បាងកក​ក្លាយជា​ទីក្រុង​ដែល​មានតម្លៃ​ថ្លៃ​បំផុត​លំដាប់​ទី២ ក្នុង​តំបន់​អាស៊ាន​

0
រូបភាពអគារខ្ពស់ៗនៅក្នុងទីក្រុងបាងកក។ រូបថត៖ សហការី

ដោយ​ វុត្ថា​

ប្រទេស​ថៃៈ​ ទីក្រុង​បាងកក​បាន​ក្លាយទៅជា​ទីក្រុង​ ដែល​មានតម្លៃ​ថ្លៃ​បំផុត​លំដាប់​ទី២បើ​ធៀប​ទៅ​នឹង​បណ្តា​ទីក្រុង​នានា​ ក្នុង​ប្រទេស​តំបន់​អាស៊ាន​ បន្ទាប់ពី​ទីក្រុង​សឹង្ហ​បុរី​។

យោង​តាម​គេហទំព័រ​ Numbeo​ បាន​ចុះផ្សាយ​កាលពី​ពេល​កន្លងមក​នេះ​ថា​ ទីក្រុង​ Phuket​ ទីក្រុង​ Pattaya​ ទីក្រុង​Chiang​ Mai​ បាន​ស្ថិតនៅ​ក្នុង​តារាង​កំពូល​ទីក្រុង​ ដែល​មានតម្លៃ​ថ្លៃ​បំផុត​នៃ​បណ្តា​ទីក្រុង​ទាំង១០​ សម្រាប់​រស់នៅ​ក្នុង​តំបន់​អាស៊ាន​សម្រាប់​ឆ្នាំ​ ២០១៩​ នេះ​។

សម្រាប់​តម្លៃ​ស្នាក់នៅ​ជាមធ្យម​សម្រាប់​មនុស្សម្នាក់​ នៅ​ទីក្រុង​បាងកក​គឺ​ត្រូវ​ចំណាយ ២១​,000បាត​ តែ​តម្លៃ​នេះ​មិនរាប់​បញ្ចូល​ការផ្ទះ​ជួល​នៅឡើយ​ទេ​។ សម្រាប់​ក្រុម​គ្រួសារ៤នាក់​ ដែល​រស់នៅ​ក្នុង​ទីក្រុង​បាងកក​ជាមធ្យម៧៥​ ៨00​ បាត​ហើយ​ចំនួន​នេះ​មិនរាប់​បញ្ចូល​តម្លៃ​ជួល​ឬផ្ទះ​នោះ​ទេ​។

កត្តា​ដែល​ទទួលរង​ផល​ប៉ះពាល់​ខ្ពស់​បំផុត​ គឺ​ការ​ចំណាយ​លើ​ម្ហូបអាហារ​ប្រចាំថ្ងៃ​ដោយ​គិតជា​មធ្យម​ ការ​ចំណាយ​ទៅលើ​ថ្លៃ​ម្ហូបអាហារ​ នៅក្នុង​ទីក្រុង​បាងកក​បាន​បន្ត​កើនឡើង​ ពោល​នៅពេល​ញ៉ាំ​អាហារ​នៅ​ខាងក្រៅ​ ជា​មធ្យ​មត្រូវវ​ចំណាយ៨០បាត​ក្នុង​អាហារ​មួយ​ពេល​។

គេហទំព័រ​ Numbeo​ ជា​អ្នក​បាន​សិក្សា​ទៅលើ​ការ​ចំណាយ​របស់​ប្រជាជន​នៅ​តាម​បណ្តា​ទីក្រុង​នានា​ជាច្រើន​ នៅក្នុង​ពិភពលោក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here