មន្ត្រី​អាស៊ាន​សង្ឃឹមថានឹង​ទាញ​ឥណ្ឌា​ចូលរួម​ក្នុង​កិច្ច​ព្រមព្រៀង​ RECP​ នៅ​ទីក្រុង​បាងកក​

0

ដោយ​ Donald​ Lee​

បាង​កកៈ​ មន្ត្រី​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ និង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ​ទាំង៥នៅ​អាស៊ី​ប៉ាស៊ីហ្វិក​សង្ឃឹម​ថា​ នឹង​នាំ​ឥណ្ឌា​ចូលរួម​ក្នុង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) នៅ​ទីក្រុង​បាងកក​នៅ​ថ្ងៃសៅរ៍​ខាងមុខនេះ​។

អ្នកជាតិនិយម​នៅ​ឥណ្ឌា​បាន​ថ្កោលទោស​ ចំពោះ​គំនិត​របស់​ប្រទេស​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ដឹកនាំ​ដោយ​ប្រទេស​ចិន​ ដែល​អាច​ផ្លាស់​ប្តូរ​ពន្ធគយ​លើ​ផលិតផល​ និង​ជន់​លិច​ទីផ្សារ​ឥណ្ឌា​ជាមួយនឹង​ផលិតផល​ចិន​ ដែល​មាន​តំលៃ​ថោក​។

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌា​ លោក​ Piyush​ Goyal​ នឹង​ជួប​ជាមួយ​មន្រ្តី​ពាណិជ្ជកម្ម​មក​ពី​ប្រទេស​ចិន​ សឹង្ហ​បូរី​ ជប៉ុន​ នូវែលហ្សេឡង់​ និង​អូស្រ្តាលី​ ដើម្បី​ពិនិត្យមើល​ថា​តើ​ពួកគេ​អាច​បញ្ចប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ក្នុង​តំបន់​ដែល​នឹង​គ្រប​ដណ្តប់​ចំនួន​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​ពិភពលោក​ និង​រួមបញ្ចូល​ជាង៣០ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​ដែរ​ឬទេ​។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ កតិកាសញ្ញា​ពាណិជ្ជកម្ម​បែប​អឺរ៉ុប​ អាច​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០២០​ ប្រសិនបើ​អ្នកចរចា​ចរចា​បញ្ចប់​ នៅ​ទីក្រុង​បាងកក​នៅ​ចុង​សប្តាហ៍​នេះ​។

លោក​ Jurin​ Laksanawisit​ ឧបនាយក​រដ្ឋមន្រ្តី​ និង​ជារ​ដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ថៃ​ បាន​ថ្លែងប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ប៉េកាំង​ នៅ​ឯកិច្ចប្រជុំ​រដ្ឋមន្រ្តី​អន្តរក្រសួង​ RCEP​ លើក​ទី៨ថា​ “ប្រសិនបើ​ការចរចា​អាច​បញ្ចប់​ នៅក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​បាងកក​ នោះ​កិច្ច​ព្រមព្រៀង​នេះ​ ទំនងជា​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ពាក់កណ្តាល​ឆ្នាំ២០២០​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here