ផ្សារ​ទំនើប​ដំបូង​គេ​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ពានរង្វាន់​ផ្នែក​រចនា​ដ៏​ល្អ​ផ្តាច់​គេ​

0
គម្រោងផ្សារទំនើប Furi Times Square Mall។ រូបថត៖ សហការី

ដោយ​ ដន​

ខេត្ត​ព្រះ​សី​ហនុៈ​ ផ្សារ​ទំនើប​ទីមួយ​នៅ​ខេត្ត​ព្រះសីហនុ​ FURI​ Time​s Square​ ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ពានរង្វាន់​រចនា​ស្ថាបត្យកម្ម​ដ៏​ល្អ​មួយ​។

តំណាងក្រុមហ៊ុន Furi Times Square Mall ឡើងទទួលពានរង្វាន់។ រូបថត៖ សហការី

គម្រោង​ផ្សារ​ទំនើប​ Furi​ Times​ Square​ Mall​ ដែល​មាន​ទីកន្លែង​លក់រាយ​ និង​កន្លែង​កំសាន្ត​ចំនួន៦​,០០០ម៉ែត្រការ៉េ​ ត្រូវ​បាន​ជ្រើសរើស​នៅក្នុង​ប្រភេទ​រចនា​ស្ថាបត្យកម្ម​ល្អ​បំផុត​នៅ​ឯពិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​កាលពីដើម​ខែ​នេះ​។ ផ្សារ​នេះ​មាន​ទីតាំងនៅ​ជិត​វិមានឯករាជ្យ​នៅ​សង្កាត់​មិត្តភាព​ក្រុង​ព្រះសីហនុ​ និង​បើក​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ​។

អគារ​ដែល​មាន​កម្ពស់៤ជាន់​ នឹង​មាន​ទំហំ​សម្រាប់​ជួល​រហូតដល់១២​,០០០​ ម៉ែត្រការ៉េ​ ហើយនឹង​មាន​រោងភាពយន្ត​Legend​ Cinema​ ដំបូង​របស់​ទីក្រុង​ព្រះសីហនុ​ ។ មជ្ឈមណ្ឌល​ផ្សារ​ទំនើប​នេះ​ នឹង​បំពេញ​តម្រូវការ​តាម​កំណើន​ទេសចរណ៍​ដ៏​ធំ​ នៅក្នុង​ទីក្រុង​នេះ​ និង​តម្រូវការ​ម៉ា​កល្បី​ៗពី​បរទេស​។

លោក​ Chin​ Chanlen​ អ្នកគ្រប់គ្រង​គម្រោង​នៅ​ Furi​ Times​ Square​ បានឱ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ “ដោយសារតែ​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ និង​លំហូរ​ចូល​នៃ​ភ្ញៀវ​ទេសចរ​សាកលលោក​យើង​គិតថា​ វា​ជា​ការ​ឈ្លាសវៃ​ក្នុង​ការ​វិនិយោគ​ជា​ទឹកប្រាក់​ ១០លាន​ដុល្លារ​ក្នុង​ការសាងសង់​មជ្ឈមណ្ឌល​លក់រាយ​លំដាប់​ទំនើប​។ យើង​ជឿជាក់​ថា​វា​នឹង​ទទួល​បាន​ជោគជ័យ​ ដោយសារតែ​ការ​កើនឡើង​នៃ​ភ្ញៀវ​ទេសចរ​ និង​វិនិយោគិន​បរទេស​ចូល​មក​ក្នុង​តំបន់​នេះ​”។

ក្រុមហ៊ុន​ Furi​ International​ និង​អ្នក​វិនិយោគ​មក​ពី​ហុងកុង​ និង​ម៉ាកាវ​មាន​គំរោង​អភិវឌ្ឍន៍​ជាច្រើន​ទៀត​នៅក្នុង​ខេត្ត​ព្រះសីហនុ​ រួម​ទាំង​គម្រោង​ Furi​ Residences​ ដែល​មាន៥៦១យូនី​ត និង​ចម្ងាយ​ ៨០០​ ម៉ែត្រ​ពី​ឆ្នេរ​អូរ​ឈើទាល​៕

តំណាងក្រុមហ៊ុន Furi Times Square Mall ឡើងទទួលពានរង្វាន់។ រូបថត៖ សហការី
រូបភាព 3D នៃផ្សារទំនើប Furi Times Square Mall
រូបភាព 3D នៃផ្សារទំនើប Furi Times Square Mall

LEAVE A REPLY

Please enter your comment!
Please enter your name here