ព្រលា​នយន្តហោះ​ខ្នាត​យក្ស​របស់​ចិន​ចាប់ផ្តើម​បើកឲ្យ​ហោះហើរ​សាកល្បង​

0
រូបភាព 3D នៃព្រលានយន្តហោះ Beijing Daxing International Airport

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចំនួន៤​ បាន​ចាប់ផ្តើម​ហោះហើរ​សាក​ល្បង​ព្រលា​នយន្តហោះ​ខ្នាត​យក្ស​ថ្មី​ នៅក្នុង​ទីក្រុង​ប៉េកាំង​ ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា​វា​នឹង​ក្លាយ​ជា​ព្រលា​នយន្តហោះ​មួយ​ ដែល​មាន​ភាព​មមាញឹក​ជាងគេ​ក្នុង​ពិភពលោក​បន្ទាប់ពី​បើក​ដំណើរ​នៅ​ឆ្នាំនេះ​។

រូបភាពព្រលានយន្តហោះថ្មី Beijing Daxing International Airport មើលពីលើអាកាស

យោង​តាម​ការ​ចុះផ្សាយ​សារព័ត៌មាន​ Xinhua​ បាន​ចុះផ្សាយ​កាល​ពី​ថ្មី​ៗនេះ​ថា​ ការ​បើកឲ្យ​ដំណើរការ​សាក​ល្បង​ព្រលា​នយន្តហោះ​ថ្មី​ Beijing​ Daxing​ International​ Airport​ មាន​ក្រុមហ៊ុន​អាកា​ចរណ៍​ចំនួន៤​ ដែល​ត្រូវ​បាន​ជ្រើសរើស​ធ្វើការ​សាកល្បង​ រួមមាន​ ក្រុមហ៊ុន​ China​ Southern​ Airlines​ ក្រុមហ៊ុន​ China​ Eastern​ Airline​ ក្រុ​មង​ហ៊ុន​ Air​ China​ និង​ក្រុមហ៊ុន​ Xiamen​ Airline​ ដែល​មាន​ប្រភេទ​យន្តហោះ​ A380​, A350​-900​ ,B747​-8, និង​ B787​-8 ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​ និង​គ្រប់​លក្ខណៈ​ ព្រមទាំង​ស្តង់ដារ​អន្តរជាតិ​មុននឹង​ដាក់ឲ្យ​ដំណើរ​ជា​ផ្លូវការ​។

ព្រលា​នយន្តហោះ​អន្តរជាតិ​ក្រុង​ប៉េកាំង​ Daxing​ គ្រោង​នឹង​សាងសង់​បញ្ចប់​នៅ​ថ្ងៃទី៣០​ ខែមិថុនា​ និង​បើក​សម្ពោធ​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ៣០​ ខែកញ្ញា​ខាងមុខនេះ​។ ការ​ដាក់ឲ្យ​ដំណើរការ​នូវ​ព្រលា​នយន្តហោះ​ថ្មី​របស់​ចិន​នេះ​ ក្នុង​គោលបំណង​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​សេវា​ហោះហើរ​របស់​ប្រទេស​ និង​ជួយ​សម្រួល​ដល់​ការហោះហើរ​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ប៉េកាំង​។

អាកាសយាន​ដ្ឋាន​ថ្មីនេះ​ ស្ថិតនៅ​ចំណុចប្រសព្វ​នៃ​ស្រុក​ Daxing​ និង​ទីក្រុង​ Langfang​ នៃ​ទីក្រុង​ប៉េកាំង​ក្នុង​ខេត្ត​ Hebei​ ហើយ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ទទួល​អ្នកដំណើរ​ ៤៥​ លាន​នាក់​ជា​រៀងរាល់​ឆ្នាំ​នៅ​ឆ្នាំ​ ២០២១​ និង៧២លាន​នាក់​នៅ​ត្រឹម​ឆ្នាំ២០២៥​។

ព្រលា​នយន្តហោះ​នេះ​មាន​ទំហំ​រហូតដល់១លាន​ម៉ែត្រការ៉េ​ មានផ្លូវ​រត់​សម្រាប់​យន្តហោះ​ចំនួន៧​ និង​អាច​ចុះចត​យន្តហោះ​បាន​ចំនួន​ប្រមាណ៦២០​,០០០គ្រឿងក្នុង​មួយឆ្នាំ​។

រូបភាពយន្តហោះកំពុងសាកល្បង​ហោះហើរ​នៅ​ព្រលានយន្តហោះថ្មី Beijing Daxing International Airport

បច្ចុប្បន្ន​នេះ​ វិស័យ​អាកាសចរណ៍​របស់​ចិន​ កំពុង​មានការ​រីកចម្រើន​យ៉ាង​លឿន​បំផុត​នៅ​លើ​ពិភពលោក​ដោយសារ​ តែ​មានការ​កើនឡើង​នៃ​ប្រជាជន​ដ៏​ច្រើន​ និង​ការ​ផ្គត់ផ្គង់​តម្រូវការ​ជា​មូលដ្ឋាន​លើ​កា​ធ្វើដំណើរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here