ​ដឹង​ដែរ​ថា​ សម្រាប់​និ​ន្នា​ទី​ផ្សារ​អល​ចន​ទ្រព្យ​នា​ពេល​បច្ចុប្បន្ន​មាន​ស្ថានភាព​រីក​ចំរើន​ខុសគ្នា​ តែ​គម្រោង​ខុន​ដូ​ថ្មី​ៗ ជាច្រើន​បាន​សម្ពោធ​ដាក់​ចូល​នៅក្នុង​ទីផ្សារ​ ហើយ​ក្នុង​នោះ​ ក៏​មាន​ឃើញ​អគារ​ពាណិជ្ជកម្ម​ក៏​មានការ​ដាក់​ចូល​នៅក្នុង​ទីផ្សារ​ច្រើន​ផង​ដែរ​។


កញ្ញា​ បន្ថែម​ទៀត​ថា​ សម្រាប់​អគារ​ការិយាល័យ​មានការ​ប្រែប្រួល​បន្តិចបន្តួច​សម្រាប់​ឆ្នាំ​ ២០១៩​ តែ​យ៉ាង​ក៏ដោយ​វា​នៅតែ​ល្អ​ និង​មាន​ស្ថេរ​ភាព​។

ចំណែក​លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បានឱ្យ​ដឹង​ដែរ​ថា​ និន្នាការ​ទីផ្សារ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ វិស័យ​ខុន​ដូរ​មានសន្ទុះ​រីក​ចំរើន​ខ្លាំង​ដោយសារតែ​មានការ​បញ្ជាទិញ​ និង​ការ​វនិ​យោគ​ច្រើន​។

ជាមួយគ្នា​នេះ​ មាន​តំបន់​ជាច្រើន​បាន​នឹង​កំពុង​សន្ទុះ​រីក​ចំរើន​លើ​វិស័យ​អចលនទ្រព្យ​ ដូចជា​នៅ​តាម​តំបន់​ក្រាំងធ្នង់​ តំបន់​បឹ​កតា​មោឃ​ និង​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី​ ៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here