ប្រទេស​ក្នុង​មហា​អនុ​តំបន់​មេគង្គ​បង្កើន​ប្រសិទ្ធភាព​កិច្ចការ​សមាហរណកម្ម​​ឆ្លងកាត់​ព្រំដែន​

0

ដោយ​ ​នៅ​ ​វឌ្ឍនា​

​ភ្នំពេញ​៖​ ​បណ្តា​មេដឹកនាំ​នៃ​ស្ថាប័ន​ពាក់​ព័ន្​ឋ​ ​ក្នុង​បណ្តា​ប្រទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ​បាន​និង​កំពុងធ្វើការ​រួមគ្នា​ ​ដើម្បី​លើកកម្ពស់​ការ​ដឹកជញ្ជូន​ទំនិញ​ ​និង​អ្នកដំណើរ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​។​

​អនុរដ្ឋ​លេខាធិការ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​លោក​ ​ប៉ែន​ ​បូរាណ​ ​បាន​ចូលរួម​ក្នុង​វិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​ ​ការអនុវត្ត​ការ​ប្រមូល​ផលដំបូង​ ​នៃ​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ ​មហា​អនុ​តំបន់​មេគង្គ​ ​(​Early​ ​Harvest​ ​Implementation​ ​of​ ​GMS​-​CBTA​)​ ​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ ​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​តំណាង​ក្រសួង​ ​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ផង​ដែរ​។​

​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ​ក្នុង​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​មេគង្គ​ ​(​GMS​ ​CBTA​)​ ​គឺជា​កិច្ច​ព្រមព្រៀង​មួយ​ ​សម្រាប់​សម្របសម្រួល​ការ​ដឹកជញ្ជូន​ទាំង​ទំនិញ​ ​និង​អ្នកដំណើរ​បណ្តា​ ​ប្រទេស​ជាស​មា​ជិ​ក​ចំនួន៦រួមមាន​ ​ប្រទេស​កម្ពុជា​ ​ចិន​ ​ឡាវ​ ​ភូមា​ ​ថៃ​ ​និង​វៀតណាម​ ​ដែល​បាន​ចុះហត្ថលេខា​ ​ក្នុង​ខែមេសា​ ​ឆ្នាំ២០០៤​ ​និង​បាន​ចូលជាធរមាន​ក្នុង​អំឡុង​ឆ្នាំ២០១៥​ ​ក្រោយពី​ប្រទេស​ជាស​មា​ជិ​ក​ទាំង៦​ ​បាន​ផ្តល់​សច្ចាប័ន​រួចមក​។​

​សិក្ខាសាលា​នេះ​មាន​គោលបំណង​ផ្សព្វផ្សាយ​ ​ជំរុញ​ការអនុវត្ត​ ​និង​បង្កើន​ប្រសិទ្ធភាព​កិច្ចការ​សមាហរណកម្ម​ក្នុង​មហា​អនុ​តំបន់​ ​ក៏ដូចជា​សម្រួលការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ​ទាំង​ទំនិញ​ ​និង​អ្នកដំណើរ​ឱ្យ​មាន​ភាព​ងាយស្រួល​ ​ចំណេញ​ពេល​វេលា​ ​និង​កាត់បន្ថយ​ការ​ចំណាយ​ថវិកា​ច្រើន​ផង​ដែរ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ​ ​លោក​បែន​ ​បូរាណ​បាន​ជំរុញ​ឲ្យ​អង្គ​សិក្ខាកាម​ទាំងអស់​ជជែក​ ​ពិភាក្សា​ឲ្យបាន​ផុលផុស​ ​ដើម្បី​យល់​ជ្រាប​ច្បាស់​ ​ងាយស្រួល​ដល់​ការអនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​ ​ប្រកបដោយ​ភាព​រលូន​ ​និង​ប្រសិទ្ធភាព​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here