ភាគហ៊ុន​ក្រុមហ៊ុន​ ARB​ Bhd​ កើនឡើង​បន្ទាប់ពី​ពង្រីក​ខ្លួន​នៅ​កម្ពុជា​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ ARB​ Bhd​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​ បាន​កើនឡើង​កាលពី​ព្រឹក​ថ្ងៃអង្គារ​នេះ​ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ប្រកាស​ពី​ការ​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​។

ភាគហ៊ុន​របស់​ក្រុមហ៊ុន​ ដែល​ផ្តោត​ផលិតផល​ឈើ​នេះ​ បាន​កើនឡើង ៣​,៤១ភាគរយ​ជាមួយ​ភាគហ៊ុន​ចំនួន​ ៥,៣៣​ លាន​ហ៊ុន​ដែល​បាន​ជួញដូរ​។ ក្រុមហ៊ុន​ ARB​-PA​ បានផល​ចំណេញ ២​,២២​ ភាគរយ​ ឬ ០​,៥សេន ​លើ ១​,៧៥លាន​ហ៊ុន​។

ក្រុមហ៊ុន​ ARB​ Bhd​ ជា​ក្រុមហ៊ុន​ផលិត​ផលិតផល​ឈើ​ បាន​ធ្វើ​ពិពិធ​កម្ម​បច្ចេកវិទ្យា​ព័ត៌មាន​កាលពី​មួយឆ្នាំ​កន្លងទៅ​ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា​មួយ​ ដើម្បី​អនុវត្ត​ប្រព័ន្ធ​ការ​ធ្វើ​ផែនការ​ធនធាន​សហគ្រាស​ និង​ដំណោះស្រាយ​នៅក្នុង​ប្រទេស​នេះ​។

ក្រុមហ៊ុន​ ARB​ Development​ Sdn​ Bhd​ ជា​កម្មសិទ្ធិ​ទាំងស្រុង​របស់​ក្រុមហ៊ុន​នេះ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ East​ Insurance​ PLC​ សម្រាប់​គម្រោង​ដែល​មានតម្លៃ​មិន​តិច​ជាង២០លាន​ដុល្លារ​អាមេរិក​។

ក្រុមហ៊ុន​ធានារ៉ាប់រង​ East​ Insurance​ PLC​ បាន​ចូលរួម​យ៉ាង​សំខាន់​ ក្នុង​ការ​ផ្តល់​ការធានា​រ៉ាប់រង​ទូទៅ​ និង​ធានារ៉ាប់រង​អាយុជីវិត​នៅក្នុង​ប្រទេស​កម្ពុជា​។

ក្រុមហ៊ុន​ ARB​ បាន​ឲ្យដឹង​ថា​ “អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ នឹង​ផ្តោត​លើ​ការពង្រីក​ខ្លួន​របស់​ក្រុមហ៊ុន​ក្នុង​ប្រទេស​កម្ពុជា​ តាមរយៈ​ការ​បង្កើន​ជំនាញ​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ប្រព័ន្ធ​ការ​ធ្វើ​ផែនការ​ធនធាន​សហគ្រាស​ ទៅដល់​ក្រុមហ៊ុន​ធានារ៉ាប់រង​ East​ Insurance​ និង​ជា​វេទិកា​មួយ​ សម្រាប់​ការពង្រីក​តំបន់​របស់​ក្រុមហ៊ុន​ ARBD​ នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​”។

លោក​ Datuk​ Larry​ Liew​ Kok​ Leong​ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ARB​ បាន​មានប្រសាសន៍​ថា​ “ការ​បណ្តាក់​ទុន​ជាផ្នែក​មួយ​ នៃ​ផែនការ​ពង្រីក​ការពង្រីក​អន្តរជាតិ​រយៈពេល៣ឆ្នាំ​របស់​ក្រុមហ៊ុន​ ហើយ​ក្រុមហ៊ុន​មានបំណង​បង្កើន​ផលប័ត្រ​របស់​ខ្លួន​ តាមរយៈ​កិច្ចសហការ​ស្រដៀងគ្នា​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here