លោកបណ្ឌិតគីម ហ៊ាងបង្ហើបពីជំនាញអចលនទ្រព្យដែលអាចរកលុយបានច្រើន

0

ដោយគង់ សូរិយា

​ភ្នំពេញ៖ នៅមានអាជីពមួយទៀត ដែលក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកភាគច្រើន មិនទាន់ទាញយកលុយបាននៅឡើយ ខណៈផ្នែកដ៏សំខាន់នេះកំពុងត្រូវការធនធានមនុស្សកាន់តែច្រើន។

​លោកបណ្ឌិតគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលន​វត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹង ក្នុងកម្មវិធីបណ្តុះបណ្តាលមួយស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីពេលថ្មីៗនេះថា អាជីពមួយដែល​ក្រុមហ៊ុនក្នុងស្រុកមិនទាន់អាចទាញយកបាន គឺអាជីពគ្រប់គ្រងអចលនទ្រព្យ ឬការគ្រប់គ្រងអាគារនានា ដោយសារអាជីពនេះ មិនទាន់មានក្រុមហ៊ុនជំនាញធ្វើ​ច្រើននោះទេ គឺមានតែក្រុមហ៊ុនអន្តរជាតិពីរឬបីប៉ុណ្ណោះ កំពុងធ្វើការងារនេះនិងទាញយកលុយបានច្រើនពីផ្នែកដ៏សំខាន់នេះ។

​លោកបន្តថា “នៅពេលមានអាគារខ្ពស់កាន់តែច្រើន នៅពេលមានគំរោង​វិនិយោគកាន់តែច្រើនបញ្ចប់ គឺគេត្រូវការអ្នកជំនាញគ្រប់គ្រងផ្នែកអចលនទ្រព្យ ហេតុនេះអ្នកចេះជំនាញនេះនឹងត្រូវប៉ាន់ និងរកលុយបានច្រើន”។លោកបន្តថា “ដើម្បីអាចធ្វើការងារនេះបាន មានតែការសិក្សារៀនសូត្របន្ត រៀនយកជំនាញនេះ ហើយធ្វើការងារនេះ ជាការងារដែលរកប្រាក់បានច្រើន”។

​លោកបណ្ឌិតគីម ហ៊ាងបានបន្តថា ដោយសារក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកភាគច្រើនមិនទាន់មានជំនាញលើការងារនេះ ខណៈដែលតម្រូវការនូវសេវា
កម្មបែបនេះកើនឡើង ការបណ្តុះបណ្តាល ឬស្វែងរកការសិក្សាលើជំនាញនេះពិតជាមានសារ
ៈសំខាន់ ព្រោះរយៈពេល៣ទៅ៥ឆ្នាំទៀត តម្រូវការសេវាកម្មបែប​នេះនឹងកើនឡើងច្រើន ដោយសារចំនួនខុនដូ អាផាតម៉ិននិងអាគារពាណិជ្ជកម្ម​ជាច្រើនទៀតនឹងបញ្ចប់កាន់តែច្រើន។

Advertisement

​លោកបានស្នើឲ្យក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក និងអ្នកចង់ចាប់ផ្តើមអាជីពជាភ្នាក់ងារអចលនទ្រព្យចាប់អារម្មណ៍លើផ្នែកនេះ និងសិក្សាជំនាញនេះ ដោយសារវាជាជំនាញថ្មី ដែលមានទីផ្សារការងារច្រើន និងជាឳកាសអាចរកប្រាក់បានច្រើន៕

- Advertisement -

Leave a Reply