ប្រទេស​ហូ​ឡង់​បង្ហាញ​ស្ថាបត្យកម្ម​ Cube​ House​ ដ៏​ល្អឯក​មួយ​

0

ដោយ ​វុត្ថា​

ភ្នំពេញ៖​ ស្ថាបត្យករ​និ​មួយ​ៗតែងតែ​រិះរក​គំ​និ​តប្លែង​ៗ ដើម្បី​គូរ​ប្លង់​ស្ថាបត្យកម្ម​សំណង់​អាគារ​លំនៅ​ដ្ឋាន​ ឬអាគារ​ពាណិជ្ជកម្ម​នានា​ ដែល​ជា​ការ​បន្សល់ទុក​នូវ​ស្នាដៃ​ ក៏ដូចជា​ការ​ចងចាំ​សម្រាប់​ប្រជាជន​របស់​ខ្លូន​។

គេហទំព័រ​អចលនទ្រព្យ​ និង​សេដ្ឋកិច្ច​ឈានមុខ​គេ​ Propertyarea.asia​ សូម​នាំ​មិត្ត​អ្នកអាន​ ទៅ​សិក្សា​ស្វែងយល់​ពី​សំ​ណង់​ស្ថា​ត្យ​កម្ម​ លំនៅ​ដ្ឋាន​ថ្មី​មួយ​ស្ថិត​នៅ​ប្រទេស​ហូ​ឡង់​ ដែល​មានឈ្មោះ​ថា​ផ្ទះ​ Cube​ house​ ឬហៅ​ជា​ភា​សា​ហូ​ឡង់​ថា​ Kubuswoningen​ គឺជា​ផ្ទះ​មួយ​មាន​លក្ខណៈ​ច្នៃប្រឌិត​ ដែល​បាន​សាងសង់​ឡើង​នៅ​ទីក្រុង​ Rotterdam​ និង​ Helmond​ ប្រទេស​ហូ​ឡង់​។ ផ្ទះ​នេះ​ត្រូវ​បាន​រចនា​ដោយ​ស្ថាបត្យករ​ លោក​ Piet​ Blom​ ដែល​ផ្អែកលើ​គំនិត​នៃ​ “ការរស់នៅ​លើដំបូល​ទីប្រជុំជន​” លំនៅ​ដ្ឋាន​នៅក្នុង​ទីក្រុង​ដែល​មាន​ដង់ស៊ីតេ​ខ្ពស់​នេះ​ មាន​ទំហំ​សមស្រប​នឹង​ទំហំដី​ ដោយ​រាប់បញ្ចូល​ពី​ពី​គោលបំណង​ចម្បង​របស់​វា​ គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ទំហំ​នៅ​ខាងក្នុង​លំនៅ​ដ្ឋាន​។

ការរចនា​របស់​វិចិត្រករ​នេះ​ គឺជា​តំណាង​ឱ្យ​ភូមិ​មួយ​នៅក្នុង​ទីក្រុង​ ដែល​ផ្ទះ​និ​មួយ​ៗតំណាង​ឱ្យ​ដើមឈើ​មួយ​ដើម​ និង​ផ្ទះ​ទាំងអស់គ្នា​គឺជា​ព្រៃ​។ គំនិត​នៃ​ផ្ទះ​ Cube ​នៅ​ជុំវិញ​ពិភពលោក​ គឺ​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ជាអចិន្ត្រៃយ៍​ មាន​ដូចជា​ទីធ្លា​ផ្ទះ​ ទាំង​ការ​បែកចែក​បន្ទប់​នៅ​ខាងក្នុង​។

ការសាងសង់​សាកល្បង​ចំនួន​បីដង​ ជាលើកដំបូង​នៅក្នុង​ឆ្នាំ១៩៧៤​ និង​នៅ​ឆ្នាំ១៩៧៧​ ផ្ទះ​ចំនួន១៨​ ត្រូវ​បាន​សាងសង់​នៅក្នុង​ទីក្រុង​ Helmond​ ។ ​ផ្ទះ​ជាច្រើន​តម្រូវ​ឱ្យ​សាងសង់​ពី​ឈើ​ តែ​មិន​ត្រូវ​បាន​គេ​ដឹង​នោះ​ទេ​។ ផ្ទះនៅ​ Rotterdam​ ត្រូវ​បាន​គេ​រចនា​ឡើង​ក្នុង​ឆ្នាំ១៩៧៧​ ក្នុង​ផែនការ៥៥​ ដែល​ក្នុង​នោះ​ផ្ទះ​ចំនួន៣៩​ ត្រូវ​បាន​សាងសង់​។ ផ្ទះ​Cube​ស្ថិតនៅ​ក្នុង​ទីក្រុង​ Helmond​ បាន​ហ៊ុំ​ព័ទ្ធ​ដោយ​រោងមហោស្រព​មួយ​ឈ្មោះថា​ Theatre​ Speelhuis​។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ផ្ទះ​នេះ​ ត្រូវ​បាន​រំខាន​ជា​ញឹកញាប់​ដោយសារ​អ្នកធ្វើ​ដំណើរ​ឆ្លងកាត់​ចង់​ដឹង​ ចង់​ឃើញ​។ ម្ចាស់ផ្ទះ​ម្នាក់​បានសម្រេច​ចិត្ត​បើក​ “បង្ហាញ​ផ្ទះ​គំរូ​” ដើម្បី​ទាក់ទាញ​ និង​ផ្តល់​ឪកាស​អោយ​ភ្ញៀវ​ទេសចរណ៍​មក​ចូលលេង​កម្សាន្ត​ និង​រស់នៅ​។ ផ្ទះ​នេះ​មាន​បី​ជាន់​រួមមាន​ ជាន់ទី១​ មាន​បន្ទប់​ទទួលភ្ញៀវ​ និង​ផ្ទះបាយ​ ជាន់ទី២​ មាន​បន្ទប់គេង​ពីរ​ និង​បន្ទប់ទឹក​ និង​ជាន់ទី៣​ ខាងលើ​បង្អស់​ត្រូវ​បាន​ប្រើជា​សួនច្បារ​តូច​មួយ​។

ជញ្ជាំង​ និង​បង្អួច​នៃ​ផ្ទះ​នេះ​ ត្រូវ​បាន​គេ​ធ្វើអោយ​មាន​រូបរាង​កោង​ ក្នុង​កម្រិត​ ៥៤​.៧ដឺក្រេ​។ ផ្ទៃដី​សរុប​នៃ​ផ្ទះ​ទំាង​មូល​មាន​ទំហំ​ប្រហែល១០០ម៉ែត្រការ៉េ​ ។ នៅ​ឆ្នាំ២០០៦​ សារមន្ទីរ​មួយ​ត្រូវ​បាន​បើក​នៅ​ក្រោមផ្ទះ​នោះ​ ហើយ​នៅ​ឆ្នាំ​ ២០០៩​ ផ្ទះ​ធំៗ​ ត្រូវ​បា​នបំ​លែង​ទៅជា​សណ្ឋាគារ​ ហើយ​ក្រោយមក​ត្រូវ​បាន​គ្រប់គ្រង​ដោយក្រុម​ហ៊ុន​សណ្ឋាគារ​ Stayokay​ របស់​ប្រទេស​ហូ​ឡង់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here