លោកបណ្ឌិត គីម ហ៊ាង : តំបន់ភ្នំប្រសិទ្ឋមានសក្តានុពលនាពេលអនាគត

0

ដោយ : គង់ សូរិយា
ភ្នំពេញ :អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា តំបន់ភ្នំបាសិតមាន​សក្តានុពល ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យនាពេលអនាគត ខណៈតំបន់​នេះកំពុងមានសកម្មភាពពុះដីឡូត៍លក់រីកដូចផ្សិត។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិត គីម ហាង បានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា តំបន់ភ្នំប្រសិទ្ធ​មាន​សក្តានុពល​ខ្ពស់ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យនាពេលអនាគត ដោយសារតំបន់នេះមានទីតាំងមិនឆ្ងាយពីទីក្រុង ជាតំបន់ដែលមានសណ្ឋាន​ដី​ខ្ពស់ ដីសល់ទំនេរច្រើន ដែលងាយស្រូលក្នុងការរៀបចំទីក្រុងនាពេល​អនាគត។ លោកបន្តថា “ខ្ញុំគិតថាតំបន់នេះនឹងមានការរីកចម្រើន​នាពេលអនាគត ដោយសារលក្ខខ័ណ្ឌខាងលើ និងស្ថានភាពអាកាសធាតុល្អ និងហេដ្ឋារចនាសម្ព័ន្ឋងាយតភ្ជាប់ជាមួយក្រុងភ្នំពេញ”។

ចំណែកលោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន Premium housing Co, Ltdដែលបានបោះទុនជិត១លានដុល្លារ ដើម្បីទិញដីពុះឡូត៍លក់ជាមួយដៃគូ​របស់ខ្លួនបានថ្លែងឲ្យផងដែរថា តំបន់នេះកាន់តែខិតមកកៀករាជធានី​ភ្នំពេញ​ហើយ ដោយសារដីស្ថិតក្នុងស្រុកអង្គស្នួលនេះ ស្ថិតនៅជាប់ជាមួយ​ខ័ណ្ឌព្រែកព្នៅ និងខ័ណ្ឌពោធិសែនជ័យ ដែលជាខ័ណ្ឌបង្កើតថ្មីនៅ​រាជធានី​ភ្នំពេញ។ លោកបន្តថា តំបន់នេះមានចម្ងាយ២០គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានី​ភ្នំពេញ ដែលជាតំបន់កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយសារមាន​ផ្លូវបេតុង និងមានភ្លើងអគ្គិសនីតចូលដល់បណ្តើរៗហើយ ប៉ុន្តែបណ្តាញទឹក​ស្អាត​មិនទាន់ភ្ជាប់នៅឡើយទេ។ លោកបន្តថា “ដីតំបន់នេះខ្ពស់ មិន​​ប្រឈម​មុខនឹងការលិចទឹក ដែលធ្វើឲ្យអ្នកអភិវឌ្ឍន៍នៅតំបន់នេះ មិនចាំបាច់​ចំណាយ​ទុនច្រើនក្នុងការចាក់ដីឡើយ ប៉ុន្តែទោះជាយ៉ាងណាពេលនេះ មិនទាន់មានគំរោងអភិវឌ្ឍន៍ធំៗចូលទៅតំបន់នេះនៅឡើយ”។លោកបន្តថា “ដោយសារមើលឃើញស្ថានភាពបែបនេះ ទើបលោកវិនិយោគពុះដីឡូត៍​នៅ​តំបន់នេះ ដោយចាប់យកអតិថិជនជាអ្នកមានប្រាក់ចំណូលទាប និងមធ្យម ព្រោះដីមួយឡូត៍មានតំលៃចាប់ពី២៧០០ដុល្លារ -៥០០០ដុល្លារប៉ុណ្ណោះ”។

លោក ម៉ាន់ ចាន់ឌី បានសម្តែងសុទិដ្ឋិនិយមថា នាពេលអនាគតលោកជឿ ថាតំបន់នេះ នឹងកាត់ចូលរាជធានីភ្នំពេញ ព្រោះតំបន់នេះស្ថិតនៅជាប់​សង្កាត់ពន្សាំង សង្កាត់ស្នោ សង្កាត់ពញ្ញាពាន់ សង្កាត់ព្រែកព្នៅ នៃខ័ណ្ឌ​ព្រែកព្នៅ និងខ័ណ្ឌពោធិសែនជ័យរួចទៅហើយ។លោកបន្តថា ដីនៅតំបន់នេះ​បាន​កើនតំលៃចន្លោះ១០ទៅ២០ភាគរយក្នុងមួយឆ្នាំ អាស្រ័យលើទីតាំង​និមួយៗ ​និងទំហំដីជាក់ស្តែង។

Advertisement

តំបន់នេះស្ថិតក្នុងឃុំម្កាក់ និងឃុំទួលព្រិច ស្រុកអង្គស្នូល ខេត្តកណ្តាល ដែលភ្ជាប់ជាមួយផ្លូវជាតិលេខ៥១ ដែលលូនកាត់ស្រុកឧត្តុង មកកាន់ស្រុក​អង្គស្នូល ផ្លូវជាតិលេខ៤។

លោក ផិត សិរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WHP Realty Co, Ltdឧកញ៉ាជាច្រើននៅតំបន់នេះ ដូចជា ក្រុមហ៊ុនING CITY, 7NG ថ្មីមួយនាពេលអនាគតឆាប់ៗនេះ។ លោកបន្តថា “តំបន់នេះកំពុងត្រូវបានរៀបចំ”។លោកបន្តថា“តំលៃដីសមរម្យនៅតំបន់នេះ ក៏អាចទាក់ទាញអ្នកវិនិយោគអាចមានលទ្ឋភាពបោះទុនផងដែរ”។
លោក ផិត សិរីវឌ្ឍន៍ បានបន្តថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនបាន​ពុះដីឡូត៍លក់នៅតំបន់នេះ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវ ពិសេស​អតិថិជន​មានប្រាក់ចំណូលមធ្យម និងមានប្រាក់ចំណូលទាបអាច​មាន​លទ្ឋភាពឆ្លើយតបបាន ជាហេតុធ្វើឲ្យអ្នកពុះដីឡូត៍លក់ទទួលបាន​ជោគជ័យជាបន្តបន្ទាប់។

កញ្ញា ពេជ្រ ស្រីវណ្ណ មានស្រុកកំនើតនៅភូមិស្រែដូនតូច សង្កាត់ពញ្ញាព័ន្ឋ ខ័ណ្ឌព្រែកព្នៅ ជាសង្កាត់ទើបកាត់ចូលមករាជធានីភ្នំពេញ និងស្ថិតនៅជាប់​តំបន់ភ្នំបាសិទ្ឋបាននិយាយថា កញ្ញាមើលឃើញតំបន់នោះមានការផ្លាស់ប្តូរ​លឿន ហើយជីវភា ពប្រជាពលរដ្ឋមានភាពល្អប្រសើរជាងមុន ដោយសារអ្នក​ស្រុកនៅតំបន់នេះមានដីលក់ ហើយយកមកធ្វើអាជីវកម្មផ្សេងៗ។ កញ្ញាបន្ត​ថា មានអ្នកវិនិយោគទៅពីរាជ ធានីភ្នំពេញបានចូលទៅទិញដីនៅតំបន់នេះ ហើយធ្វើការពុះឡូត៍លក់ដាច់ជាបន្តបន្ទាប់ផងដែរ។ កញ្ញាបន្តថា “តំបន់​ភ្នំប្រសិទ្ឋ​មានចម្ងាយប្រមាណ៧គីឡូម៉ែត្រប៉ុណ្ណោះពីផ្លូវជាតិលេខ៥ ត្រង់ផ្សារព្រែកព្នៅ។ វាមានចម្ងាយជិត ដែលជាហេតុធ្វើឲ្យតំបន់នោះមានការ​រីកចំរើនលឿននាពេលអនាគត”។កញ្ញាបន្តថា “ខ្ញុំគិតថាតំបន់នេះនឹងមាន​ការអភិវឌ្ឍលឿន ព្រោះប្រជាពលរដ្ឋនៅតំបន់នេះជាអ្នកមានចំណេះដឹង និងស្ថានភាពភូមិសាស្រ្តនៅទីនោះមានភាពអំណោយផល”។

អភិបាលរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា បានថ្លែងថា នៅក្នុងផែនការពង្រីកទីក្រុងឆ្នាំ២០៣៥ ក្រុងមិនមានគំរោងកាត់តំបន់នេះចូលមកទីក្រុងភ្នំពេញនោះទេ ដោយសារក្រុងមានផែនការពង្រឹងប្រសិទ្ឋិភាពនៃការគ្រប់គ្រងសង្កាត់ទាំង២០ ដែលទើបកាត់ចូលមកក្នុងដែលរដ្ឋបាលរាជធានីភ្នំពេញឲ្យមានរបៀបរៀបរយសិន ព្រោះបច្ចុប្បន្នសង្កាត់ទាំងនោះមានការរបៀបរៀបរយ និងតំបន់មួយចំនួនមិនទាន់មានរបៀបរៀបរយនៅឡើយទេ៕

 

- Advertisement -

Leave a Reply