ទីផ្សារ​ខុន​ដូ​នៅតែ​បង្ហាញ​ពី​ភាព​វិជ្ជមាន​នៅ​ត្រីមាស​ទី៣នេះ​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ នៅ​រាជធានី​ភ្នំពេញ​ មាន​គម្រោង​ខុន​ដូ​ចំនួន៩ដែល​ស្មើនឹង ៥​,១៤០យូនី​តបាន​ដាក់​ដំណើរការ​ក្នុង​ត្រីមាស​ទី៣ឆ្នាំ២០១៩​ ជា​ចំនួន​កើនឡើង​ខ្ពស់​ធៀប​នឹង​ត្រី​មា​សមុនៗ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ចុងក្រោយ​ក្រុមហ៊ុន​ CBRE​ Cambodia​។

​តួលេខ​នេះ​តំណាង​ឱ្យ​ត្រីមាស​ដ៏​សកម្ម​បំផុត​មួយ​ សម្រាប់​យូនី​តខុន​ដូ​នៅ​រាជធានី​ភ្នំពេញ​ និង​ត្រឡប់មកវិញ​នៃ​ដំណើរការ​ល្អ​នៅក្នុង​ត្រីមាស​ទី២​ ខណៈ​ខុន​ដូ​ចំនួន ៥៨០០​ខុន​ដូ​យូនី​ត ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ដែល​ជា​លទ្ធផល​ល្អ​បំផុត​ប្រចាំត្រីមាស​។

គំរោង​ខុន​ដូ​ដែល​បាន​ដាក់​ដំណើរការ​គម្រោង​ថ្មី​ ភាគច្រើន​ស្ថិតនៅ​ក្នុង​ខណ្ឌចំការមន​ និង​ជ្រោយ​ចង្វា​រ ដែល​ស្មើនឹង ៤៤ភាគរយ​ និង៤០ភាគរយ​នៃ​ខុន​ដូ​យូនី​តថ្មី​ ដែល​ទើបនឹង​ចាប់ផ្តើម​ដំណើរ​លក់​។ ភាគច្រើន​នៃ​ខុន​ដូ​ដែល​បាន​ចាប់ផ្តើម​ដំណើរ​លក់​ថ្មី​ ត្រូវ​បាន​ដាក់​នៅ​តម្លៃ​កណ្តាល​ ដែល​បាន​ដាក់​ដំណើរការ​លក់​បាន​គ្រប​ដណ្តប់៥២ភាគរយ​ ដែល​ស្មើនឹង​ប្រមាណ២៧០០យូនី​ត។ បន្ទាប់មក​យូនី​តខុន​ដូ​ ដែល​មានតម្លៃ​ខ្ពស់​ និង​តម្លៃ​សមរម្យ​ដែល​តំណាង​ឱ្យ៣២ភាគរយ​ និង១៦ភាគរយ​។

ការ​ផ្គត់ផ្គង់​កើនឡើង​ត្រឹមតែ៥​,១ភាគរយ​ ពី​មួយ​ត្រីមាស​ទៅ​មួយ​ត្រីមាស​ស្មើនឹង​ប្រមាណ១៧​,៥១០យូនី​ត។ អាគារ​សហ​កម្ម​សិទ្ឋ​ចំនួន៣​ ដែល​ស្មើនឹង​ប្រមាណ៨៥០​ យូនី​តត្រូវ​បាន​បញ្ចប់​នៅក្នុង​គម្រោង​ស្តារ​ស៊ី​ធី​។

តម្លៃ​លក់​

ក្នុងរយៈពេល​ត្រីមាស​ទី៣​ ទីផ្សារ​នេះ​មានការ​ធ្លាក់ចុះ១​,៩ ភាគរយ​ពី​មួយ​ត្រីមាស​ទៅ​មួយ​ត្រីមាស​ សម្រាប់​តម្លៃ​ខុន​ដូ​ប្រណីត​នៅ​ត្រីមាស​នេះ​ ដោយ​តម្លៃ​គិតជា​មធ្យម​ស្មើនឹង៣​,១៩០​ ដុល្លារ​អាមេរិក​ក្នុង​ម៉ែត្រការ៉េ​។ អ្នក​អភិវឌ្ឍន៍​មួយចំនួន​ ដែល​មាន​គម្រោង​ជិត​បញ្ចប់​ ត្រូវ​បាន​ផ្តល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ​ដើម្បី​លក់​ចេញ​ខុន​ដូ​របស់​ពួកគេ​។

ផ្ទុយ​ទៅ​វិញ​ខុ​ដូ​តម្លៃ​សមរម្យ​ បាន​កើនឡើង​ជាមធ្យម២ភាគរយ​ ដែល​មាន១​,៥៣១ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ខណៈ​ខុន​ដូ​តម្លៃ​កណ្តាល​បាន​កើនឡើង១​,២ ភាគរយ​ដែល​ជំរុញ​ឱ្យ​តម្លៃ​លក់​ជាមធ្យម​ដល់២​,៦០០​ ដុល្លារ​ក្នុង​ម៉ែត្រការ៉េ​។

ចំណែក​ការជួល​ក្នុង​កំឡុង​ត្រីមាស​ទី៣​ ឆ្នាំ២០១៩​ មាន​ស្ថេរ​ភាពជា​ទូទៅ​ទាំង​ផ្នែក​ខុន​ដូ​តម្លៃ​កណ្តាល​ និង​ដុន​ដូ​លំដាប់​ប្រណីត​ដោយមាន​តម្លៃ១២ដុល្លារ​ ក្នុង​ម៉ែត្រការ៉េ​និង ១៤​,៦ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

បច្ចុប្បន្ន​វិនិយោគិន​ចិន​ បាន​ឈរ​នៅ​លំដាប់​កំពូល​ នៃ​ការ​វិនិយោគ​ក្នុង​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។

យ៉ាង​ក៏ដោយ​ លោក​ James​ Hodge​ នាយករង​ក្រុមហ៊ុន​ CBRE​ Cambodia​ បានឱ្យ​ដឹង​ក្នុង​សន្និ​សិទ្ន​សារព័ត៌មាន​នៅ​ថ្ងៃទី១១​ តុលា​នេះ​ថា​ “កិច្ចការ​សំខាន់​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទាក់ទាញ​វិនិយោគ​ផ្សេងទៀត​ ក្រៅពី​ប្រទេស​ចិន​ គឺ​រៀបចំ​សមត្ថភាព​បទបញ្ញត្តិ​របស់​កម្ពុជា​ឱ្យ​បាន​ប្រសើរ​ ហើយ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​អ្វី​ ដែល​យើង​មាន​ក្នុង​ប្រទេស​”។

កង្វះខាត​បទបញ្ញត្តិ​ទាក់ទង​គុណភាព​សំណង់​ និង​ការអនុញ្ញាត​លក់​ ហើយ​បើ​អ្វី​ទាំងអស់​នេះ​ ត្រូវ​បាន​ធ្វើ​ប្រសើរ​ឡើង​ វា​នឹង​ធ្វើ​ឱ្យ​វិ​និ​យោ​គិន​ផ្សេង​ៗទៀត​ មានទំនុក​ចិត្ត​ក្នុង​វិនិយោគ​នៅ​ទីនេះ​ និង​ដាក់​ទុន​របស់​ពួកគេ​នៅ​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here