បន្ទាប់ពី​សិក្សា​រួច​ក្រុមហ៊ុន​អភិវឌ្ឍ​ផ្នែក​អចលនទ្រព្យ​ចាប់ផ្តើម​សកម្មភាព​​សាងសង់​នៅក្នុង​ខេត្តកំពត

0

​ដោយ​ ​រ៉ា​ណេត

​កំពត​៖​ ​បន្ទាប់ពី​បាន​ប្រកាស​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដោយ​សម្ដេច​ ​តេជោ​ ​ហ៊ុន​ ​សែន​ ​ក្រោម​ជំនួយ​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ ​ដែល​ជាស​មិទ្ធ​ផល​ថ្មី​កាលពី​ពេល​កន្លងទៅ​ ​ពេលនេះ​ខេត្តកំពត​ ​កំពុងតែ​បង្កើន​នូវ​ប្រជាប្រិយ​ភាព​ ​និង​សក្ដានុពល​យ៉ាង​ខ្លាំង​ ​ក្រោម​វត្តមាន​របស់​ក្រុមហ៊ុន​ជាតិ​-​អន្តរជាតិ​ ​ផ្នែក​ខាង​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ចាប់ផ្តើម​មាន​សកម្មភាព​ហើយ​។​ ​

​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ ​AMATAK​ ​Property​ ​Service​ ​លោកស្រី​ ​តាំង​ ​ហួរ​ ​បាន​មានប្រសាសន៍​ប្រាប់​តាមរយៈ​ទូរស័ព្ទ​ ​កាលពី​រសៀល​ថ្ងៃទី១១​ ​ខែមេសា​កន្លងមក​ថា​ ​បច្ចុប្បន្ន​នេះ​ឃើញ​មាន​ក្រុមហ៊ុន​អភិវឌ្ឍ​ជាតិ​ ​និង​អន្តរជាតិ​ ​បាន​ចាប់ផ្តើម​ចូល​ទៅ​ធ្វើសកម្មភាព​លើ​ផ្នែក​អចលនទ្រព្យ​ជា​បណ្តើរ​ៗ​ហើយ​។​ ​

លោកស្រី​បន្ត​ថា​ ​នៅក្នុង​ខេត្តកំពត​ ​គឺ​មាន​គម្រោង​ជាច្រើន​ដែល​កំពុង​ត្រូវ​បាន​អ្នកជំនាញ​ ​និង​អ្នក​វិនិយោគ​កំពុងតែ​សិក្សា​ពី​លទ្ធភាព​ ​និង​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ ​ដោយ​ក្នុង​នោះ​រួមមាន​ផ្នែក​មណ្ឌល​កម្សាន្ត​,​ ​សណ្ឋាគារ​,​ ​ក៏ដូចជា​ ​កាស៊ីណូ​ ​ជាដើម​។​ ​ជាក់ស្ដែង​ដូចជា​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​មាន​ក្រុមហ៊ុន​ជប៉ុន​មួយ​ ​បាន​ចាប់ផ្តើម​ចាក់​បេតុង​បុក​គ្រឹះ​ ​ផ្តើម​ដំណើរការ​សាងសង់​សណ្ឋាគារ​កម្រិត​ផ្កាយ៥​ ​ដែល​មាន​ទីតាំង​ស្ថិត​ក្បែរ​តំបន់​ជាប់មាត់​ព្រែក​។​

​លោកស្រី​បន្ត​ថា​ ​“​ជាមួយនឹង​សកម្មភាព​ ​និង​វត្តមាន​របស់​ក្រុមហ៊ុន​អភិវឌ្ឍ​ផ្នែក​អចលនទ្រព្យ​ទាំងអស់​នេះ​ ​បាន​ជ​ម្រុ​ញ​ឱ្យ​តម្លៃ​ដី​នៅ​តំបន់​សំ​ខាន់​ៗ​ ​និង​សក្ដានុពល​មួយចំនួន​ក្នុង​ខេត្តកំពត​ ​ដូចជា​តំបន់​ជាប់មាត់​សមុទ្រ​ ​តំបន់​ភ្នំ​ ​និង​តំបន់​ជាប់មាត់​ព្រែក​ ​មានការ​កើនឡើង​ប្រមាណ២០ភាគរយ​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លងទៅ​ ​ដោយឡែក​ចំពោះ​តំបន់​ផ្សេងទៀត​ហាក់​មានកម្រិត​ធម្មតា​ ​មិនទាន់​មានការ​ប្រែប្រួល​ច្រើន​នោះ​ទេ​”​។​ ​

​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​ ​លោក​ ​ជាវ​ ​តាយ​ ​ធ្លាប់​បាន​មានប្រសាសន៍​ ​ឱ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​កាលពី​ពេល​កន្លងទៅ​នេះ​ថា​ ​បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ ​ចិន​ ​កូរ៉េ​ ​តៃវ៉ាន់​ ​ជប៉ុន​ ​និង​ ​ក្រុមហ៊ុន​បរទេស​ជាច្រើន​ទៀត​ ​បាន​ចូល​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅក្នុង​ខេត្តកំពត​ ​ប៉ុន្តែ​គម្រោង​ណាមួយ​ជាក់លាក់​ ​មិនទាន់​បាន​ចាប់ផ្តើម​នៅឡើយ​ទេ​។​ ​

លោក​បន្ត​ថា​ ​ពួកគេ​កំពុង​សិក្សា​ ​ស្វែងយល់​ពី​សក្តា​នុ​ពល​របស់​ខេត្ត​ ​ដែល​កំពុង​មាន​ភាព​ទាក់ទាញ​អ្នក​វិនិយោគ​ជាតិ​ ​-​ ​អន្តរជាតិ​។​ ​

​លោក​បន្ត​ថា​ ​“​ខ្ញុំ​គិតថា​នៅ​ចុងឆ្នាំ​នេះ​ ​ឬ​ដើមឆ្នាំ២០២០ខាងមុខ​ ​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​ ​នឹង​រីកចម្រើន​ខ្លាំង​នៅក្នុង​ខេត្ត​នេះ​ ​ដោយសារ​ខេត្តកំពត​មាន​សក្តា​នុ​ពល​ជាច្រើន​”​។​លោក​បន្ថែម​ថា​ ​“​ខេត្តកំពត​ ​មាន​សក្តា​នុ​ពល​ជាច្រើន​ ​ដោយមាន​កំពង់ផែ​ទឹកជ្រៅ​ ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ធនធាន​ធម្មជាតិ​ ​និង​រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here