ប្លុក​ពាណិជ្ជកម្ម​ថ្មី​ដែល​ផ្តួចផ្តើម​ដោយ​ចិន​ និង​មាន​ទំហំ​ពាណិជ្ជកម្ម​ជាង១០ទ្រី​លាន​ដុល្លារ​អាច​រង្គោះ​រង្គើរ​ដោយសារ​ឥណ្ឌា​?

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ឥណ្ឌា​កំពុង​មានការ​ស្ទាក់ស្ទើរ​ ក្នុង​ការចូលរួម​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ធំ​ ខណៈ​ឥណ្ឌា​ព្រួយបារម្ភ​អំពី​គោលនយោបាយ​គាំពារ​និយម​របស់​ចិន​ ដែល​បាន​បង្កើត​ឱនភាព​ពាណិជ្ជកម្ម​យ៉ាង​ខ្លាំង​រវាង​ប្រទេស​ទាំងពីរ​ ដែល​មាន​ចំនួន​រហូតដល់៥៧ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨​។

ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) គឺជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​មួយ​ ដែល​កំពុង​ត្រូវ​បាន​ចរចា​ក្នុងចំណោម​ប្រទេស​ចំនួន១៦​ រួមមាន​ប្លុក​អាស៊ាន​ចំនួន​ ១០​ ប្រទេស​ (ប្រទេស​ព្រុយ​ណេ​ កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​ ឡាវ​ម៉ាឡេស៊ី​ មីយ៉ាន់ម៉ា​ ហ្វីលីពីន​ សឹង្ហ​បូរី​ ថៃ​ និង​វៀតណាម​)។ ដៃគូ​ពាណិជ្ជកម្ម​ចំនួន​ ៦ របស់​ខ្លួន​គឺ​ឥណ្ឌា​ ចិន​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ អូស្រ្តាលី​ និង​ញូ​វហ្សេល​ឡែន​។

រដ្ឋមន្ត្រី​ក្រសួង​កិច្ចការខាង​ក្រៅប្រទេស​ លោក​ S Jaishankar​ ថ្លែង​ក្នុង​កិច្ចពិភាក្សា​ជា​ក្រុម​មួយ​នៅ​ឯពិធីសម្ពោធ​កិច្ចប្រជុំ​កំពូល​ឥណ្ឌា​ និង​សឹង្ហ​បូរី​ស្តី​ពី​ ការ​ច្នៃប្រឌិត​ថ្មី​ បាន​និយាយ​ថា​ ឥណ្ឌា​នៅតែ​មានការ​ព្រួយបារម្ភ​ ចំពោះ​ការ​ចូល​ទៅកាន់​ទីផ្សារ​អយុត្តិធម៌​ចំពោះ​ផលិតផល​ឥណ្ឌា​និង​ “គោលនយោបាយ​គាំពារ​និយម​” របស់​ទីក្រុង​ប៉េកាំង​ដែល​បាន​បង្កើត​ឱនភាព​ពាណិជ្ជកម្ម​ដ៏​សំខាន់​រវាង​ប្រទេស​ទាំងពីរ​។

យោង​តាម​ទិន្នន័យ​ផ្លូវការ​របស់​ចិន​ ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ឥណ្ឌា​នៅ​ឆ្នាំ​ ២០១៨​ បាន​កើនឡើង​ដល់៥៧​,៧២ពាន់​លាន​ដុល្លារ​ ធៀប​នឹង៥១​,៧២ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៧​ ក្នុង​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រមាណ៩៥.៥៤​ ដុល្លារ​។

ឆ្លើយតប​នឹង​សំណួរ​ស្តី​ពី​ការចរចា​ដែល​កំពុង​បន្ត​ ​សម្រាប់​ RCEP​ លោក​ Jaishankar​ បាន​មានប្រសាសន៍​ថា​ “ក្តី​កង្វល់​ដ៏​ធំ​របស់​ឥណ្ឌា​ គឺ​ទំនាក់ទំនង​មួយ​ជាមួយ​ប្រទេស​ចិន​ ពីព្រោះ​យើង​មាន​ឱនភាព​ពាណិជ្ជកម្ម​ដ៏​ធំ​សម្បើម​ជាមួយ​ចិន​”។

ឧស្សាហកម្ម​ឥណ្ឌា​បាន​លើកឡើង​ពី​ការ​ព្រួយបារម្ភ​រួចហើយ​ ចំពោះ​វត្តមាន​របស់​ចិន​ នៅក្នុង​ការ​ដាក់ជា​ក្រុម ​RCEP​។ អ្នកតំណាង​នៃ​វិ​ស័យ​ផ្សេង​ៗ រួមមាន​ ទឹកដោះ​ គោ​លោហធាតុ​ អេ​ឡិច​ត្រូ​និច​ គីមី​ និង​វាយនភ័ណ្ឌ​បាន​ទទូច​ដល់​រដ្ឋាភិបាល​កុំ​អោយ​ព្រមព្រៀង​លើ​ការកាត់បន្ថយ​កាតព្វកិច្ច​ក្នុង​ផ្នែក​ទាំងនេះ​ ខណៈ​ពេល​ចរចា​ RCEP​។

ឥណ្ឌា​មាន​ពេលវេលា​ និង​ស្វែងរក​ទីផ្សារ​កាន់តែ​ធំ​សម្រាប់​ទំនិញ​ និង​សេវាកម្ម​របស់​ខ្លួន​ដូចជា​ថ្នាំពេទ្យ​ អាយ​ធី​ និង​កសិ​ឧស្សាហកម្ម​នៅក្នុង​ទីផ្សារ​ចិន​ ក្នុង​គោលបំណង​ដើម្បី​បង្រួម​គម្លាត​ពាណិជ្ជកម្ម​ ប៉ុន្តែ​មិនបាន​ទទួល​បាន​លទ្ធផល​ដែល​ចង់បាន​ទេ​។

ដោយសារតែ​ការ​ចាក់​ចូល​ទំនិញ​ជាច្រើន​ ដោយក្រុម​ហ៊ុន​ចិន​នៅក្នុង​ប្រទេស​ឥណ្ឌា​ ញូ​វដេលី​ បាន​ដាក់​កាតព្វកិច្ច​ប្រឆាំង​ នឹង​ការ​ចាក់​ចូល​ទំនិញ​ទាំងនោះ​ពី​វិស័យ​ដូចជា​គីមី​ និង​ដែក​ និង​ដែកថែប​។

នៅក្នុង​សម័យប្រជុំ​ដែល​មានការ​ចូលរួម​ពី​សម​ភាគី​សឹង្ហ​បូរី​ លោក​ Vivian​ Balakrishnan​ លោក​ Jaishankar​ បាន​និយាយ​ថា​ ឥណ្ឌា​មានការ​ភ័យខ្លាច​ថា​ កិច្ច​ព្រមព្រៀង​ RECP​ ដែល​នឹង​អំពាវនាវ​ឱ្យ​បញ្ចុះ​ពន្ធគយ​ ឬពន្ធ​នាំចូល​នឹង​នាំ​ឱ្យ​មាន​ទំនិញ​ជាច្រើន​ហូរហៀរ​ពី​ចិន​ ខណៈ​មិន​ធានា​ដល់​ឥណ្ឌា​នូវ​តម្លៃ​ស្មើគ្នា​ ចូល​ទៅកាន់​ទីផ្សារ​ចិន​ដែល​នេះ​ជាហេតុ​ពង្រីក​ឱនភាព​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​ខ្លួន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here