ដោយ ប៊ី
អន្តរជាតិៈធនាគារកណ្តាលអឺរ៉ុប បានចាត់វិធានការបន្ទាន់ថ្មីបន្ថែមទៀតដើម្បីជំរុញសេដ្ឋកិច្ចរបស់តំបន់អឺរ៉ុប អំឡុងពេលវិបត្តិសេដ្ឋកិច្ចធំបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២។
គ្រាន់តែប៉ុន្មានខែ បន្ទាប់ពីមានការចាត់វិធានការបន្ទាន់ ធនាគារកណ្តាលបានឱ្យដឹងថា ខ្លួននឹងបង្កើនទំហំកម្មវិធីទិញ មូលបត្របំណុលរបស់ខ្លួនពី៦០០ពាន់លានអឺរ៉ូ ដល់ ១.៣៥ទ្រីលានអឺរ៉ូ។
កម្មវិធីនេះនឹងដំណើរការ រហូតដល់ខែមិថុនា ឆ្នាំ ២០២១ ដែលមានរយៈពេលយូរជាងការគ្រោងទុក៦ខែ។
វិធានការណ៍នេះនឹងរក្សាអត្រាការប្រាក់ទាប សម្រាប់បណ្តាប្រទេសជាច្រើន និងក្រុមហ៊ុន ខណៈដែលពួកគេប្រឈមនឹងឱនភាពថវិកា និងវិបត្តិសេដ្ឋកិច្ច។
ធនាគារកណ្តាលបានឱ្យដឹងថា ការទិញនេះគាំទ្រដល់ “លក្ខខណ្ឌផ្តល់មូលនិធិនៅក្នុងសេដ្ឋកិច្ចជាក់ស្តែងជា ពិសេសសម្រាប់អាជីវកម្ម និងគ្រួសារ”។
ធនាគារកណ្តាលក៏បានសម្រេចចិត្ត រក្សាអត្រាការប្រាក់របស់ខ្លួននៅកម្រិតទាបបំផុត។
លោក Rachel Winter នាយករងនៃក្រុមហ៊ុនវិនិយោគ Killik & Co បាននិយាយថា ការទិញប័ណ្ណបំណុលបន្ថែមទំនង ជាជំរុញឱ្យទិន្នផលមូលបត្ររបស់រដ្ឋាភិបាលអឺរ៉ុបទៅក្នុងភាពអវិជ្ជមាន ហើយវិនិយោគិន ក្នុងការស្វែងរកផលវិជ្ជមាននឹងត្រូវប្រឈមនឹងហានិភ័យកាន់តែច្រើន។
នៅពេលធនាគារកណ្តាលទិញមូលបត្របំណុល ដោយប្រើប្រាស់សាច់ប្រាក់ តម្លៃមូលបត្របំណុលកើនឡើង ហើយតម្លៃប្រាក់កម្ចីធ្លាក់ចុះ។
អ្នកជំនាញក្នុងទីផ្សារខ្លះឆ្ងល់ថា តើលុយចំនួនប៉ុន្មានអាចត្រូវបានបោះពុម្ពដោយសុវត្ថិភាពដោយមិនធ្វើឱ្យតម្លៃប្រាក់ថយចុះ៕ BBC៕