ធនាគារពិភពលោក​៖ អាស៊ាន​បាន​ពន្លឿន​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ដើម្បី​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋមន្រ្តី​ និង​មន្រ្តី​រដ្ឋាភិបាល​ជាន់ខ្ពស់​ មក​ពី​បណ្តា​ប្រទេស​អាស៊ាន​បាន​ជួបពិភាក្សា​ពី​យុទ្ធសាស្ត្រ​ សម្រាប់​ការ​ពន្លឿន​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ នៅក្នុង​តំបន់​តាម​ ​រយៈ​ការ​វិនិយោគ​គោលនយោបាយ​រួម​ និង​កំណែទម្រង់​គោល​នយោបាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។

បណ្តា​ប្រទេស​អាស៊ាន​ទទួល​បាន​ជោគជ័យ​ ក្នុង​ការសម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ និង​បាន​កាត់បន្ថយ​ភាព​ក្រីក្រ​យ៉ាង​ខ្លាំង​ ក្នុងរយៈពេល២០ឆ្នាំ​ចុងក្រោយ​នេះ​។ ទោះ​យ៉ាងណា​ជាមធ្យម​ការអប់រំ​ការ​ អភិវឌ្ឍន៍​ជំនាញ​ និង​សូចនាករ​សុខភាព​គឺ​ស្ថិតនៅ​ក្រោម​ការ​រំពឹង​ទុក​ ដោយសារ​កម្រិត​ប្រាក់ចំណូល​របស់​អាស៊ាន​ ហើយ​មាន​ភាព​ខុសគ្នា​ខ្លាំង​លើ​ផលិតភាព​ ការងារ​ និង​គុណភាព​អប់រំ​នៅ​ទូទាំង​តំបន់​។ ការ​វិនិយោគ​បន្ថែម​ទៀត​លើ​ប្រជាជន​របស់​ខ្លួន​ជា​ ពិសេស​កុមារ​ និង​យុវជន​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​។

រៀបចំ​ដោយក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គមជាតិ​របស់​ថៃ​ (NESDC​) និង​ក្រសួង​ការបរទេស​ធនាគារពិភពលោក​ និង​យូនី​សេ​ហ្វ​ កិច្ចប្រជុំ​កំពូល​អាស៊ាន​ស្តី​ពី​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ត្រូវ​បាន​រៀបចំឡើង​ ដើម្បី​សម្រួល​ដល់​ការសន្ទនា​ក្នុងចំណោម​រដ្ឋ​ជាស​មា​ជិ​ក ដើម្បី​ចែករំលែក​ក្របខ័ណ្ឌ​គោលនយោបាយ​ប្រកបដោយ​ជោគជ័យ​ និង​ជួយ​កំណត់​អត្តសញ្ញាណ​វិធី​សា​ស្រ្តថ្មី​ៗ ក្នុង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ និង​ឆ្ពោះទៅ​រក​ទិសដៅ​គោលនយោបាយ​រួម​មួយ​ ដែល​ត្រូវ​បាន​សម្រប​តាម​បរិបទ​ និង​ទិសដៅ​គោលនយោបាយ​។

លោក​ Thosaporn​ Srisumphand​ អគ្គលេខាធិការ​ NESDC​ មានប្រសាសន៍​ថា​ “តំបន់​យើង​ប្តេជ្ញា​អភិវឌ្ឍន៍​នូវ​សកម្មភាព​ជាក់ស្តែង​ ដើម្បី​ធានា​ថា​យើង​មាន​កម្លាំង​ពលកម្ម​ត្រៀមខ្លួន​ សម្រាប់​ការប្រកួត​ប្រជែង​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ពិភពលោក​”។ លោក​ បាន​បន្ត​ថា​ “វា​ជាអាទិភាព​សម្រាប់​យើង​ ក្នុង​ការរៀបចំ​គោលនយោបាយ​សាធារណៈ​ និង​កម្មវិធី​រដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព​ ដែល​ដាក់​ប្រជាជន​នៅ​កណ្តាល​នៃ​ការ​អភិវឌ្ឍ​”។

គម្រោង​មូលធន​មនុស្ស​ទូទាំង​ពិភពលោក​ របស់​ធនាគារពិភពលោក​ គឺជា​ការ​ខិតខំ​ដើម្បី​ពន្លឿន​ការវាយតម្លៃ​របស់​បណ្តា​ប្រទេស​ ដែល​មានការ​រីកចម្រើន​នៅ​ជុំវិញ​ពិភពលោក​រួម​ទាំង​ប្រទេស​អាស៊ាន​ ដែល​បាន​ធ្វើ​ក្នុង​ការ​កសាង​ធនធានមនុស្ស​។ វា​ដើរតួ​ជា​មូលដ្ឋាន​សម្រាប់​ការ​គាំទ្រ​ជា​យុទ្ធសាស្ត្រ​ ដល់​បណ្តា​ប្រទេស​ដែល​ចង់​វិនិយោគ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​លើ​ប្រជាជន​របស់​ខ្លួន​។

យោង​តាម​ធនាគារពិភពលោក​កុមារ​ ដែល​កើត​ក្នុង​តំបន់​អាស៊ាន​សព្វថ្ងៃ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ទទួល​បាន​នូវ​ផលិតភាព​ពេញលេញ​ប្រហែល ៥៩ភាគរយ​ នៃ​សក្តា​នុ​ពល​ផលិតភាព​របស់​ពួកគេ​ បើ​ប្រៀបធៀប​ទៅ​នឹង​កុមារ​ ដែល​កើត​នៅក្នុង​តំបន់​ដែល​មានការ​អប់រំ​ខ្ពស់​ និង​ប្រព័ន្ធ​សុខាភិបាល​។

លោក​ Mara​ Warwick​ នាយក​ប្រចាំ​ប្រទេស​របស់​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​ថៃ​ប្រ៊ុយណេ​ម៉ាឡេស៊ី​ និង​ហ្វីលីពីន​មានប្រសាសន៍​ថា​ “ការ​ផ្តល់​អាទិភាព​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​មានន័យថា​ ការ​ដាក់​ប្រជាជន​នៅ​កណ្តាល​នៃ​ការ​វិនិយោគ​ គោលនយោបាយ​ និង​កម្មវិធី​”។

លោក​បាន​បន្ត​ថា​ “តាមរយៈ​ការ​ឆ្ពោះទៅ​រក​គោលដៅ​ទាំងនេះ​ បណ្តា​ប្រទេស​អាស៊ាន​អាច​ដោះស្រាយ​ដោយ​ផ្ទាល់​នូវ​គម្លាត​ និង​ផ្តល់​នូវ​អនាគត​ប្រកបដោយ​ចីរភាព​ សមភាព​ និង​វិបុលភាព​សម្រាប់​ប្រជាជន​ទាំងអស់​របស់​ខ្លួន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here