ប្រធាន​ CVEA​ នឹង​ដឹកនាំ​សមាជិក​ ២៨រូប​ ទៅ​ចូលរួម​សមាជ​របស់​សមាគម​អ្នក​វាយតម្លៃ​អាស៊ាន​លើក​ទី២២​ នៅ​ប្រទេស​ថៃ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​) លោក​ច្រឹក​ សុ​ខនីម​ នឹង​ដឹកនាំ​សមាជិក សមាគម​ចំនួន២៨រូប​ ទៅ​ចូលរួម​សមាជ​របស់​សមាគម​អ្នក​វាយតម្លៃ​អាស៊ាន​លើក​ទី២២​ ( The​ 22nd​ AVA​ Congress​ ) នៅ​ថ្ងៃទី​ ២០​-២២​ ខែ​ តុលា​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​ នៅ​ទី​ក្រុង​ប៉ាតា​យ៉ា​ – Pattaya​ របស់​ប្រទេស​ថៃ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​) ដែល​ទទួល​បាន​នៅ​ថ្ងៃទី​ ១០ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ការ​អញ្ជើញ​ទៅ​ចូលរួម​សមាជ​នេះ​ ដើម្បី​បង្កើន​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ក្នុងនាម​ជាស​មា​ជិ​ករបស់​សមាគម​អ្នក​វាយតម្លៃ​អាស៊ាន​ ( AVA​ ) ទាំង៨ ប្រទេស​ ជាពិសេស​ពង្រីក​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។

លោក​ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​) បានឱ្យ​ដឹង​ថា​ លោក​នឹង​ធ្វើ​បទ​បង្ហាញ​ពី​ស្ថានភាព​ និង​ឪកាស​វិនិយោគ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ ​និង​បង្ហាញ​ពី​ច្បាប់​ពន្ធ​មាន​លក្ខណៈ​ល្អ​ជាងគេ​ មាន​ភាព​ទាក់ទាញ​ជាងគេ​នៅក្នុង​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​។

លោក​បន្ត​ថា​ ជាមួយគ្នា​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ត​លកា​រលើ​កទឹកចិត្ត​អ្នក​ដល់​វិនិយោគ​ជាតិ​ អន្តរជាតិ​ តាម​រយៈ​ប្រព័​ន្ឋ​អនុគ្រោះ​ជាច្រើន​ ពាក់ព័ន្ធ​ទៅ​នឹង​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ ជាពិសេស​មានការ​លើកលែង​ពន្ធ​លើ​ការនាំចូល​គ្រឿងចក្រ​ សំរាប់​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ជាដើម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here