រដ្ឋាភិបាល​ចិន​បញ្ជាក់​ពី​គម្រោង​បើក​ស្ថាន​កុងស៊ុល​នៅក្នុង​ខេត្ត​ព្រះសីហនុ

0

​ដោយ​ វុត្ថា

​ព្រះសីហនុ​៖ រដ្ឋាភិបាល​ចិន​គ្រោង​បើក​ស្ថាន​កុងស៊ុល​នៅក្នុង​ខេត្ត​ព្រះសីហនុ​នា​ពេល​ខាងមុខ​ ខណៈ​មាន​ប្រទេស​មួយចំនួន​មាន​ស្ថាន​កុងស៊ុល​របស់​ខ្លួន​រួចហើយ​។

លោក​ ឆួយ​ អៃ​មីន​ អគ្គនាយក​នៃ​នាយកដ្ឋាន​កុងស៊ុល​ក្រសួង​ការបរទេស​ចិន​ បានឱ្យ​ដឹង​នៅក្នុង​ជំនួប​ជាមួយ​លោក​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃទី​ ១១​ ខែកញ្ញា​ម្សិលមិញ​នេះ​ថា​ គោលបំណង​របស់​គណៈប្រតិភូ​មក​ទស្សនកិច្ច​ខេត្ត​ព្រះសីហនុ​ ដើម្បី​ស្រាវជ្រាវ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ ពិសេស​ការ​ចង់បើ​កស្ថាន​កុងស៊ុល​ចិន​ នៅ​ខេត្ត​ព្រះសីហនុ​ ដែល​មាន​ប្រទេស​មួយចំនួន​បាន​បើក​រួចមក​ហើយ​។

លោក​បន្ត​ថា​ ការ​បើក​ស្ថាន​កុងស៊ុល​នៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ​ តាមរយៈ​កិច្ចប្រតិបត្តិ​ការជំរុញ​ការ​លើកស្ទួយ​ អភិវឌ្ឍ​សេដ្ឋកិច្ច​កិច្ច​ធ្វើ​ឱ្យ​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ កម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ល្អជា​បន្តបន្ទាប់​ និង​បាន​ថ្លែងអំណរគុណ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ដែល​បាន​ជួយ​ ដោះស្រាយ​បញ្ហា​ជនជាតិ​ចិន​កន្លងមក​ ជាពិសេស​ការ​បិទ​ល្បែង​អន​ឡាញ​ មិន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ ហើយ​សកម្មភាព​ បិទ​បិទ​ល្បែង​អន​ឡា​ញនេះ​ មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​រាជរដ្ឋាភិបាល​ នៃ​ប្រទេស​ទាំងពីរ​នោះ​ទេ​ ។

លោក​បាន​បញ្ជាក់​ថា​ នៅពេលអនាគត​ ខេត្ត​ព្រះសីហនុ​នឹង​ក្លាយជា​តំបន់​មួយ​ដែល​មានការ​អភិវឌ្ឍ​រីកចម្រើន​លូតលាស់​យ៉ាង​ឆាប់រហ័ស​ ក្នុង​តំបន់​អាស៊ី​ ។

លោក​ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះ​ សីហនុ​ មានប្រសាសន៍​ស្វាគមន៍​ប្រតិភូ​ក្រសួង​ការបរទេស​ចិន​ មក​ធ្វើទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ក្រុង​ព្រះសីហនុ​ និង​បន្តម​កក្រុង​ចចច​ព្រះសីហនុ​ ដែល​មាន​អ្នក​វិនិយោគ​ចិន​ វិនិយោគ​លើ​វិស័យ​ជាច្រើន​មាន​ដូចជា​ ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ ដឹកជញ្ជូន​ សំណង់​ ទេសចរណ៍​ និង​កាស៊ីណូ​ ហើយ​សកម្មភាព​នេះ​រួម​ ចំណែក​ដោះស្រាយ​ការងារ​ជូន​យុវជន​កម្ពុជា​ជាង​ ៩ម៉ឺន​នាក់​ ។

លោក​បន្ត​ថា​ នៅ​ក្រុង​ព្រះ​ សីហនុ​ មាន​ប្រជាពលរដ្ឋ​ចិន​ ៥០ភាគរយ​ និង​កម្ពុជា​ ៥០ភាគរយ​ ម្យ៉ាងទៀត​លំហូរ​អ្នក​វិ​និ​យោ​គគិន​ចិន​ និង​ទេស​ ចរណ៍​ចិន​យ៉ាង​កំ​ហុ​គម​កកាន់​ខេត្ត​ព្រះសីហនុ​ ធ្វើ​ឱ្យ​ខេត្ត​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នា​ពេល​បច្ចុប្បន្ន​នេះ​ ។

លោក​អភិបាលខេត្ត​ បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​កម្ពុជា​ បាន​ណែនាំ​ឱ្យ​បញ្ឈប់​ បិទ​ល្បែងភ្នាល់​តាម​អន​ឡា​ញប​ញ្ចប់​នៅ​ចុងឆ្នាំ២០១៩​ ព្រោះ​វិស័យ​អន​ឡាញ​ មិនមែន​ប្រកបដោយ​ចីរភាព​នោះ​ទេ​ យើង​មាន​វិស័យ​ជាច្រើន​ទៀត​មាន​ដូចជា​ ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ ទេសចរណ៍​ ដឹកជញ្ជូន​ សំណង់​ ជាផ្នែក​មួយ​ក្នុង​ការ​គាំទ្រ​ដល់​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​។

អភិបាលខេត្ត​រូប​នេះ​ ក៏បាន​សំណូមពរ​ឱ្យ​ក្រសួង​ការបរទេស​ចិន​ ជួយ​ជំរុញ​ និង​ការ​វិនិយោគ​លើ​វិស័យ​សុខាភិបាល​សម្រាប់​ ខេត្ត​ព្រះសីហនុ​ ព្រោះ​បច្ចុប្បន្ន​នៅពេល​ឈឺ​ប្រជាពលរដ្ឋ​កម្ពុជា​ ក៏​ដូច​ប្រជាជន​ចិន​ តែងតែ​ចេញទៅ​ក្រៅប្រទេស​ព្យាបាល​ជំងឺ​ ។

ខេត្ត​ព្រះសីហនុ​មាន​វិនិយោគិន​ ពាណិជ្ជករ​ អាជីវករ​ ប្រកបរបរ​រកស៊ី​កាន់​ តែ​ច្រើន​ បង្កើន​នូវ​ទំនុកចិត្ត​ពី​ភ្ញៀវ​ទេសចរ​ ដែល​មក​សម្រាក​កម្សាន្ត​នៅ​ខេត្ត​កាន់តែ​សប្បាយរីករាយ​ និង​មាន​សុវត្ថិភាព​នៅ​លើទឹក​ដី​ខេត្ត​ព្រះសីហនុ​ ។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ខេត្ត​ព្រះសីហនុ​ មានការ​បណ្ដាក់ទុន​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ពីសំណាក់​វិនិយោគិន​ ពិសេស​វិនិយោគ​ចិន​ ជាហេតុ​ធ្វើឲ្យ​ខេត្ត​ព្រះ​ សីហនុ​ មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ផ្អែកលើ​គ្រប់​វិស័យ​ បាន​ជំរុញ​ ឱ្យ​មាន​កំណើន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេ​ត្ត​ផ្សង​ៗមក​ធ្វើការងារ​ និង​ប្រកបរបរ​ទៅតាម​ជំនាញ​ និង​សមត្ថភាព​ដែល​ខ្លួន​មាន​ ។

បច្ចុប្បន្ន​អ្នក​វិនិយោគ​ ចិន​ ស្ថិត​លំដាប់​លេខ១​ ដែល​មក​បណ្ដាក់ទុន​ និង​វិនិយោគ​ភាគច្រើន​ក្នុង​វិស័យ​ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ ដឹកជញ្ជូន​ សំណង់​ ទេសចរណ៍​ និង​កាស៊ីណូ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here