រឿង​រសើប​៖ អង្គការ​អ្នក​ប្រជាធិបតេយ្យ​ស្នើ​អឺរ៉ុប​ពិនិត្យបញ្ហា​ EBA​ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​កម្ពុជា​

0
កម្មករកំពុងដេរសម្លៀកបំពាក់ក្នុង​រោងចក្រមួយកន្លែង

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ អង្គការ​អ្នក​ប្រជាធិបតេយ្យ​បាន​ស្នើសុំ​ឲ្យ​សហភាព​អឺរ៉ុប​ (EU​) ផ្ដល់​ភាព​យុត្តិធម៌​ដល់​កម្ពុជា​ ក្នុងករណី​ក្របខណ្ឌ​«អ្វី​ទាំងអស់​ក្រៅពី​សព្វាវុធ​ (EBA​)»។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ អង្គការ​អ្នក​ប្រជាធិបតេយ្យ​កណ្ដាល​អន្តរជាតិ​ (Centrist​ Democrats​ International​ (IDC​-CDI​)) ចុះ​កាលពី​ពេលថ្មីនេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​នេះ​បាន​ឲ្យដឹង​បន្ត​ថា​ យើង​ទាំងអស់គ្នា​ជាស​មា​ជិ​ក អង្គការ​អ្នក​ប្រជាធិបតេយ្យ​កណ្ដាល​អន្តរជាតិ​ (Centrist​ Democrats​ International​ (IDC​-CDI​)) សូម​ស្នើសុំ​ឲ្យ​សហភាព​អឺរ៉ុប​ (EU​) ផ្ដល់​ភាព​យុត្តិធម៌​ដល់​កម្ពុជា​ ក្នុងករណី​ក្របខណ្ឌ​ «អ្វី​ទាំងអស់​ក្រៅពី​សព្វាវុធ​ (EBA​)»។ កម្ពុជា​ដែល​ជា​ប្រទេស​ដែល​ក្រោក​ពី​សង្គ្រាម​ និង​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ បាន​ទទួលផល​ប្រយោជន៍​ពី​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ ដូចជា​ EBA​ ជាដើម​ ក្នុង​នោះ​កម្មករ​-កម្មា​រិនី​ប្រមាណ១លាន​នាក់​ ដោយ​ភាគច្រើន​ជា​ស្ត្រី​មក​ពី​តំបន់ជនបទ​ បាន​ទទួល​នូវ​ការងារ​ក្នុង​ឧស្សាហកម្ម​វាយ​ណភណ្ឌ​ ដែល​ទទួល​បាន​ភាព​អនុគ្រោះ​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប​ ដោយ​មិន​មាន​ពន្ធគយ​ និង​មិន​មាន​កូតា​។

សេចក្តី​ប្រកា​សព៌​តមាន​ដដែល​បាន​បន្ត​ថា​ យើង​ក៏បាន​កត់សម្គាល់​ដោយ​ពេញចិត្ត​ ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​បំពេញ​លក្ខខណ្ឌ​ និង​ការ​ទាម​ទា​របស់​សហភាព​អឺរ៉ុប​ ដែល​រួមបញ្ចូល​អនុសញ្ញា​ចំនួន១៥​ ក្រោម​ក្របខណ្ឌ​របស់​អង្គការសហប្រជាជាតិ​ និង​អង្គការ​ពលកម្ម​ពិភពលោក​ទាក់ទង​ នឹង​ការពង្រីក​ការអភិវឌ្ឍន៍​នយោបាយ​ និង​សេដ្ឋកិច្ច​ សិទ្ធ​ការងារ​ និង​ទំហំ​សេរីភាព​នៅ​កម្ពុជា​។

យើង​ត្រូវតែ​យល់ថា​ដំណើរការ​ នៃ​លទ្ធិប្រជាធិបតេយ្យ​ជា​ដំណើរការ​វែងឆ្ងាយ​។ ការ​កើនឡើង​នូវ​គ្រួសារ​ មាន​ចំណូល​កម្រិតមធ្យម​នៅ​កម្ពុជា​ បាន​ធ្វើវិភាគទាន​គួរ​កត់សម្គាល់​ដល់​ការ​ពង្រឹង​ដោយ​ពេញលេញ​ នូវ​តម្លៃ​ប្រជាធិបតេយ្យ​ និង​ការសាងសង់​ស្ថាប័ន​ប្រជាធិបតេយ្យ​។ EBA​ បាន​រួម​វិភាគទាន​គួរឲ្យ​កត់សម្គាល់​ដល់​មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​របស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

កម្មករសម្រាកបាយថ្ងៃត្រង់

យើង​ស្នើសុំ​ឲ្យ​សហភាព​អឺរ៉ុប​ ឲ្យ​ទទួលយក​នូវ​ហេតុផល​ខាងលើ​ សម្រាប់​ការសម្រេច​ចិត្ត​ដក​ EBA​ ពី​កម្ពុជា​។ ប្រជាជន​កម្ពុជា​បាន​ទទួល​នូវ​ការឈឺចាប់​គ្រប់គ្រាន់​ហើយ​ និង​សមតែ​រស់នៅ​ដោយសន្តិភាព​ ឧត្តមភាព​ និង​សុភមង្គល​។ យើង​ប្រាថ្នា​ចង់​ឃើញ​លទ្ធិប្រជាធិបតេយ្យ​មាន​ភាព​រីកចម្រើន​ និង​សេដ្ឋកិច្ច​រឹងមាំ​ តាមរយៈ​ការ​អនុគ្រោះ​ និង​គាំទ្រ​របស់​សហគមន៍​អន្តរជាតិ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here