មហា​គ្រួសារ​ ​Century21​ ​Cambodia​ ​នឹង​ចូលរួម​កម្មវិធី​ប្រចាំឆ្នាំ​ ​Century21​ ​Global​ ​Conference​ ​2019​ ​នៅ​សហ​រដ្ធ​អាមេរិក​

0

​ដោយ​ ​គង់​ ​សូ​រិយា

​ភ្នំពេញ​៖​ ​CENTURY21​ ​Cambodia​ ​Family​ ​នឹង​ដឹកនាំ​ប្រតិភូ​ ​29​ ​នាក់​មក​ពី​ការិយាល័យ​ ​ចំនួន​ ​8​ ​ក្នុង​ការចូលរួម​មហាសន្និបាត​ ​CENTURY21​ ​Global​ ​នៅ​ទីក្រុង​ ​Las​ ​Vegas​ ​ចាប់ពី​ថ្ងៃទី​ ​19​ ​ដល់​ថ្ងៃទី​ ​22​ ​ខែមីនា​ឆ្នាំ​ ​2019​ ​ដើម្បី​ធ្វើ​បណ្តាញ​ផ្លាស់​ប្តូរ​បទ​ពិសោធ​ន៏​និង​រៀនចំណេះ​ដឹង​បន្ថែម​ទៀត​ដែល​ជា​ជំនាញ​វិជ្ជាជីវៈ​អចលនទ្រព្យ​ ​លើស​ពីនេះ​ទៅទៀត​ ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​សម័យ​បច្ចេកវិទ្យា​ថ្មី​ដែល​នឹង​ជួយ​ភ្នាក់ងារ​អចលនៈ​ទ្រព្យ​ឱ្យ​កាន់តែ​ងាយស្រួល​។​ ​



​ប្រតិភូ​ ​29​ ​នាក់​មក​ពី​ការិយាល័យ​ ​ចំនួន​ ​8​ ​រួមមាន​ការិយាល័យ​ ​Century21​ ​Advanced​ ​Property​,​ ​Century21​ ​Imperial​ ​Realty​,​ ​Century21​ ​Dream​ ​Property​,​ ​Century21​ ​Mekong​,​ ​Century21​ ​World​ ​Trust​,​ ​Century21​ ​LH​ ​Empire​ ​Realty​,​ ​Century21​ ​Land​ ​Station​ ​និង​ ​Century21​ ​H.E​ ​Investment​ ​។​ ​

​មហា​គ្រួសារ​ ​Century21​ ​Cambodia​ ​ឲ្យដឹង​ថា​នេះ​ជា​លើកទីមួយ​សម្រាប់​ការដឹកនាំ​ក្រុម​ធំ​បំផុត​ជាង​ឆ្នាំ​មុន​ៗ​ ​នៃ​ ​Century21​ ​Cambodia​ ​ដែល​តំណាង​ឱ្យ​ប្រទេស​របស់​យើង​ហើយ​នាំ​នូវ​ទង់ជាតិ​កម្ពុជា​របស់​យើង​ទៅកាន់​ព្រឹត្តិ​ការណ៍​ដ៏​អស្ស​ចារ្យ​ក្នុង​ឧស្សាហកម្ម​អចលនទ្រព្យ​ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ធំ​បំផុត​នៅ​លើ​ពិភពលោក​។​

​យើង​មាន​មោទនភាព​ក្នុង​ការ​នាំមក​នូវ​វិស័យ​អចលនទ្រព្យ​របស់​យើង​និង​ឱកាស​ដើម្បី​ស្វែងយល់​ពីអ​ចល​ទ្រព្យ​អន្តរជាតិ​ដែល​មាន​ជាង​ ​80ប្រទេស​ ​និង​មាន​សមាជិក​ជាង​ ​8000នាក់​នៅ​ជុំវិញ​ពិភពលោក​នឹង​មក​រួមគ្នា​ដើម្បី​ធ្វើ​បណ្តាញ​ផ្លាស់​ប្តូរ​បទ​ពិសោធ​ន៏​និង​រៀនចំណេះ​ដឹង​បន្ថែម​ទៀត​ដែល​ជា​ជំនាញ​វិជ្ជាជីវៈ​អចលនទ្រព្យ​ ​លើស​ពីនេះ​ទៅទៀត​ ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​សម័យ​បច្ចេកវិទ្យា​ថ្មី​ដែល​នឹង​ជួយ​ភ្នាក់ងារ​អចលនៈ​ទ្រព្យ​ឱ្យ​កាន់តែ​ងាយស្រួល​។​ ​

​នៅពេល​ដែល​ពិភពលោក​កំពុង​ធ្វើដំណើរ​ទៅមុខ​ ​បច្ចេកវិទ្យា​ត្រូវ​បាន​ធ្វើឡើង​កាន់តែ​ទំនើប​និង​ទាន់សម័យ​ ​ហើយ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផង​ដែរ​នោះ​ ​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​គ្រួសារ​ ​Century​ ​21​ ​Cambodia​ ​របស់​យើង​ដែល​ជាផ្នែក​មួយ​នៃ​ ​Century​ ​21​ ​Global​ ​នឹង​នាំមក​នូវ​ចំណេះដឹង​ថ្មី​បទពិសោធន៍​ថ្មី​ជាពិសេស​បច្ចេកវិទ្យា​ថ្មី​ ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ដើម្បី​ជួយ​លើកកម្ពស់​ទីផ្សារ​អចលនទ្រព្យ​របស់​យើង​រវាង​ភ្នាក់ងារ​ ​និង​ ​អតិថិជន​នៅក្នុង​ជំនាញ​វិជ្ជាជីវៈ​ប្រកបដោយ​ក្រមសីលធម៌​។​

​កម្ម​វិ​ធី​សន្និ​សិទ​ពិភពលោក​ ​Century21​ ​Global​ ​Conference​ ​2019​ ​ដែល​ត្រូវ​បាន​គេ​ហៅថា​ព្រឹត្តិ​ការណ៍​ ​One21​ ​Experience​®​ ​នឹង​ក្លាយ​ជា​សន្និ​សិទ​ពិសេស​មួយ​ដែល​មិនដែល​មាន​ពីមុន​មក​។​ ​ហើយ​វា​ជា​លើក​ដំ​បូ​ង​សន្និ​សិ​ទម៉ា​ក​យីហោ​របស់​យើង​នឹង​ត្រូវ​បាន​ធ្វើជា​មួយ​នឹង​ក្រុមហ៊ុន​ ​Realogy​ ​។​ ​

​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ ​Century​ ​Mekong​ ​បាន​ថ្លែង​ថា​ ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​ផ្លាស់​ប្តូរ​បទពិសោធន៍​ជាមួយនឹង​សមាជិក​មហា​គ្រួសារ​នៃ​ ​៨០​ ​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ ​ហើយ​នេះ​ជា​ឧកាស​ដ៏​ប្រសើរ​ក្នុង​ការចែក​រំលែក​បទពិសោធន៍​ ​ការរៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​ដើម្បី​ធ្វើ​យ៉ាងណា​យក​មក​ប្រើប្រាស់​ ​ពង្រឹង​ ​និង​ជំរុញ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​បន្ថែម​ទៀត​។​ ​

​លោក​ ​បន្ថែម​ថា​ ​ក្រៅពីនោះ​ ​ក្រុមហ៊ុន​ដែល​ជាស​មា​ជិ​ក​ក្រុម​គ្រួសារ​ ​Century​ ​21​ ​Cambodia​ ​ក៏​នឹង​ទៅ​ដើម្បី​ទទួល​ពានរង្វាន់​ពី​ថ្នាក់ដឹកនាំ​កំពូល​របស់​ ​Century​ ​21​ ​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ​ ​តែ​ទោះជា​យ៉ាង​លោក​មិនបាន​បញ្ជាក់ឲ្យដឹង​ថា​ ​ក្រុមហ៊ុន​ ​Century​ ​21​ ​នៅ​កម្ពុជា​ណាមួយ​នឹង​ទទួល​បាន​ពានរង្វាន់​នោះ​ទេ​។​ ​ព្រឹត្តិ​ការណ៍​ ​Relogy​ ​Global​ ​Exchange​ ​(​RGX​)​ ​នឹង​ត្រូវ​បាន​បំពេញ​ដោយ​ការរៀនសូត្រ​យ៉ាង​សម្បូរ​បែប​ពី​វាគ្មិន​លំដាប់​កំពូល​ក្នុង​វិស័យ​អចលនទ្រព្យ​។​ ​

​លើស​ពី​កម្មវិធី​អចលនទ្រព្យ​វា​នឹង​មានការ​ដាក់​តាំងពិព័រណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​បង្ហាញ​ពី​ផលិតផល​និង​សេវាកម្ម​របស់​ផ្សេង​ៗ​ដៃគូ​រលំ​ដាប់​ថ្នាក់​ពិភពលោក​របស់​យើង​ ​ហើយនិង​ការ​សម្តែង​តន្រ្តី​ដ៏​ធំ​របស់​ក្រុម​ ​Imagine​ ​Dragons​ ​ផង​ដែរ​។​ ​កម្មវិធី​នេះ​នឹង​ក្លាយជា​ព្រឹត្តិ​ការណ៍​ដ៏​ធំ​បំផុត​នៅក្នុង​ឧស្សាហកម្ម​នេះ​ដែល​មិនធ្លាប់​មាន​ពីមុន​មក​។​ ​ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត​របស់​យើង​ដើម្បី​ស្វែងរក​ឱកាស​បណ្តាញ​អាជីវកម្ម​កាន់តែ​ច្រើនឡើង​រវាង​ប្រទេស​កម្ពុជា​ទៅកាន់​ពិភពលោក​។​

​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅ​កាន់​សហ​រដ្ធ​អាមេរិក​របស់​មហា​គ្រួសារ​ ​Century21​ ​Cambodia​ ​ដើម្បី​ចូលរួម​កម្មវិធី​ប្រចាំឆ្នាំ​ ​Century21​ ​Global​ ​Conference​ ​2019​ ​ដែល​ប្រារព្ធ​ឡើ​ងនៅរដ្ធ​ ​Las​ ​Vegas​ ​នា​ថ្ងៃទី​ ​១៩​-​២២​ ​ខែ​មិនា​ ​ឆ្នាំ​ ​២០១៩​ ​ក្រុមហ៊ុន​ ​CENTURY​ ​21​ ​Real​ ​Estate​ ​LLC​ ​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ​ ​1972​ ​នៅក្នុង​សហរដ្ឋអាមេរិក​។​ ​បច្ចុប្បន្ន​ ​CENTURY​ ​21​ ​មាន​ជាង​ ​8000ការិយាល័យ​ឯករាជ្យ​នៅ​ទូទាំង​ ​80ប្រទេស​ ​មានន័យថា​យើង​មាន​ភ្នាក់ងារ​អចលនទ្រព្យ​អាជីព​ប្រហែល​ ​133.000នាក់​ ​ដែល​ផ្តល់​ដោយ​ការ​បណ្តុះបណ្តាល​និង​ការ​គាំទ្រ​ផ្នែក​ទីផ្សារ​យ៉ាង​ទូលំទូលាយ​សម្រាប់​ការិយាល័យ​សាខា​និ​មួយ​ៗ​នៅ​ទូទាំង​ពិភពលោក​។​ ​



​គួរ​បញ្ជាក់​ថា​ ​CENTURY​ ​21​ ​Cambodia​ ​គឺជា​ប្រទេស​ផ្លូវការ​ទី​ ​75​ ​ដែល​បាន​យក​ម៉ាក​សញ្ញា​អាជីវកម្ម​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ ​CENTURY​ ​21​ ​។​ ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​យើង​មាន​ ​22​ ​ការិយាល័យ​ឯករាជ្យ​នៅ​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​ ​មានន័យថា​យើង​មាន​ភ្នាក់ងារ​អចលនទ្រព្យ​អាជីព​ជាង​ ​200​ ​នាក់​,​ ​ដែល​មានការ​គាំទ្រ​បណ្តាញ​ទូលំទូលាយ​ជាមួយ​អ្នកជំនាញ​ដែល​មាន​សមត្ថភាព​ ​សេវាកម្ម​ជំនាញ​ក្នុង​ភ្នាក់ងារ​អចលនទ្រព្យ​,​ ​ការ​លក់​គម្រោង​និង​ការគ្រប់គ្រង​ទីផ្សារ​,​ ​សេវាកម្ម​វិនិយោគ​និង​ដីធ្លី​,​ ​និង​ឱកាស​អាជីវ​កម្ម​ផ្សេង​ៗ​ទៀត​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here