ផលិតផល​ម៉ាកល្បីៗចំនួន ១៥ប្រភេទ នឹង​បង្ហាញ​វត្ត​មាននៅ​ផ្សារ​ទំនើប Furi Times Square

0

ដោយ ​វុត្ថា

ភ្នំពេញៈ ផលិតផល​និង​ហាងល្បីៗចំនួន១៥ ប្រភេទ​មកពី​ក្រៅប្រទេស និង​នៅក្នុង​ស្រុក​ជាច្រើន​ប្រភេទ នឹង​បង្ហាញ​វត្តមាន​នៅក្នុង​ផ្សារ​ទំនើប​ដ៏​ធំ Furi Times Square នៅ​ក្រុងព្រះសីហនុ ខណៈ​ផ្សារ​ទំនើប​មួយ​នេះ គ្រោង​នឹង​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​អំឡុង​ខែតុលា ឆ្នាំ ២០១៩ ខាងមុខនេះ។

យោងតាម​ការផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន FURI Corporation កាលពី​កន្លងមកនេះ​បាន​បង្ហាញថា ផលិតផល​និង​ហាងល្បីៗទាំងនោះ​រួមមាន Starbucks, KFC,  Amazon Cafe, Geylang Lor9, Dr. Professional Clinic, Bee Chheng Haing, Eyes Care Optic, KOI, LEVI’s, Samsonite, HIS& HER, JayJun Comestic, G-Shock, HGB Group, និង Dakasi Tea ព្រម​ផលិតផល​របស់​ក្រុមហ៊ុនល្បីៗជាច្រើន​ផ្សេងទៀត​ច្រើន​ផ្សេងទៀត​ផងដែរ។

ផ្សារ​ទំនើប FURI TIMES SQUARE ក៏មាន​ការវិនិយោគ​លើ Sky Bar ទំនើប​ជាងគេ ដោយ​គ្រាន់តែ Sky Bar នេះ​វិនិយោគ​អស់​ទឹកប្រាក់​ជាង១លាន​ដុល្លារ​អាមេរិក។ ផ្សារ​ទំនើប​កំពស់៥ជាន់​នេះ ស្ថិតនៅ​លើផ្លូវ​ឯករាជ្យ ស្ថិតក្នុង​សង្កាត់​មិត្តភាព ខ័​ណ្ឌ​មិត្តភាព ក្រុងព្រះសីហនុ។

តំណាង​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន FURI Corporation ដែល​អភិវឌ្ឍ​គម្រោង​ផ្សារ​ទំនើប Furi Times Square កញ្ញា​តាំង គីម​ហុង បាន​ប្រាប់ឱ្យដឹង​នៅក្នុង​ឱកាស​ជួបជុំ​ជាមួយ​អតិថិជន​កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន​បានទទួល​យោបល់​ល្អ និង​មានការ​កោតសរសើរ​ពី​អតិថិជន​អ្នក​ជួល​ផ្សារ​ទំនើប​នេះ។

កញ្ញា​បាន​បន្តទៀតថា ការកោតសរសើរ​ទាំង​នេះ គឺ​ដោយសារ​ផ្សារ​ទំនើប Furi Times Square មាន​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ល្អឥតខ្ចោះ ទាំង​ផ្នែក​ទីធ្លា​នៅ​ខាងក្នុង និង​រូបរាង​ខាងក្រៅ ហើយ​ផ្តោតលើ​ការរៀបចំ​ប្រព័ន្ធ នៃ​ការលក់​មាន​ភាព​ទូលាយ​ល្អ មាន​ទីធ្លា​សាធារណៈ ការ​ឌី​សាញ​មាន​ភាព​ទាក់ទាញ ហើយ​ទីតាំង​នៃ​គម្រោង​នេះ​ស្ថិតនៅ​តំបន់​ដែលមាន​សក្ដានុពល​ល្អ។

កញ្ញា​តាំង គីម​ហុង​បាន​បន្តថា “ការទទួលបាន​ការសរសើ​រ​ពី​អតិថិជន អ្នក​ជួល​ទីតាំង​លក់រាយ​ក្នុង​គំរោង​នេះ ដោយសារ​ការវិនិយោគ​របស់​អ្នកវិនិយោគ ផ្សារ​ទំនើប​នេះ ផ្តោតលើ​ការវិនិយោគ រយៈពេល​វែង​ជាជាង​រក​ផលចំណេញ។ កញ្ញា​បន្ថែមថា“រហូតមកទល់​ពេលនេះ​ហាង​អាហារ និង​ផលិតផល​ល្បីឈ្មោះ​ជាង២០ក្រុមហ៊ុន បាន​ចុះ​កុងត្រា​លក់​នៅ​ផ្សារ​នេះ ហើយ​ផលិតផលល្បីៗជាច្រើន​ទៀត​កំពុងដំណើរការ​និតិ​វិធី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here