រដ្ឋបាល​ខេត្តព្រៃវែង​ ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ស្ដីពី​ការ​បិទផ្សាយ​ឯកសារ​ដីធ្លី​

0

ដោយ​ ៖ រ៉ា​ណេត​

ព្រៃវែង​ ៖ រដ្ឋបាល​ខេត្តព្រៃវែង​ បាន​ធ្វើការ​ជូនដំណឹង​ដល់​សាធារណៈ​ជន​ទាំងអស់​ ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី​ ស្ថិតនៅ​ក្នុង​ភូមិ​អ្នកតា​ជ័យ​ ឃុំ​គោកគង់លិច​ ស្រុក​កញ្ជ្រៀច​ ខេត្តព្រៃវែង​ ពិនិត្យមើល​ឯកសារ​ដែល​បិទផ្សាយ​ស្ដីពី​ការវិនិច្ឆ័យ​ ដើម្បី​ឈាន​ទៅ​រក​ការ​កសាង​ឯកសារ​ប្លង់​សូរិ​យោ​ដី​ និង​សៀវភៅ​គោល​បញ្ជី​ដីធ្លី​។

បន្ទាប់ពី​បាន​ធ្វើការ​ចុះ​វាស់វែង​ និង​វិនិច្ឆ័យ​ដីធ្លី​ ដែល​ស្ថិតនៅ​ក្នុង​ទីតាំង​ភូមិសាស្ត្រ​ខាងលើ​នេះ​ រដ្ឋបាល​ខេត្តព្រៃវែង​ បាន​ធ្វើការ​បិទផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​វិនិច្ឆ័យ​ដីធ្លី​ ដើម្បី​ជា​ការ​បញ្ជាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី​ជា​ការ​ជ្រាប​ និង​ធ្វើការ​តវ៉ា​នៅក្នុង​ករណី​ដែល​ការវិនិច្ឆ័យ​របស់​មន្ត្រី​សូរិ​យោ​ដី​មិន​មាន​ភាព​ត្រឹមត្រូវ​។

ការ​បិទផ្សាយ​នូវ​ឯកសារ​វិនិច្ឆ័យ​ខាងលើ​នេះ​មាន​រយៈពេល១៥ថ្ងៃ​ ដោយ​គិត​ចាប់ពី​ថ្ងៃ​ចេញផ្សាយ​ទី៨​ ខែតុលា​ ឆ្នាំ២០១៩​ រហូតដល់​ថ្ងៃទី២២​ ខែតុលា​ ឆ្នាំ២០១៩​ ​ដើម្បី​ផ្តល់​លទ្ធភាព​ និង​ឱកាស​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​កម្ម​សិទ្ធ​ដីធ្លី​ធ្វើការ​តវ៉ា​បញ្ជាក់​។

ក្នុងករណី​ផុត​កាលកំណត់​ គណៈកម្មការរដ្ឋបាល​ខេត្ត​នឹង​សន្មត់​ថា​ ទិន្នន័យ​ដែល​បើកចំហ​ជូន​សាធារណៈ​ជន​មាន​ភាព​ត្រឹមត្រូវ​ ហើយ​មិន​អាច​ជំទាស់​ ឬតវ៉ា​នៅពេល​ក្រោយ​បាន​ឡើយ​។

សេចក្ដី​លម្អិត​ សូម​ពិនិត្យមើល​ឯកសារ​ដូច​ខាងក្រោម​នេះ​ ៖

LEAVE A REPLY

Please enter your comment!
Please enter your name here