មុន​សាងសង់​ផ្ទះ​សិក្សា៥ ចំណុច​នេះ​ដើម្បី​ធ្វើឲ្យ​លំនៅ​ដ្ឋាន​មាន​ផាសុ​ខ​ភាព​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ការសាងសង់​ផ្ទះ​ដើម្បី​រស់នៅ​មាន​ផាសុ​ខ​ភាព​ ​ត្រជាក់​ត្រជុំ​មាន​សារៈសំខាន់​ណាស់​ ​ហេតុនេះ​ដើម្បី​សាងសង់​ផ្ទះ​មួយ​ទទួ​លបានលទ្ឋ​ផល​ដូច​ខាងលើ​ ​អ្នកសាង​សង់ផ្ទះ​គួរ​សិក្សា​ចំណុច​សំ​ខាន់​ៗ​ដូច​ខាងក្រោម​នេះ​។​

​លោក​ ​សាស្រ្តា​ចារ្យ​ ​ទួស​ ​សា​ភឿន​ ​អគ្គលេខាធិការ​រង​នៃ​គណ​ស្ថាបត្យករ​កម្ពុជា​ ​និង​ជា​ស្ថាបត្យករ​កម្រិត​អាស៊ាន​ ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​នៅពេល​នេះ​អាកាសធាតុ​ចាប់ផ្តើម​ប្រែប្រួល​ ​ហេតុនេះ​កា​សាងសង់​លំនៅ​ដ្ឋាន​ជា​លក្ខណៈ​ឯកជន​ក្តី​ ​ជា​បុរី​ ​ឬ​សំណង់ផ្ទះ​ល្វែង​ក្តី​ ​អ្នកសាង​សង់​គួរ​ផ្តោត​សំ​ខាន់​ៗ​លើ​ចំណុច​ចំនួន៦​ ​រួមមាន​ ​ទី១​ ​ការសាងសង់​លំនៅ​ដ្ឋាន​ ​ពិសេស​បុរី​ ​ឬ​សំណង់ផ្ទះ​ល្វែង​ ​អ្នកដើរតួ​សំខាន់​ជាងគេ​ដំបូង​គឺ​អ្នក​រៀបចំ​ប្លង់​មេ​ ​(​Master​ ​Plan​)​ ​របស់​គម្រោង​ ​ព្រោះ​គម្រោង​មួយ​ងាប់​រស់​គឺ​អ្នក​រៀបចំ​ ​Master​ ​Planនេះ​ហើយ​ ​ដែល​ជា​អ្នក​កំណត់​បរិយាកាស​ក្នុង​តំបន់​ ​ឬ​លំនៅ​ដ្ឋាន​មាន​ផាសុ​ខ​ភាព​។​

​ទី២​ ​ដើម្បី​ឱ្យ​លំនៅ​ដ្ឋាន​មាន​ផាសុ​ខ​ភាព​ ​និង​ផ្តល់​បរិយាកាស​រស់នៅ​មាន​ភាព​មនោរម្យ​ ​ម្ចាស់​បុរី​ត្រូវ​ទុក ១៥​ ​ទៅ​៣០​ភាគរយ​​នៃ​បរិវេណ​បុរី​សម្រាប់​ដាំ​ដើមឈើ​ ​និង​គម្លាត​ពី​លំនៅ​ដ្ឋាន១​ ​ទៅ១តាម​ស្តង់​ដា​បច្ចេកទេស​”​។​ ​ទី៣​ ​អ្នកសាង​សង់​លំនៅ​ដ្ឋាន​ឯកជន​ ​គួរ​ទុ​ក​ដី​ទ​នេរ​នៅមុខ​ផ្ទះ​ចន្លោះ៦ទៅ៨ម៉ែត្រ​ ​សល់​ក្រោយផ្ទះ​និង​ចំហៀង​ផ្ទះ​ឱ្យ​បាន​ពី២ទៅ៣ម៉ែត្រ​ ​មាន​ដាំ​ដើមឈើ​ក្នុង​បរិវេណ​ផ្ទះ​”​។​ ​ទី៤​ ​ផ្ទះ​និ​មួយ​ៗ​ ​ពិសេស​ផ្ទះ​វីឡា​គួរ​ ​មាន​អាងទឹក​នៅ​ខាងមុខ​ឬ​ចំហៀង​ផ្ទះ​ ​និង​ទី៥​ ​ត្រូវ​មាន​បំពង់​ពន្លឺ​ ​ដែល​អាច​ជួយ​កាត់បន្ថយ​ការប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ ​និង​ធ្វើ​ឱ្យ​មាន​ខ្យល់​ចូលក្នុង​បរិវេណ​ផ្ទះ​បាន​ល្អ​”​។​

​លោក​ ​បាន​លើក​ជាឧទាហរណ៍​ជាក់ស្តែង​ថា​ ​លោក​វីរ​ស្ថាបត្យករ​វណ្ណ​ ​ម៉ូ​លីវ​ណ្ណ​ ​នៅពេល​សាងសង់​ពហុកីឡាដ្ឋាន​អូរ​ឡាំ​ពិ​ក​ ​លោក​បាន​សាងសង់​ឱ្យ​មាន​អាង​ទឹ​ក​ព័ទ្ឋ​ជុំវិញ​ស្តាត​នេះ​ ​ទើប​បរិយាកាស​ក្នុង​ពហុកីឡាដ្ឋាន​នេះ​មាន​ភាពត្រជាក់​។​ ​វា​ប្រៀប​ដី​ដូចជា​សម្ល​ក្តៅ​ ​នៅពេល​យើង​យក​ស្លាបព្រា​ទៅ​ដួស​ ​ហើយ​ផ្លុំ​ ​ដែល​ធ្វើ​ឱ្យ​សម្ល​ត្រ​ជា​ក់​អាច​ញុំា​បាន​ ​ដូចគ្នានឹង​ការសាងសង់​អាងទឹក​ជុំវិញ​ផ្ទះ​ ​ពេល​ខ្យល់បក់​មក​ប៉ះ​នឹង​ទឹក​ ​ធ្វើ​ឱ្យ​ខ្យល់​ត្រជាក់​ហើយ​នៅពេល​បក់​ចូលក្នុង​ផ្ទះ​ ​ធ្វើ​ឱ្យ​បរិយាកាស​ក្នុង​ផ្ទះ​មាន​ភាពត្រជាក់​មនោរម្យ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here