រយៈពេល៦ឆ្នាំ​សហភាព​អឺរ៉ុប​ផ្តល់​ប្រាក់​ជាង​ ១១៣០លានដុល្លារ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្នុងរយៈពេល៦ឆ្នាំ​កន្លងមក​នេះ​ចាប់តាំងពី​ឆ្នាំ២០១៤​ ដល់​ឆ្នាំ២០១៩​ នេះ​ សហភាព​អឺរ៉ុប​ ​បាន​ផ្តល់​ថវិកា​ប្រមាណ១១៣០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ក្រោម​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​កម្ពុជា​ប្រក​ដោយ​នី​រន្តរ​ភាព​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​( CDC​)n បាន​ឲ្យដឹង​នៅ​ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​នេះ​ភាពជា​ដៃគូ​ ជាមួយ​សភាព​អឺរ៉ុប​បាន​ផ្តល់​ហិរញ្ញប្បទាន​ សរុប​ចំនួន១១៣០លាន​ដុល្លារ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា​ ក្នុង​នោះ​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ៨១៨​ លាន​ដុល្លារ​អាមេរិក​ និង​ឥណទាន​សម្បទាន​ប្រមាណ៣១១លាន​ដុល្លារ​អាមេរិក​។

សេចក្តី​ប្រកា​សព័​ត៌​មា​នេះ​បន្ត​ថា​ យុទ្ធសាស្ត្រ​រួម​ថ្មី​របស់​សហភាព​អឺរ៉ុប​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​សម្រាប់​កម្ពុជា​ នឹង​បន្ត​អនុវត្ត​ និង​ពង្រឹង​បន្ថែម​ទៅលើ​ភាព​ជោគជ័យ​ ដែល​សម្រេច​បាន​ដោយ​យុទ្ធសាស្ត្រ​អឺរ៉ុប​។ យុទ្ធសាស្ត្រ​នេះ​ នឹង​ត្រូវ​រៀបចំឡើង​ដោយមាន​សង្គតិភាព​ជាមួយនឹង​ផែនការ​ និង​យុទ្ធសាស្ត្រ​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​រួមមាន​៖ យុទ្ធសាស្ត្រ​តុ​កោណ​ចតុកោណ​ដំណាក់កាល​ទី៤​។ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ​ ២០១៩​-២០២៣​។ ក្របខណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ ប្រកបដោយ​ចីរភាព​កម្ពុជា​ ឆ្នាំ​ ២០១៦​-២០៣០​ និង​យុទ្ធសាស្ត្រ​តាម​វិស័យ​ដទៃទៀត​។

យុទ្ធសាស្ត្រ​ថ្មីនេះ​ នឹង​ចូលរួម​ចំណែក​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ស្តី​ពី​ កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ និង​ភាពជា​ដៃគូ​ ឆ្នាំ២០១៩​-២០២៣​ ដែល​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​ភាពជា​ម្ចាស់​របស់​រាជរដ្ឋាភិបាល​ និង​ការជំរុញ​ភាពជា​ដៃគូ​ប្រកប​ដោយ​បរិ​បន្ន​ និង​លទ្ធផល​ ក្នុង​កិច្ច​អភិវឌ្ឍន៍​នៅ​កម្ពុជា​។ ការសម្រេច​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​របស់​អឺរ៉ុប​នេះ​ គឺជា​សក្ខីភាព​នៃ​ការ​ប្តេជ្ញា​បន្ត​គាំទ្រ​របស់​ដៃគូ​អឺរ៉ុប​ សម្រាប់​គាំទ្រ​ដំណើ​ការ​នៃ​កិច្ច​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​។

យុទ្ធសាស្ត្រ​រួម​របស់​សហភាព​អឺរ៉ុប​ស្តី​ពី​ កិច្ច​សហប្រតិបត្តិ​ការ​អភិ​ឌ្ឍ​ន៍​សម្រាប់​កម្ពុជា​ ឆ្នាំ​ ២០១៤​-២០១៩​ ត្រូវ​បាន​ដាក់ឲ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៤​ ដោយ​ផ្តោត​លើ​អាទិភាព​ចំនួន​ ៥ គឺ​ ១) វិស័យ​អភិបាលកិច្ច​ ២) ការជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌​ និង​ចីរភាព​ ៣) ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ ៤) ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​បង្កើត​ការងារ​ និង៥​) ការអភិវឌ្ឍន៍​ធនធានមនុស្ស​។

នៅក្នុង​ជំនួប​ជាមួយ​លោក​ ឈៀង​ យ៉ា​ណា​រ៉ា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រិ​ អគ្គលេខាធិការ​គណៈកម្មាធិការ​និ​តិ​សម្បទា​ និង​អភិវឌ្ឍន៍​កម្ពុ​ជាំ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​លោក​ George​ Edgar​ ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ នៅ​ថ្ងៃទី​ ១២​ ខែមិថុនា​ ម្សិលមិញ​នេះ​ ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​ការ​ ត្រៀម​រៀបចំ​យុទ្ធសាស្ត្រ​រួម​ថ្មី​របស់​សហភាព​អឺរ៉ុប​ស្តី​ពី​ កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​សម្រាប់​កម្ពុជា​ ក៏ដូចជា​ ពិភាក្សា​ និង​ផ្លាស់​ប្តូរ​យោបល់​លើ​បញ្ហា​ប្រឈម​ និង​វិស័យ​អាទិភាព​របស់​កម្ពុជា​ សម្រាប់​រយៈពេល​មធ្យម៧​ ទៅ១០ឆ្នាំ​ ពិសេស​ក្នុង​បរិបទ​ នៃ​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាព​កម្ពុជា​ និង​ការ​ចាកចេញ​ពី​ក្រុម​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​៕

LEAVE A REPLY

Please enter your comment!
Please enter your name here