លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា បើកកិច្ចប្រជុំដោះស្រាយវិវាទដីធ្លីនៅខេត្តកោះកុង

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន យូញៀន ដែលស្ថិតនៅស្រុកគីរីសាគរ ខេត្តកោះកុង។

- Video Advertisement -

ជាដំណោះស្រាយលើបញ្ហាវិវាទដីធ្លីនៅស្រុកគិរីសាគរ ខេត្តកោះកុង រវាងប្រជាពលរដ្ឋ និងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន យូញៀន នៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំដោយផ្ទាល់បន្ទាប់ពីអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានថ្លែងថា រដ្ឋបាលខេត្តមិនមានសិទ្ធិសម្រេច ក្នុងការដោះស្រាយទំនាស់ដីធ្លីរវាងពលរដ្ឋ និងគម្រោងវិនិយោគធំៗនោះឡើយ។

វិវាទដីធ្លីខាងលើនេះ រួមមានជាប់ពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋចំនួន២៥១គ្រួសារ ស្ថិតក្នុងឃុំកោះស្ដេច ឃុំភ្ញីមាស និងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ជាមួយក្រុមហ៊ុនចិន ញូញៀន ឌឹវើលុបមែន គ្រុប (Union Development Group) បានអូសបន្លាយអស់រយៈពេលជាង១០ឆ្នាំមកហើយ។

ក្រុមហ៊ុនយូញៀន ឌឹវើលុបមែនគ្រុប (Union Development Group) គឺជាក្រុមហ៊ុនមួយ ដែលបានមកវិនិយោគនៅខេត្តកោះកុង ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះ ក្នុងនាមជាសហគ្រាសឯកជនមួយ ក្នុងចំណោមសហគ្រាសជាច្រើន ដោយបានធ្វើដំណើរចេញពីខេត្តធានជីន ប្រទេសចិនមុនគេ។

នៅឆ្នាំ២០០៨ ក្រុមហ៊ុនយូញៀន បានចុះកិច្ចព្រមព្រៀងវិនិយោគទុន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា លើផ្ទៃដីទំហំ៣៦០គីឡូម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រខេត្តកោះកុង៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here