ធនាគារអភិវឌ្ឍន៍អាស៊ី​ជំ​រុញឱ្យ​កម្ពុជា​បោះ​មូល​ប​ត្រ​បំណុល​ដើម្បី​លើកកម្ពស់ការប្រើប្រាស់​ប្រាក់រៀល

0

ដោយ ប៊ី

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​អភិវឌ្ឍន៍​ទីផ្សារ​ក្នុងស្រុក សម្រាប់​ការបោះ​លក់​មូល​ប​ត្រ​បំណុល (បណ្ណ​សាជីវកម្ម) និង​មូល​ប​ត្រ​បំណុល​របស់​រដ្ឋាភិបាល ដើម្បី​លើកកម្ពស់​រូបិយប័ណ្ណ​ក្នុងស្រុក។

នៅក្នុង​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី​រយៈពេល​ពីរ​ឆ្នាំ​របស់ខ្លួន ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ទទួលស្គាល់ថា អាជ្ញាធរ​កម្ពុជា​បាន​ប្តេជ្ញាចិត្ត ក្នុងការ​អភិវឌ្ឍ​សេវាកម្ម​ហិរញ្ញវត្ថុ​ដើម្បី​គាំទ្រ​ដល់​កំណើន និង​ធានា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច។

ធនាគារ​ដែលមាន​មូលដ្ឋាន​ឬ​ការិយាល័យ​កណ្តាល នៅ​ទីក្រុង​ម៉ានីល​នេះ​បានឱ្យដឹងថា ការចេញ​បណ្ណ​បំណុល ឬ​សញ្ញាប័ណ្ណរ​របស់​រដ្ឋាភិបាល​ក្នុង​តំបន់ អាចជួយ​ធ្វើ​ពិពិធ​កម្មវិស័យ​ហិរញ្ញវត្ថុ មិនមែន​ធនាគារ និង​ធ្វើឱ្យ​ទីផ្សារ​មូលធន​ក្នុងស្រុក​កាន់តែ​ស៊ីជម្រៅ។

ទន្ទឹមនឹង​នេះដែរ ការចេញ​សញ្ញា​បណ្ណ​របស់​រដ្ឋាភិបាល នឹង​ជួយ​ក្នុងការ​បង្កើត​គោល​ស្តង់ដារ ដោយ​គ្មាន​ហានិភ័យ សម្រាប់​ការកំណត់​តម្លៃ​មូល​ប​ត្រ ក្រុមហ៊ុន​ដែល​បានចេញ​ក្នុងស្រុក។

ពួកគេ​ក៏​នឹង​ទាក់ទាញ​វិនិយោគិន​តាម​ស្ថាប័នផ្សេងៗ រយៈពេល​វែង​បន្ថែម​ពីលើ​ធនាគារ ដូចជា​ក្រុមហ៊ុន​ធានារ៉ាប់រង និង​មូលនិធិ​សោធន​ដើម្បី​ធ្វើឱ្យ​ទីផ្សារ​កាន់តែ​ស៊ី​ជ   ម្រៅ។

ធនាគារអភិវឌ្ឍន៍អាស៊ី​បានឱ្យដឹងថា ការអភិវឌ្ឍ​ទីផ្សារ​សញ្ញា​បណ្ណ​សាជីវកម្ម​នឹង​ជួយ​កាត់បន្ថយ ការពឹង​ផ្អែកលើ​ឥណទាន​ធនាគារ និង​ផ្តល់នូវ​បណ្តាញ​ថ្មី​សម្រាប់​អន្តរការី​ហិរញ្ញវត្ថុ​រយៈពេល​វែង។

ធនាគារ​នេះ​បានឱ្យដឹង​ទៀតថា “យន្តការ​នេះ នឹង​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ឯកជន ធ្វើ​ពិពិធ​កម្មវិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ និង​ការ​សន្សំ​ប្រាក់​ក្នុងស្រុក​ដល់​ការវិនិយោគ ដូច្នេះ​ការកាត់បន្ថយ​ការពឹង​ផ្អែកលើ​លំហូរ​មូលធន​បរទេស។

កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍ​ទីផ្សារ​សញ្ញា​បណ្ណ ជា​ប្រាក់រៀល​ប្រឈម​នឹង​បញ្ហា “ដុល្លារ​រូបនីយកម្ម” នៅ​កម្ពុជា។ ទោះយ៉ាងណា មូល​ប​ត្រ​បំណុល​រូបិយប័ណ្ណ​ក្នុងស្រុក នឹង​ស្រប​នឹង​គោលដៅ ដ៏​ទូលំទូលាយ​នៃ​ការពង្រីក​ការប្រើប្រាស់​ប្រាក់រៀល។

ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​កត់សម្គាល់ថា អាជ្ញាធរ​កំពុងធ្វើការ​លើ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​មូលប័ត្រ​រដ្ឋាភិបាល ដើម្បី​ផ្តល់នូវ​ក្របខ័ណ្ឌ​ច្បាប់​ច្បាស់លាស់ និង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការចេញ​មូល​ប​ត្រ​បំណុល​របស់​រដ្ឋាភិបាល។

ធនាគារ​បានឱ្យដឹង​ទៀតថា “ការអភិវឌ្ឍ​ក្របខ័ណ្ឌ​ច្បាប់ ដែល​អាច​គ្របដណ្តប់បាន អាច​ត្រូវបាន​បំពេញ​ដោយ​ការអភិវឌ្ឍ​ផែនទី​បង្ហាញផ្លូវ សម្រាប់​ការអភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​បំណុល​ក្នុង​រយៈពេល​មធ្យម។

ផែនទី​បង្ហាញផ្លូវ​បែបនេះ អាច​ត្រូវបាន​ដឹកនាំ​ដោយ​បទពិសោធន៍ របស់​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងទៀត។

ធនាគារ​បាន​បន្ថែមថា “ផ្អែកលើ​បទពិសោធ​ទាំងនេះ ផែនទី​បង្ហាញផ្លូវ​រួមមាន​ជំ​ហ៊ាន ដូចជា​ការបង្កើត​ស្ថាប័ន​សម្របសម្រួល និង​ប្រព័ន្ធ​ពាណិជ្ជកម្ម និង​ការទូទាត់​ដើម្បី​សម្រួល​ដល់​ការអភិវឌ្ឍ​ទីផ្សារ​បឋម និង​ទីផ្សារ​បន្ទាប់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here