តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយទៀត​នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ជំរុញ​សក្ដានុពល​ខេត្ត​ព្រះសីហនុ

0

​ដោយ​ វុត្ថា

​ព្រះសីហនុ​៖ ក្រុមហ៊ុន​ ធនិន​ ថា​រិទ្ធ​ អ៉ីម​ផតអិច​ផត​ ខូ​អិល​ធី​ឌី​ និង​ក្រុមហ៊ុន​ Central​ Gain​ Cambodia​ Co​,Ltd​ បាន​ស្នើសុំ​អនុញ្ញាត​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​សម្រាប់​អភិវឌ្ឍន៍​ស្របតាម​ទិសដៅ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​នៅ​លើ​ទំហំដី​ប្រមាណ​ ១.៦០០ហិ​កតា​ ស្ថិតនៅ​ភូមិ​ឬទ្ធី២​ ឃុំ​កែវ​ផុស​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​។

លោក​ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​ នៅក្នុង​កិច្ចប្រជុំ​ ពិភាក្សា​ ពិនិត្យ​លើ​សំណើសុំ​គោលការណ៍​អនុញ្ញាត​ធ្វើ​អនុប្រយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​ជាមួយ​តំណាង​ក្រុមហ៊ុន​ និង​មន្ត្រី​ពាក់​ពាក់ព័ន្ធ​ កាលពី​ថ្ងៃទី៧​ ខែតុលា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ ​បាន​ធ្វើការ​ណែនាំ​ឱ្យ​បង្កើត​ក្រុមការងារ​ ចុះ​សិក្សា​ស្រាវជ្រាវ​ទីតាំង​ដី​ស្នើសុំ​ធ្វើ​អនុបយោគ​របស់​ក្រុមហ៊ុន​ធនិន​ ថា​រិទ្ធ​ អ៊ី​មផតអិច​ផត​ ខូ​អិល​ធី​ឌី​ ពាក់ព័ន្ធ​នឹង​ដី​របស់​លោកស្រី​ ឡុង​ សា​ខន​ មុននឹង​ចាប់ផ្តើម​អនុវត្ត​ផែនការ​។

ខេត្ត​ព្រះសីហនុ​ដែល​ជា​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​ប្រទេស​កម្ពុជា​មាន​សក្តា​នុ​ពល​ និង​ការអភិវឌ្ឍន៍​ជាច្រើន​ មាន​វិស័យ​កសិកម្ម​ ឧស្សាហកម្ម​ ទេសចរណ៍​ ជាគោល​ដៅ​អភិវឌ្ឍន៍​ខឿន​សេដ្ឋកិច្ច​ ធ្វើ​ឱ្យ​អត្រាកំណើន​សេដ្ឋកិច្ច​មាន​ ១០.៣ភាគ​ នៅ​ឆ្នាំ២០១៩​ ប្រជាពលរដ្ឋ​ម្នា​ក់ៗ​មាន​ប្រាក់ចំណូល​ជាមធ្យម​ ៣.៧២៦ដុល្លារ​ ។

រាជរដ្ឋាភិបាល​កម្ពុជា​ ចាត់ទុក​ខេត្ត​ព្រះសីហនុ​ ជា​”តំបន់​សេដ្ឋ​ កិច្ច​ពិសេស​គំរូ​ពហុ​បំណង​” ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ២០១៥​- ២០២៥​ និង​ផែន​ ការ​មេ​សម្រាប់​អភិវឌ្ឍន៍​ក្នុង​ក្របខណ្ឌ​ច្បាប់​ និង​និយ័ត​កម្ម​ ព្រមទាំង​យន្តការ​គ្រប់គ្រង​ចាំបាច់​នានា​ ។ វិស័យ​គមនាគមន៍​ ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​មាន​លក្ខណៈ​ជាតិ​ និង​អន្តរជាតិ​ ដែល​មាន​ទំនិញ​ជា​កុងតឺន័រ​ចេញ​-ចូល​ប្រមាណ​ ៧៣ភាគរយ​ នៃ​បរិមាណ​នាំចេញ​-ចូល​ទូទាំង​ប្រទេស​ ។

ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​កំពុង​ប្រតិ​បត្ត​ការ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ ១៤ក្រុមហ៊ុន​ មាន​ជើងហោះហើរ​ចំនួន​ ១៣៣ជើង​ ក្នុង​មួយ​សប្តាហ៍​ ក្នុង​នោះ​ជើងហោះហើរ​អន្តរជាតិ​មាន​ ៩១ជើង​ ក្នុង​មួយ​សប្តាហ៍​ មាន​ដូចជា​ប្រទេស​ ថៃ​ ម៉ាឡេស៊ី​ វៀតណាម​ និង​ប្រទេស​ចិន​មាន​ចំនួន​ ២៥ទីក្រុង​ ។

ជាមួយ​នេះ​ ខេត្ត​ព្រះសីហនុ​ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៥​ កំពុង​ដំណើរការ​ មាន​រោងចក្រ​តូច​-ធំ​ សរុប​ ២១០កន្លែង​ សិប្ប​ កម្ម​ អាជីវកម្ម​ខ្នាត​តូច​ ១.០៣៧​ កន្លែង​ ស្រូប​យកកម្លាំង​ពលកម្ម​ ៨១.៤៧៥នាក់​ ស្រី​ ៣៨.៦៥២នាក់​ ទុន​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​មាន​ប្រមាណ​ ៨ពាន់​លាន​ដុល្លា​អាមេរិក​ ។ វិស័យ​ទេសចរណ៍​ឆ្នាំ២០១៨​ មាន​ភ្ញៀវ​ជាង​ ២លាន​នាក់​ កើន​ ២.៦៣ភាគរយ​ធៀប​ឆ្នាំ២០១៧​ ហើយ​ទេសចរ​ចិន​នាំមុខ​គេ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here