ប្លុក​ប្រេង​ថ្មី​មួយ​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​រុករក

0
ប្លុក​ប្រេង​ថ្មី​មួយ​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​រុករក
ប្លុក​ប្រេង​ថ្មី​មួយ​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​រុករក

ដោយ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន Angkor Gold Corp តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ EnerCam Resources Co Ltd (“EnerCam”) បានទទួល​ការយល់ព្រម​ពី​រដ្ឋាភិបាល​កម្ពុជា​លើ​ការស្នើសុំ​ដី​សម្បទាន​ប្រេង និង​ឧស្ម័ន ដែលមាន​ទំហំ៧៣០០គីឡូម៉ែត្រ​ក្រឡា​នៅ​កម្ពុជា។ នេះ​បើ​យោងតាម​របាយការណ៍​ក្រុមហ៊ុន​ចុះផ្សាយ​នៅថ្ងៃនេះ។

រដ្ឋាភិបាល​កម្ពុជា បាន​យល់ព្រម​លើ​សំណើ​របស់​ក្រុមហ៊ុន Angkor Gold Corp សម្រាប់​ការអភិវឌ្ឍ​ប្លុក​ប្រេង​ទី៨ (Block VIII) តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន EnerCam Resources Co. Ltd។ ជាមួយនឹង​ការយល់ព្រម​នេះ​ក្រុមហ៊ុន Angkor កំពុង​បន្ត​ការចរចារ​កិច្ចព្រមព្រៀង​ស្តីពី ការចែករំលែក​ផលិតកម្ម​ទាក់ទង​នឹង​អាជ្ញាប័ណ្ណ​នេះ។ ការអនុម័ត​នេះ ក៏​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​បន្ត​ការរុករក​ប្រេង និង​ឧស្ម័ន​នៅ​ប្លុក​ទី៨ ។

លោក Stephen Burega នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Angkor បាន​មានប្រសាសន៍ថា “នេះ​គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន Angkor។ ក្រុមហ៊ុន​ Angkor គឺជា​ក្រុមហ៊ុន​រុករក​រ៉ែ​ដំបូង​គេ​របស់​កាណាដា ដែល​ត្រូវ​បានផ្តល់​ការយល់ព្រម​កម្រិត​នេះ ដើម្បី​ស្វែងរក​ឱកាស​ប្រេង និង​ឧស្ម័ន​នៅ​កម្ពុជា។ បន្ទាប់ពី​ពិនិត្យ​រួច រដ្ឋាភិបាល​កម្ពុជា​បានកំណត់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន EnerCam ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​រុករក​និង​អភិវឌ្ឍ​ដី​សម្បទាន​ប្រេង និង​ឧស្ម័ន។

ដោយមាន​ជំនាញ និង​ការប្តេជ្ញាចិត្ត​យូរអង្វែង​របស់លោក Mike Weeks ប្រធាន​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អង្គរ​នៅក្នុង​គម្រោង​ប្រេង និង​ឧស្ម័ន​បរទេស និង​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា យើង​មាន​ទីតាំង​ល្អ​ក្នុង​ការពង្រីក នៅក្នុង​វិស័យ​ទាញយក​រ៉ែ​នៅ​អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន​ Angkor ទន្ទឹងរង់ចាំ​ការចរចា​លើ​កិច្ចព្រមព្រៀង ចែករំលែក​ផលិតផល និង​ចាប់ផ្តើម​ពិនិត្យឡើងវិញ​នូវ​ការរញ្ជួយ​ដី និង​ទិន្នន័យ​របស់​យើង​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន។

ប្លុក​ប្រេង​ថ្មី​មួយ​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​រុករក
លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត បាន​មានប្រសាសន៍ថា “យើង​រីករាយ​ដែល​បានធ្វើការ​ជាមួយ​ក្រុមហ៊ុន​អង្គរ ក្នុងការ​អភិវឌ្ឍ​សក្តានុពល​ប្រេង និង​ឧស្ម័ន​នៅ​កម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here