ទុនវិនិយោគជាង​ ៤ពាន់​លាន​ដុល្លារ​ ត្រូវ​បាន​អនុម័ត​ដោយ​ CDC​ ក្នុងរយៈពេល​ ៤ខែ

0
អគារ CDC។ រូបថត៖ ម៉ៃ វីរៈ

​ដោយ​ នៅ​ ស៊ី​វុត្ថា​

ភ្នំពេញ​៖ ក្នុងរយៈពេល​ ៤ខែ​ដើមឆ្នាំ២០១៩​ នេះ​ គម្រោង​វិនិយោគ​ដែល​ត្រូវ​បាន​អនុម័ត​ដោយក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) មាន​ចំនួន​ ១១៥គម្រោង​ ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ៤ពាន់​លាន​ដុល្លារ​អាមេរិក​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨​ ដែល​មាន​ចំនួន​ត្រឹមតែ​ ៨១គម្រោង​ ក្នុង​ទុន​វិនិយោគ​ប្រមាណ​ជា​ ៨៦៣លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។

សម្តេចតេជោ ហ៊ុន សែន កំពុងថ្លៃនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់។ រូបថត៖ ហ្វេសប៊ុកសម្ដេចតេជោ

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-នេប៉ាល់​កាលពី​ថ្ងៃទី​ ១៤​ ខែឧសភា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ថា​ ក្នុង​ក្របខណ្ឌ​នៃ​ការ​វិនិយោគ​ កម្ពុជា​នៅតែ​ជា​ប្រទេស​គោលដៅ​ដែល​មាន​សក្តា​នុ​ពល​សម្រាប់​អ្នក​វិនិយោគ​ទាំង​ក្នុង​ស្រុក​ និង​បរទេស​។

ជាក់ស្តែង​ ផ្អែក​តាម​ការ​កត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ សម្រាប់​រយៈពេល៥ឆ្នាំ​ (២០១៤​-២០១៨​) ស្ថានភាព​វិនិយោគ​របស់​កម្ពុជា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ដោយ​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ៩៥៩គម្រោង​ ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ​ ២៣ប៊ី​លាន​ដុល្លារ​អាមេរិក​ដែល​អាចប​ង្កើត​ការងារ​ចំនួន​ ១លាន​កន្លែង​។

ដោយឡែក​ ក្នុងរយៈពេល៤ខែ​ដើមឆ្នាំ២០១៩​ នេះ​ គម្រោង​វិនិយោគ​ដែល​ត្រូវ​បាន​អនុម័ត​មាន​ចំនួន​ ១១៥គម្រោង​ ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ៤ប៊ី​លាន​ដុល្លារ​អាមេរិក​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨​ ដែល​មាន​ចំនួន​ត្រឹមតែ​ ៨១​គម្រោង​ ក្នុង​ទុន​វិនិយោគ​ប្រមាណ​ជា៨៦៣លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ ចំណែក​ក្នុង​វិស័យ​ទេសចរណ៍​ ចំនួន​ភ្ញៀវ​ទេសចរ​ដែល​បាន​មកកាន់​កម្ពុជា​បន្ត​កើនឡើង​ជាលំដាប់​។

ក្នុង​ត្រីមាស​ទី១​ ឆ្នាំ២០១៩​ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ប្រមាណ​ជា​ ១,៨៨លាន​នាក់​ មានការ​កើន​ឡើង​ ៩,៧​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨​។ យើង​រំពឹង​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​នឹង​កើនឡើង​បន្ថែម​ទៀត​នៅក្នុង​ឆ្នាំ​បន្តបន្ទាប់​ ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​វិនិយោគ​ និង​ធុរជន​ ក្នុង​ការ​បណ្តាក់​ទុន​ក្នុង​វិស័យ​នេះ​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ២០១៥​- ២០២៥​ ដែល​ជា​យុទ្ធសាស្ត្រ​កំណើន​សេដ្ឋកិច្ច​ថ្មី​ សំដៅ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម​ ទៅជា​ឧស្សាហកម្ម​ផ្នែក​លើ​ជំនាញ​ត្រឹម​ឆ្នាំ២០២៥​។

ជាក់ស្តែង​ គោលនយោបាយ​នេះ​បាន​កំណត់​ប្រភេទ​ ឧស្សាហកម្ម​អាទិភាព​ចំនួន៥​ រួមមាន​៖ ១) ឧស្សាហកម្ម​ ឬកម្មន្ត​សាល​ថ្មី​ៗដែល​មាន​ចរិត​ជា​ការ​បើក​ច្រកចូល​ទីផ្សារ​ ផ្តល់​តម្លៃបន្ថែម​ខ្ពស់​ មាន​ភាព​ច្នៃប្រឌិត​ និង​ភាព​ប្រកួតប្រជែង​ខ្ពស់​,២) សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​ត្រប់​វិស័យ​, ៣) ផលិត​កម្ម​កសិ​-ឧស្សាហកម្ម​ដែល​បម្រើ​ឱ្យ​ការនាំចេញ​និង​ទីផ្សារ​ក្នុង​ស្រុក​, ៤) ប្រភេទ​ឧស្សាហកម្ម​គាំទ្រ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ ទេសចរណ៍​ និង​កាត់ដេរ​ ព្រមទាំង​ឧស្សាហកម្ម​បម្រើ​ឱ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​តំបន់​ ដែល​ជា​ឧស្សាហកម្ម​តភ្ជាប់​ទៅ​ទីផ្សារ​ ឬខ្សែ​ច្រវាក់​តម្លៃ​សកល​, និង​ ៥) ប្រភេទ​ឧស្សាហកម្ម​បម្រើ​ឱ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​តំបន់​ និង​មាន​ចរិត​យុទ្ធសាស្ត្រ​នា​ពេល​អនាគត​។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​ចាត់ទុក​វិស័យ​ឯកជន​ជក្បាលម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ច​ និង​ជា​ដៃគូ​ដ៏​ពិតប្រាកដ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​។ យើង​បាន​បង្កើត​យន្តការ​សន្ទនា​មួយ​ ហៅថា​ “វេទិកា​រាជរដ្ឋាភិបាល​ផ្នែកឯកជន​” ដោយមាន​ការចូលរួម​ពីរ​ដ្ឋ​មន្ត្រី​គ្រប់​ក្រសួង​ ស្ថាប័ន​ អភិបាល​គ្រប់​រាជធានី​-ខេត្ត​តំណាង​ផ្នែកឯកជន​គ្រប់​វិស័យ​ ឯកឧត្តម​ លោកជំទាវ​ ឯកអគ្គ​រដ្ឋទូត​ប្រចាំ​កម្ពុជា​ និង​តំណាង​ស្ថាប័ន​អន្តរជាតិ​មួយចំនួន​។

វេទិកា​វិស័យ​ឯកជន​ និង​រដ្ឋាភិបាល​នេះ​ បាន​ដាក់ចេញ​នូវ​វិធានការ​មុត​សិច​មួយចំនួន​គឺ​ ១) បង្កើន​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច​កម្ពុជា​, ២) កែ​លម្អ​ និង​លើកស្ទួយ​ថែមទៀត​នូវ​បរិយាកាស​វិនិយោគ​ និង​ធុរកិច្ច​, និង​ ៣) ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជាតិ​ និង​បង្កើត​ការងារ​ប្រកបដោយ​គុណភាព​កាន់តែ​ច្រើន​ថែមទៀត​ជូន​ប្រជាជន​កម្ពុជា​។

សម្តេច​តេជោ​ សូមស្វាគមន៍​ចំពោះ​រាល់​ការសម្រេច​ចិត្ត​ដ៏​ឈ្លាសវៃ​របស់​អ្នក​វិនិយោគ​បរទេស​ទាំងអស់​ ជាពិសេស​អ្នក​វិនិយោគ​នេប៉ាល់​ ដែល​មានបំណង​ជ្រើសរើស​កម្ពុជា​ជាគោល​ដៅ​វិនិយោគ​ដ៏​មាន​សក្តា​នុ​ពល​ខ្ពស់​ក្នុង​ការ​ចាប់ផ្តើម​ ឬពង្រីក​អាជីវកម្ម​របស់​ខ្លួន​។

ទន្ទឹម​នឹង​នេះ​ សម្តេច​ក៏​សូម​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​កម្ពុជា​ដែល​មានបំណង​ចង់​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្រៅប្រទេស​ ពិចារណា​ប្រទេស​នេប៉ាល់​ជា​ប្រទេស​គោលដៅ​របស់​ខ្លួន​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ជម្រាប​ជូន​ធុរជន​ និង​អ្នក​វិនិយោគ​ទាំងអស់​អំ​ពី​សក្តា​នុ​ពល​វិនិយោគ​ និង​ឧត្តមភាព​សំ​ខាន់​ៗរបស់​កម្ពុជា​លើ​ ៤ចំណុច​គឺ​៖

ទី១​) ភាព​អំណោយផល​នៃ​ស្ថិរភាព​នយោបាយ​ និង​ម៉ាក្រូ​សេដ្ឋកិច្ច​។ ទី២​)ការ​បើកចំហ​សេដ្ឋកិច្ច​សម្រាប់​អ្នក​វិនិយោគ​ទាំងអស់​ដោយ​គ្មាន​ការរើសអើង​រវាង​អ្នក​វិនិយោគ​កម្ពុជា​ និង​អ្នក​វិនិយោគ​បរទេស​។ ទី៣​) កម្លាំង​ពលកម្ម​ដែល​មាន​ភាព​សម្បូរ​បែប​និង​វ័យក្មេង​ ដែល​ក្នុង​នោះ​ប្រជាជន​ដែល​មាន​អាយុ៣៥ឆ្នាំ​ចុះ​ មាន​ចំនួន​ដល់ទៅ​ ៧២​% នៃ​ចំនួន​ប្រជាជន​សរុប​ គួបផ្សំ​នឹង​ប្រាក់ឈ្នួល​ដែល​មាន​ភាព​ប្រកួតប្រជែង​។ ទី៤​)កម្ពុជា​ស្ថិតនៅ​លើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន​ ដែល​តំបន់​នេះ​បាន​និង​កំពុង​ក្លាយជា​ “រោងចក្រ​នៃ​អាស៊ី​” ។

ទំនិញ​ផលិត​នៅ​កម្ពុជា​អាច​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង​ស្រុក​, ទីផ្សារ​អនុ​តំបន់​មេគង្គ​, ទីផ្សារ​អាស៊ាន​, និង​ទីផ្សារ​សំ​ខាន់​ៗដទៃ​ទៀត​ក្នុង​ពិភពលោក​។ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ស្វាគមន៍​ចំពោះ​រាល់​ការសម្រេច​ចិត្ត​ដ៏​ឈ្លាសវៃ​របស់​អ្នក​វិនិយោគ​បរទេស​ទាំងអស់​ ជាពិសេស​អ្នក​វិនិយោគ​នេប៉ាល់​ដែល​មានបំណង​ជ្រើសរើស​ប្រទេស​កម្ពុជា​ជាគោល​ដៅ​វិនិយោគ​ដ៏​មាន​សក្តា​នុ​ពល​ខ្ពស់​ក្នុង​ការ​ចាប់ផ្តើម​ ឬពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្រៅប្រទេស​។

ទន្ទឹម​នឹង​នេះ​ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​កម្ពុជា​ដែល​មានបំណង​ចង់​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្រៅប្រទេស​ គឺ​ពិចារណា​លើ​ប្រទេស​នេប៉ាល់​ដែល​ជា​ប្រទេស​គោលដៅ​របស់​ខ្លួន​។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ បាន​ជម្រាប​ជូន​ធុរជន​ និង​អ្នក​វិនិយោគ​ទាំងអស់​អំ​ពី​សក្កា​នុ​ពល​វិនិយោគ​ និង​ឧត្តមភាព​សំ​ខាន់​ៗរបស់​កម្ពុជា​លើ៤ចំណុច​៖

១)ភាព​អំណោយផល​នៃ​ស្ថិរភាព​នយោបាយ​ និង​ម៉ាក្រូ​សេដ្ឋកិច្ច​។ ២)ការ​បើក​ចំហរ​សេដ្ឋកិច្ច​សម្រាប់​អ្នក​វិនិយោគ​ទាំងអស់​ ដោយ​គ្មាន​ការរើសអើង​រវាង​អ្នក​វិនិយោគ​កម្ពុជា​ និង​អ្នក​វិនិយោគ​បរទេស​។គ្រប់​វិនិយោគិន​ទាំងអស់​អាច​ដាក់​ទុន​វិនិយោគ​ភាគហ៊ុន​ផ្ទាល់​ ១០០​% ដោយ​មិន​ចាំបាច់​មាន​ភាគហ៊ុន​ក្នុង​ស្រុក​ឡើយ​។ ៣)កម្លាំង​ពលកម្ម​ដែល​មាន​ភាព​សម្បូរ​បែប​និង​វ័យក្មេង​ ដែល​ក្នុង​នោះ​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ ៣៥ឆ្នាំ​ចុះ​ មាន​ចំនួន​ដល់ទៅ​ ៧២​%នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​ គួបផ្សំ​នឹង​ប្រាក់ឈ្នួល​ដែល​មាន​ភាព​ប្រកួតប្រជែង​។ ៤)កម្ពុជា​ស្ថិតនៅ​លើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន​ ដែល​តំបន់​នេះ​បាន​នឹង​កំពុង​ក្លាយជា​ “រោងចក្រ​នៃ​អាស៊ី​”។

ទំនិញ​ផលិតផល​នៅ​ប្រទេស​កម្ពុជា​អាច​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង​ស្រុក​ ទីផ្សារ​អនុ​តំបន់​មេគង្គ​ ទីផ្សារ​អាស៊ាន​ និង​ទីផ្សារ​សំ​ខាន់​ៗដទៃទៀត​ក្នុង​ពិភពលោក​។សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​នេប៉ាល់​ និង​វិ​និ​គិ​នប​រទេស​ទាំងអស់​ ដែល​មិនទាន់​បាន​មក​កម្ពុជា​ សូម​អញ្ជើញ​មក​សិក្សា​ស្វែងយល់​ពី​សក្តា​នុ​ពល​ និង​កាលានុវត្ត​ភាព​វិនិយោគ​នៅ​កម្ពុជា​ ព្រមទាំង​សម្រេចចិត្ត​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​។

ទន្ទឹម​នឹង​នេះ​ ក្នុងនាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ធានា​ជូន​អ្នក​វិនិយោគិន​គ្រប់រូប​នូវ​បរិស្ថាន​គ្រប់បែបយ៉ាង​ដែល​អនុគ្រោះ​ និង​ជួយ​ជំរុញ​ដល់​ការ​វិនិយោគ​ ពិសេស​គឺ​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​ ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ក្របខណ្ឌ​ច្បាប់​ និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព​ តម្លាភាព​ គណនេយ្យ​ភាព​ និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន​។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បន្ត​ទៀត​ថា​ ក្នុងរយៈពេល​ជាង២ទស្ស​វត្សរ៍​ចុងក្រោយ​នេះ​ កម្ពុជា​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ ជាមធ្យម​ ក្នុងរង្វង់​ ៧,៧​% ហើយ​បាន​ចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​ទាប​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតទាប​ ក្នុង​ឆ្នាំ២០១៥​។

ជាង​នេះ​ទៅទៀត​ នៅក្នុង​ឆ្នាំ២០១៨​ សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​លើស​ពី​ការ​រំពឹង​ទុក​ ពោល​គឺ​បាន​កើនឡើង​ក្នុង​អត្រា​ ៧,៥​% ធៀប​នឹង​ការ​គ្រោងទុក​ ៧,១​%ពីដើម​ឆ្នាំ​ ដែល​ជា​មូលដ្ឋាន​នៃ​ការ​បន្ត​ភាពរឹងមាំ​ នៅក្នុង​ឆ្នាំ២០១៩​ នេះ​។ កម្ពុជា​កំពុង​ស្ថិតនៅ​លើ​គន្លង​នៃ​ការ​ឈាន​ទៅ​សម្រេច​បាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​ត្រឹម​ឆ្នាំ២០៣០​ តាម​ការកំណត់​ក្នុង​របៀបវារៈ​នៃ​គោលនយោបាយ​ជាតិ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here