រដ្ឋាភិបាលអាមេរិកមិនទាន់ត្រៀមខ្លួនក្នុងការដកពន្ធលើទំនិញចិនទាំងអស់នោះទេ

0

ដោយ ៖ Donald Lee
ភ្នំពេញ ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថា លោកមិនទាន់ឯកភាពលើការដកពន្ធឡើងវិញលើទំនិញចិនដែលកើតចេញពីសង្គ្រាមពាណិជ្ជកម្មអស់រយៈពេលជាងមួយឆ្នាំនោះទេ។

លោក Donald Trump បានប្រាប់អ្នកសារព័ត៌មានកាលពីសុក្រថា “ពួកគេចង់មានការដកពន្ធចេញ។ ខ្ញុំមិនបានយល់ព្រមអ្វីទាំងអស់នោះទេ”។
លោក Trump បានបន្ថែមថា “ចិនចង់ទទួលបាននូវការដកពន្ធមួយចំនួន តែមិនទាំងអស់ទេ ពីព្រោះពួកគេដឹងថា ខ្ញុំនឹងមិនធ្វើវាឡើយ”។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក Gao Feng បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “សង្គ្រាមពាណិជ្ជកម្មគឺជាការបំភាន់ ហើយជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិននឹងបញ្ចប់នៅពេលពន្ធទាំងអស់ត្រូវបានដកចេញ”។
លោក Gao បានថ្លែងនៅក្នុងសន្និសីទកាសែតនៅក្រសួងពាណិជ្ជកម្មថា “សង្គ្រាមពាណិជ្ជកម្មគឺជាការបំភាន់មួយ ដោយការដាក់ពន្ធរបស់អាមេរិក ហើយសង្គ្រាមពាណិជ្ជកម្មនឹងត្រូវបញ្ចប់ប្រសិនបើពន្ធគយត្រូវបានដកចេញ”។
ទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកថ្មីពីការិយាល័យជំរឿន និងក្រសួងកសិកម្មអាមេរិកបានបង្ហាញថា អ្នកប្រើប្រាស់ និងក្រុមហ៊ុនអាមេរិកកំពុងរងផលប៉ះពាល់ ដោយសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិន និងគោលនយោបាយពាណិជ្ជកម្មដ៏ខ្លាំងក្លារបស់ប្រធានាធិបតីអាមេរិក Donald Trump។
នៅក្នុងខែកញ្ញា ជនជាតិអាមេរិកបានបង់ពន្ធសរុបចំនួន ៧,១ ពាន់លានដុល្លារ ច្រើនជាងចំនួនផ្សេងទៀតនៅក្នុងប្រវត្ដិសាស្ដ្ររបស់អាមេរិក កើនឡើង ៥៩ ភាគរយ បើប្រៀបធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន និងការកើនឡើងចំនួន ៦០០ លានដុល្លារកាលពីខែមុន។ សេចក្តីថ្លែងការណ៍ពីអង្គការដែលមានមូលដ្ឋាននៅអាមេរិកឈ្មោះថា Tariffs Hurt the Heartland (THH)៕

LEAVE A REPLY

Please enter your comment!
Please enter your name here