មុន​សម្រេចចិត្ត​ទិញ​ខុន​ដូ​ត្រូវ​ពិនិត្យ​លើក​ត្តា​អ្វីខ្លះ​?​

0

​ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​ស្រប​ពេល​ទីផ្សារ​ខុន​ដូ​កំពុង​រីកចម្រើន​ ​ការសម្រេច​ចិត្ត​ទិញ​លំនៅ​ដ្ឋាន​ទំនើប​នេះ​ ​មិនមែន​ជា​ការគួរ​ប្រថុយប្រថាន​នោះ​ទេ​។​ ​ដូច្នេះ​ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ការខាតបង់​ ​ទាមទារ​ឱ្យ​អ្នក​វិនិយោគ​ស្វែងយល់​លើក​ត្តា​មួយចំនួន​ដើម្បី​ទទួល​បាន​ផាសុកភាព​ក្នុង​ការរស់នៅ​ ​ក៏ដូចជា​ទទួល​បានផល​ចំណេញ​ពី​ការ​វិនិយោគ​របស់​ខ្លួន​។​

​តើ​អតិថិជន​ត្រូវ​ពិនិត្យ​លើក​ត្តា​អ្វីខ្លះ​ ​ដើម្បី​ឱ្យ​ការ​បោះទុន​វិនិយោគ​លើ​វិស័យ​នេះ​បញ្ចៀស​បាន​នូវ​ហានិភ័យ​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​បានឱ្យ​ដឹង​ថា​ ​មុន​សម្រេចចិត្ត​ទុន​ខុន​ដូ​អ្នក​វិនិយោគ​គួរ​សម្លឹង​មើល​កត្តា​សំ​ខាន់​ៗ​ចំនួន៣​ ​ព្រោះ​កត្តា​ទាំងនេះ​ ​ជាផ្នែក​យ៉ាង​សំខាន់​សម្រាប់​វិនិយោគ​ ​ក៏ដូចជា​សម្រួល​ភាព​ងាយស្រួល​ក្នុង​ការរស់នៅ​។​

​ពិនិត្យមើល​លើក​ត្តា​ច្បាប់​

​ច្បាប់​ពិតជា​មាន​សារៈសំខាន់​ណាស់​ ​ព្រោះ​វា​ធ្វើ​ឱ្យ​អតិថិជន​មានទំនុក​ចិត្ត​ក្នុង​ការ​វិនិយោគ​លើ​ផ្នែក​នេះ​ ​ដូចនេះ​មុន​សម្រេច​ចិត្ត​វិនិយោគ​លើ​អាគារ​ខុន​ដូ​ណាមួយ​អតិថិជន​ត្រូវ​សាកសួរ​ទៅ​អ្នក​អភិវឌ្ឍន៍​លើច្បាប់​ចំនួន៣​ ​ទី១​ ​ច្បាប់​ទាក់ទង​នឹង​ការ​សាងសង់​ ​ទី២​ ​ច្បាប់​ទាក់ទង​នឹង​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍​ ​ហើយ​ទី៣​ ​ច្បាប់​ទាក់ទង​នឹង​អាជ្ញាប័ណ្ណ​លក់​ ​និង​កត្តា​មួយទៀត​អតិថិជន​គួរ​សាកសួរ​ទៅ​ធនាគារ​ ​ដើម្បី​ដឹង​ថា​តើ​ធនាគារ​អាច​ផ្តល់​ឥណទាន​ទិញ​គម្រោង​នោះ​ ​ឬ​អត់​ ​?​ ​ព្រោះ​ប្រសិនជា​ធនាគារ​យល់ព្រម​ផ្តល់​ឥណទាន​មានន័យថា​គម្រោង​នោះ​ស្របច្បាប់​ហើយ​។​

​ការរចនា​អាគារ​

​ការរចនា​ ​(​Design​)​ ​អាគារ​ក៏​ជា​កត្តា​សំខាន់​ ​ពិតជា​មិន​អាច​មើល​រំលង​បាន​ផង​ដែរ​ ​ព្រោះ​ការរចនា​អាគារ​ខុន​ដូ​ ​គឺជា​កត្តា​កំណត់​តម្លៃ​ទ្បើង​ ​ឬ​ចុះ​នៃ​យូនី​ត​ដែល​អ្នក​បាន​ទិញ​នៅក្នុង​ខុន​ដូ​ណាមួយ​នោះ​។​ ​ប្រសិនជា​អ្នក​អភិវឌ្ឍន៍​ខុន​ដូ​ ​គិតតែពី​ប្រាក់ចំណេញ​តម្លៃ​ខុន​ដូ​នោះ​មិន​ទ្បើង​ថ្លៃ​នោះ​ទេ​ ​និង​ធ្វើ​ឱ្យ​តម្លៃ​នៃ​ការ​លក់​ ​ឬ​ជួល​ធ្លាក់ចុះ​ផង​ដែរ​។​ ​

​ដូចនេះ​ការរចនា​ពិតជា​មាន​សារៈសំខាន់​ណាស់​ ​ដើម្បី​ធ្វើ​ឱ្យ​អាគារ​ខុន​ដូ​ណាមួយ​មាន​ភាព​ទាក់ទាញ​ ​អាច​ទទួល​បាន​ចំណេញ​ ​និង​ចំណូល​ច្រើន​ពី​ការ​លក់​ ​ឬ​ការជួល​ ​ព្រោះ​ការ​ឌី​សាញ​ផ្នែក​ខាងក្នុង​ ​និង​ខាងក្រៅ​អាគារ​ ​ការរៀបចំ​ចំណត​យានយន្ត​សមស្រប​ ​និង​មាន​សេវាកម្ម​ចាំបាច់​មួយចំនួន​ទៀត​ដូចជា​ ​អាងហែលទឹក​ ​កន្លែង​ហាត់ប្រាណ​ ​ឬ​មាន​ភោជនីយដ្ឋាន​ ​និង​ ​Sky​ ​Bar​ ​ជាដើម​ ​ពិតជា​មិន​អាច​មើល​រំលង​បាន​ ​ព្រោះ​កត្តា​ទាំងនេះ​ ​ដើរតួ​នាទី​កំណត់​នូវ​តម្លៃ​ទ្បើង​ ​ឬ​ចុះ​របស់​ខុន​ដូ​នៅ​លើ​ទីផ្សារ​។​

​ទីតាំង​

​ការ​ជ្រើសរើស​ទីតាំង​គម្រោង​អភិវឌ្ឍ​ខុន​ដូ​ ​ក៏​ជា​កត្តាចាំបាច់​សម្រាប់​អ្នកទិញ​ខុន​ដូ​ផង​ដែរ​ ​ព្រោះ​តាមធម្មតា​អ្នកទិញ​ខុន​ដូ​តែង​ចង់បាន​ទីតាំង​ដែល​ល្អ​ ​មាន​ខ្យល់អាកាស​បរិសុទ្ធ​ ​ទេសភាព​ស្អាត​ស្រស់បំព្រង​ ​និង​មាន​ភាព​ងាយស្រួល​សម្រាប់​ការរស់នៅ​ ​ដូចជា​នៅ​ជិត​ផ្សារ​ ​សាលារៀន​ ​ធនាគារ​ ​ភោជនីយដ្ឋាន​ ​និង​ផ្សារ​ទំនើប​ជាដើម​។​ ​

​ដូចនេះ​ការ​ជ្រើសរើស​ទីតាំង​កណ្តាល​ក្រុង​ ​មាន​ទេសភាព​ស្អាត​ ​និង​ខ្យល់អាកាស​ល្អ​ ​គួរ​ជា​កត្តា​ដែល​ត្រូវ​យក​មក​ពិចារណា​មិន​អាច​ខ្វះ​បាន​ផង​ដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here