ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានគាំទ្រការបង្កើតក្រុងនៅតាមស្រុកនិមួយៗ

0

 

ដោយ : ដែន ចែងចាំង

ភ្នំពេញ : ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហូរ បានគាំទ្រនឹងផែនការរបស់​រដ្ឋាភិបាល ក្នុងការបង្កើតក្រុងនៅតាមស្រុកនិមួយៗ ដើម្បីជំរុញការអភិវឌ្ឍនិងផ្តល់សេវាដល់ប្រជាពលរដ្ឋ​កាន់តែងាយស្រួល។

លោកឧកញ៉ា លី ហួរ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៦ ខែមីនានេះថា កាលណាមានការអភិវឌ្ឍ​រៀបចំជាទីក្រុង នឹងត្រូវមានការិយាល័យ និងតំបន់ពាណិជ្ជកម្មរបស់ក្រុង ហេតុនេះការបង្កើតទីក្រុងនៅតាម​មូលដ្ឋានស្រុកនិមួយៗពិតជាល្អ ព្រោះវាបង្ហាញឲ្យឃើញពីការរីកចម្រើននៅប្រទេសរបស់យើង។លោកបន្តថា ទោះជាយ៉ាងណាលោកមិនទាន់ដឹងថា គំរោងនេះនឹងដំណើរការពេលណានៅឡើយទេ។ លោកបន្តថា “កាលណាបង្កើតឲ្យមានទីក្រុងច្រើន មានតំបន់ពាណិជ្ជកម្ម​នោះ នឹងធ្វើឲ្យមានការវិនិយោគនៅតាម​មូលដ្ឋាន​នោះកាន់តែច្រើន ធ្វើឲ្យប្រទេ​សយើងកាន់តែរីកចម្រើន”។

Advertisement

គួររំលឹកផងដែរថា ៖ កាលពីពេលថ្មីៗនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រួងមហាផ្ទៃបានថ្លែងឲ្យដឹងថា ក្រសួងមហាផ្ទៃមានគម្រោងបង្កើតទីក្រុង នៅតាមស្រុកនីមួយៗនេះ គឺមានប្រយោជន៍ច្រើនណាស់ ដូចជា ការផ្សព្វផ្សាយប   ញ្រ្ជាបព័ត៌មាន ការផ្តល់សេវាសាធារណៈផ្សេងៗ ជាពិសេសការបម្រើសេវាសាធារណៈ ដល់វិស័យឧស្សាហកម្ម និងសិប្បកម្មដែលមានតម្រូវការច្រើន។ សម្តេចបានបន្តថា “ការបង្កើតឲ្យមានសេវា​របៀបនេះ និងអាចផ្តល់ភាពជោគ​ជ័យច្រើនដល់ម្ចាស់ឧស្សាកម្ម និងសិប្បកម្ម លើការអភិវឌ្ឍន៍របស់ខ្លួន និងជួយដល់កម្មករដែលរស់នៅក្នុង មូលដ្ឋានមានការងារធ្វើនៅជិតផ្ទះសម្បែង ជាពិសេ​សជាផ្នែកមួយចូលរួម កាត់បន្ថយចំណាក់ស្រុករបស់ប្រជាពលរដ្ឋមករស់នៅទីក្រុង”។

សម្តេចក្រឡាហោម ស ខេង បានបន្តថា នៅពេលដែលរាជរដ្ឋាភិបាល បង្កើតទីក្រុងបន្ថែ​មកាន់​តែច្រើន  យើង​នឹងជម្រុញការផ្តល់សេវាសាធារណៈកា​ន់តែខិតជិត និងនៅទីកន្លែងណា ដែលអាចបង្កើតច្រកចេញ​ចូលតែមួយ​បាន គឺយើងត្រូវតែអនុវត្តន៍ ព្រោះសម្រាប់អ្នកមានតម្រូវការនៅលើការផ្តល់សេវា ពួកគេមិនចំណាយពេល​វេលា​ច្រើន ក្នុងការដើរស្វែងរកការផ្តល់សេវា ដូចនេះការជម្រុញផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានទាន់​ពេលវេលា គឺជាជម្រុញដល់ការ អភិវឌ្ឍទាំងវិស័យឯកជន និងសង្គមជាតិទាំងមូល៕

- Advertisement -

Leave a Reply